ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេរ៉ង់ដាបេតុងបាក់នោះ ​គឺម្ចាស់ផ្ទះ​ជា​ជាង​សំណង់ស្រាប់ ទើប​ធ្វើដោយខ្លួនឯង

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើតាមលោកឡាញ់ លាង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្តើង​ជ័យបានថ្លែង​ថា ចំពោះ​ករណី​វេរ៉ង់ដា​បេតុង​​បាក់​យ៉ាងរន្ធត់​នោះ​ គឺត្រូវ​បាន​ម្ចាស់ផ្ទះ​ធ្វើ​ដោយ​ខ្លួនឯងព្រោះ​ជា​ជាងសំណង់​ស្រាប់ តែ​ការ​ធ្វើ​នោះឈិ​ន​ឆៃ​មិន​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស ទើប​បង្ក​ឱ្យកើត​មាន​គ្រោះថ្នាក់​បែប​នេះឡើង ។…

ខេត្តកំពង់ចាម ៖ បើតាមលោកឡាញ់ លាង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្តើង​ជ័យបានថ្លែង​ថា ចំពោះ​ករណី​វេរ៉ង់ដា​បេតុង​​បាក់​យ៉ាងរន្ធត់​នោះ​ គឺត្រូវ​បាន​ម្ចាស់ផ្ទះ​ធ្វើ​ដោយ​ខ្លួនឯងព្រោះ​ជា​ជាងសំណង់​ស្រាប់ តែ​ការ​ធ្វើ​នោះឈិ​ន​ឆៃ​មិន​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស ទើប​បង្ក​ឱ្យកើត​មាន​គ្រោះថ្នាក់​បែប​នេះឡើង ។

គួររំលឹកថា កាល​ព្រឹក​ថ្ងៃទី​៦ ​មេសា នៅផ្ទះ​អ្នក​ភូមិ​ឈ្មោះស្រ៊ុ​ន ប្រុស អាយុ​៣០​ឆ្នាំ បាន​រៀបចំ​ឡើង​គេហដ្ឋាន​ថ្មី​ ដែល​ទើប​នឹង​សាងសង់​​រួច ​ស្ថិត​ក្នុងភូមិ​ខ្នារ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ដោយ​បាន​អញ្ជើញ​យាយ​ៗ​ក្នុងភូមិ មក​ចូល​រួម​រៀបចំ​ធ្វើ​ទៅ​តាម​ប្រពៃណី​ខ្មែរ និង​មាន​រោង​​សម្រាប់​ទទួលភ្ញៀវ​នៅ​ពេល​
ល្ងាចផង ។

​ប្រភពបន្តថា ពេល​ដែល​យាយ​ៗ​នាំគ្នា​អង្គុយ​នៅ​វេរ៉ង់ដា​ធ្វើ​ពី​បេតុង​ខាង​មុខ​ផ្ទះ ស្រាប់តែ​បាក់​ប្រាវមក​ដី​បណ្តាល​ឲ្យ​យាយ​ៗ​ស្លាប់ ​រហូត​ដល់​៣​នាក់​បន្តបន្ទាប់ ក្នុង​នោះ​មាន ១-​ឈ្មោះ ញិ​ល ប៉ុក អាយុ​៧០​ឆ្នាំ ២-​ឈ្មោះ ផៃ អូន អាយុ​៧០​ឆ្នាំ និង​៣-​ឈ្មោះ ម៉ែ​ន សឿ​ន អាយុ​៦៨​ឆ្នាំ ។ ក្រៅពី​នេះរង​របួស​ចំនួន​៩​នាក់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ ហើយ​អ្នក​ដែល​របួសធ្ងន់​ន​ដឹក​បន្ត​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ។

​​ចំពោះ​បុរស​ម្ចាស់ផ្ទះខាងលើ ក្រោយ​កើតហេតុ​ដោយសារ​រន្ធត់​ពេក​ក៏​សន្លប់ ហើយ​កម្មវិធី​ឡើង​គេហដ្ឋាន​ត្រូវ​អាក់​ខានទៅ​វិញ ក្រោយ​ពី​មាន​គ្រោះថ្នាក់​បាក់​វេរ៉ង់ដា​នេះ ។ ក្រៅពី​មាន​មនុស្ស​ស្លាប់​និង​របួស ឧប្បត្តិ​ហេតុនេះ​ ក៏​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​១​គ្រឿង កង់​១​គ្រឿង និង​រឺ​ុ​ម៉ក​ម៉ូតូ​១​គ្រឿង​ដែរ ។

អត្ថបទសរសេរ ដោយ