ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៀក​ចូល​ឆ្នាំ​ខ្មែរ​ពលករ​សម្រុកចូល​មក​ស្រុក​វិញ​ដូច​ទឹកបាក់​ទំនប់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ពលករ​ខ្លះ​នាំ​ទាំង​កូន​តូច​ៗ​ជិះ​តាម​រថយន្ត​មក​ចត​ឈប់​នៅ​ក្បែរ​ច្រក​ទ្វារ​ដើម្បី​បន្តដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ដោយ​ចាប់ផ្តើម​តាំងពី​ដើម​ខែមេសា​នេះ​រហូត​ដល់​កៀក​ចូល​ឆ្នាំ​តែ​ម្តង ។ ហេតុការណ៍​ពលករ​នាំ​គ្នា​ឆ្លង​ដែន​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់…

ខេត្ត​ប៉ៃលិន ៖ ពលករ​ខ្លះ​នាំ​ទាំង​កូន​តូច​ៗ​ជិះ​តាម​រថយន្ត​មក​ចត​ឈប់​នៅ​ក្បែរ​ច្រក​ទ្វារ​ដើម្បី​បន្តដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ដោយ​ចាប់ផ្តើម​តាំងពី​ដើម​ខែមេសា​នេះ​រហូត​ដល់​កៀក​ចូល​ឆ្នាំ​តែ​ម្តង ។ ហេតុការណ៍​ពលករ​នាំ​គ្នា​ឆ្លង​ដែន​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដោយសារ​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​កាន់តែ​កៀក​ខិត​ជិត​មក​ដល់​រហូត​មក​ដល់​ពេល​នេះ​ពលករ​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់​កំពុង​សម្រុក​ឆ្លង​ដែន​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​ខ្មែរ​ដោយ​អ្នកខ្លះ​មាន​ទាំង​ឥ​វ៉ា​ន់​សម្ភារ​ប្រើប្រាស់​ឆ្នាំង​ចាន គ្រឿង​បំពង​សម្លេង​ជាដើម ដោយ​វេច​ខ្ចប់​យ៉ាង​ល្អ​ក្នុង​គោលបំណង​យក​ទៅ​រាំ​លេង​កម្សាន្ត​នា​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ។

ប្រភព​បន្ត​ទៀត​ថា ការ​ឆ្លង​ដែន​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​វិញ​មិន​មានការ​បង់លុយ​នៅ​នឹង​ច្រក​ទ្វារ​នោះ​ទេ គ្រាន់តែ​អស់​ថ្លៃ​ជិះ​រថយន្ត​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក សុខ សា​វុ​ធ ប្រធាន​ការិយាល័យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ឥឡូវនេះ​មាន​ពលករ​ជា​ច្រើន​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ដែល​ក្នុង​១​ថ្ងៃ​ៗ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​មក​ចំនួន​២០០​នាក់ ជូន​កាល​៣០០​នាក់ ហើយ​ថ្ងៃ​ខ្លះ​ទៀត​រហូត​ដល់​៤០០​នាក់ ជា​បន្តបន្ទាប់​ឥត​ដាច់ តាម​រយៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ប្រចាំ​នៅ​ក្បែរ​នោះ​តែ​ម្តង ។

លោក​បន្ត​ទៀត​ថា ការ​ឆ្លង​ដែន​មិន​មានការ​បង់ថ្លៃ​ច្រក​ទ្វារ​អ្វី​នោះ​ទេ គឺ​មានការ​សម្របសម្រួល​ពី​ខាង​រដ្ឋាភិបាល​ខ្មែរ​យើង​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ចេញចូល​ទៅ​មក​ដោយ​សុវត្ថិភាព និង​មាន​ភាព​កក់ក្តៅ ។ លោក​បញ្ជាក់​ទៀត​ថា ទោះបីជា​យ៉ាងណា ក៏​ខាង​សមត្ថកិច្ច​ប្រចាំ​នៅ​ច្រក​ទ្វារ ធ្វើ​ចរាចរណ៍​យ៉ាងណា​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន ឆ្លង​ចូល​មក​ដោយ​គ្មាន​ការ​ភ័យ​បារម្ភ និង​ឆាប់រហ័ស​ដើម្បី​បន្តដំណើរ​ទៅ​ស្រុក​កំណើត​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ