ខេត្តក្រចេះ ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងបុកជាមួយរថយន្តដឹកឈើ កាលពីយប់ថ្ងៃទី៩ ខែមេសា ស្ថិតក្នុងភូមិសោបលើ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
តាមប្រភពពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឈួន ឆេង ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកភាគីខាងរថយន្តមួយគ្រឿងមានដឹកឈើ ម៉ាកសាំយ៉ុង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
តាមប្រភពពីនគរបានបន្តថា កាលពីវេលាម៉ោងកើតហេតុ គេឃើញរថយន្តមួយគ្រឿងមានដឹកឈើពេញព្រៀបបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ ចំនុច កើតហេតុ ស្រាប់តែរថយន្ដដឹកឈើនោះក៏បានបុកជាមួយម៉ូតូមួយគ្រឿងកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់នៅក្រោមរថយន្ត ភ្លាមៗនោះ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ រថយន្ត និងម៉ូតូត្រូវបាននគរបាលយកមករក្សាទុកបណ្តោះអាសន្ន ដោយរង់ចាំដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ