ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បន្តិចទៀតនឹងមាន​ប្រើ​​ប្រព័ន្ធ5G ​ធ្វើការ​​វះកាត់​អ្នកជំងឺ​ពី​​ចម្ងាយ…

5 ឆ្នាំ មុន

វេជ្ជបណ្ឌិត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​និយាយ​​ថា បច្ចេកវិទ្យា​ឥត​ខ្សែ​ជំនាន់​ចុង​ក្រោយ កំពុង​តែ​ធ្វើ​ឱ្យ​វិស័យ​វេជ្ជសាស្ត្រ​ឈាន​ជើង​ជិត​ដល់​ការ​ប្រើប្រាស់​មនុស្ស​យន្ត​ធ្វើការ​វះកាត់​ពី​ចម្ងាយ​ ។ លោក​និយាយ​បែប​នេះ ក្រោយ​ពី​ធ្វើការ​វះកាត់​ដោយ​ប្រើ​ប្រព័ន្ធ 5G ជា​លើក​ដំបូង​ក្នុង​ការ​វះកាត់​។ កាលពីមុន​ៗវេជ្ជបណ្ឌិត​ធ្លាប់​បាន​ធ្វើការ​វះកាត់ ​ដោយ​បញ្ជា​ពី​ចម្ងាយ​រួច​ទៅ​ហើយ…

វេជ្ជបណ្ឌិត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​និយាយ​​ថា បច្ចេកវិទ្យា​ឥត​ខ្សែ​ជំនាន់​ចុង​ក្រោយ កំពុង​តែ​ធ្វើ​ឱ្យ​វិស័យ​វេជ្ជសាស្ត្រ​ឈាន​ជើង​ជិត​ដល់​ការ​ប្រើប្រាស់​មនុស្ស​យន្ត​ធ្វើការ​វះកាត់​ពី​ចម្ងាយ​ ។ លោក​និយាយ​បែប​នេះ ក្រោយ​ពី​ធ្វើការ​វះកាត់​ដោយ​ប្រើ​ប្រព័ន្ធ 5G ជា​លើក​ដំបូង​ក្នុង​ការ​វះកាត់​។

កាលពីមុន​ៗវេជ្ជបណ្ឌិត​ធ្លាប់​បាន​ធ្វើការ​វះកាត់ ​ដោយ​បញ្ជា​ពី​ចម្ងាយ​រួច​ទៅ​ហើយ តែ​ការ​ប្រើប្រាស់ 5G ជួយ​ធ្វើ​ឱ្យ​រូបភាព​មានគុណ​ភាព​ខ្ពស់​ប្រសើរ​ជាង​មុន ដែល​អាច​ឱ្យ​ក្រុម​វះកាត់​បានឃើញ​ច្បាស់ និងជួយ​ឱ្យ​ចៀសវាង​ពី​កំហុស​បច្ចេកទេស​ដោយ​ការ​មើល​មិន​ច្បាស់​។

លោក​វេជ្ជបណ្ឌិត Antonio de Lacy បាន​និយាយ​ថា​៖ «​នេះ​គឺជា​ជំហាន​ដំបូង​ក្នុង​ការ​សំរេច​ក្តី​សុ​បិ​ន្ត​របស់​យើង ដែល​នឹង​ធ្វើ​ឱ្យ​យើង​ធ្វើការ​វះកាត់​ពី​ចម្ងាយ​។ លោក​បាន​និយាយ​បែប​នេះ បន្ទាប់​ពី​ផ្តល់​ការ​ណែនាំ​តាម​អ៊ី​ន​ធឺ​ណេ​ត 5G ពី​មជ្ឈមណ្ឌល​សមាជ​ទីក្រុង​បា​សេ​ឡូ​ណា ដល់​ក្រុម​វះកាត់​។ ប្រតិបត្តិការ​នៅ​លើ​អ្នកជំងឺ​ដែល​មាន​ដុំ​សាច់​ពោះវៀន ដែល​ពេល​នោះ​លោក​វេជ្ជបណ្ឌិត​នៅ​ចម្ងាយ​ពី​គ្លីនិក​វះកាត់​ដល់​ទៅ ៥​គីឡូម៉ែត្រ​។

ការ​ប្រើប្រាស់​ប្រព័ន្ធ 5G អាច​ឱ្យ​ការ​ឆ្លើយឆ្លង​ទៅ​វិញ​ទៅ​មក​គ្មាន​ការ​ពន្យារពេល ដូច​ប្រព័ន្ធ​ផ្សេង​ៗ​ពី​មុន​។ ដូចនេះ ប្រតិបត្តិការ​ទាំងមូល​អាច​ដំណើរការ​ទៅ​ភ្លាម​ៗ​មួយ​រំពេច​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​។ អ្នកជំនាញ​បាន​អះអាង​ថា 5G អាច​ឱ្យ​គ្រូពេទ្យ​វះកាត់​បញ្ជា​មនុស្ស​យន្ត​ពី​ចម្ងាយ ដើម្បី​ធ្វើការ​វះកាត់​លើ​អ្នកជម្ងឺ​ដែល​នៅ​តំបន់​ដាច់​ស្រយាល​។

រយៈពេល​ដែល​ចំណាយ​ទៅ​លើ​ការ​ផ្ញើ​ទិន្នន័យ​ទៅ​វិញ​ទៅ​មក​ឆ្លើយឆ្លង​គ្នា ដោយ​ប្រើប្រាស់​ប្រព័ន្ធ 5G គឺ​ត្រឹមតែ ០.០១​វិនាទី​ប៉ុណ្ណោះ ខណៈ​ដែល​ប្រព័ន្ធ 4G ត្រូវ​ប្រើ​ពេល​ដល់​ទៅ ០.២៧​វិនាទី​។ គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ដំណឹង​នា​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា កម្ពុជា​យើង​មិនយូរ​ទេ​នឹង​មាន​បច្ចេកវិទ្យា 5G មក​ដល់​ហើយ​។ ត្រៀមខ្លួន​ដើម្បី​ប្រើប្រាស់​ទៅ​បងប្អូន​!

អត្ថបទសរសេរ ដោយ