ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាសូរ​ក្មេង​៣​ឆ្នាំ​ម្នាក់​ជួប​គ្រោះថ្នាក់​ខ្ទាត​ប្រមាណ​ជា​១០​ម៉ែត្រ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់អាយុ​​៣​ឆ្នាំ​រត់ឆ្លងថ្នល់ ស្របពេល​រថយន្ត​មួយ​គ្រឿង​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក បណ្តាល​ឱ្យ​ខ្ទាត​ប្រមាណ​ជា​១០​ម៉ែត្រ​រង​របួសធ្ងន់ ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់អាយុ​​៣​ឆ្នាំ​រត់ឆ្លងថ្នល់ ស្របពេល​រថយន្ត​មួយ​គ្រឿង​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក បណ្តាល​ឱ្យ​ខ្ទាត​ប្រមាណ​ជា​១០​ម៉ែត្រ​រង​របួសធ្ងន់ ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ចន្លោះ​បង្គោល​ភ្លើង​៣១-៣២ ចំណុច​ភូមិ​អូរ​ស្អំ ឃុំ អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល ស្រុក​ម៉ា​ឡៃ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហុ​ក ស្រី​កែវ ភេទ​ស្រី អាយុ​៣​ឆ្នាំ នៅ​ភូមិ​អូរ​ស្អំ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ខាងលើ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​លី លឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​វាល​ហាត់ ឃុំម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ខាងត្បូង លើ​ផ្លូវជាតិ​លេខ​៥៩ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​កុមារី​រង​គ្រោះ​បាន​រត់​ឆ្លងថ្នល់ ពេល​នោះ​រថយន្ត​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញទំហឹង បណ្តាល​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ខ្ទាត​ប្រមាណ​ជា​១០​ម៉ែត្រ​រង​របួសធ្ងន់ ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡៃ ចំណែក​អ្នក​បើករថយន្ត​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ទាំង​អ្នកបើកបរ និង​រថយន្ត​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​សព​កុមារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ឪពុក ម្តាយ យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ