ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសពីចម្លែក…រកឃើញឃ្មុំ៤ក្បាលរស់​ក្នុង​​ភ្នែកនាង​

5 ឆ្នាំ មុន

តាម​ប្រភព​ពី Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​តៃវ៉ាន់​ម្នាក់ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថាមាន​​ឃ្មុំ​៤ក្បាល​រស់នៅ​ក្នុង​ភ្នែក ដោយ​ក្រេបទឹក​ភ្នែក​ជា​អាហារ ​។ ស្ត្រី​ត្រកូល He…

តាម​ប្រភព​ពី Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​តៃវ៉ាន់​ម្នាក់ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថាមាន​​ឃ្មុំ​៤ក្បាល​រស់នៅ​ក្នុង​ភ្នែក ដោយ​ក្រេបទឹក​ភ្នែក​ជា​អាហារ ​។ ស្ត្រី​ត្រកូល He បាន​ប្រាប់​ថា គាត់​បាន​ទៅ​រៀបចំ​ផ្នូរ​របស់​សាច់ញាតិ ហើយ​ក៏​ត្រូវ​ខ្យល់​បក់​ដី​ចូល​ភ្នែក​ ។ គាត់​ក៏​បាន​លាង​ភ្នែក​នឹង​ទឹក​ស្អាត តែ​ក្រោយ​មក​ ក៏​កាន់តែ​ឈឺចាប់​នៅ​ភ្នែក​ខាងឆ្វេង មុន​ពេល​ចាប់ផ្តើម​ហូរ​ទឹកភ្នែក​ ។

ស្ត្រី​វ័យ​ខ្ទង់​២០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Fooyin នៅ​ក្នុងស្រុក Pingtung តៃវ៉ាន់ ដែល​គ្រូពេទ្យ​ឯកទេស​ចក្ខុរោគ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​ឃើញ​សត្វ​ឃ្មុំ​បួន​ក្បាល​នៅ​ក្នុង​ភ្នែក ហើយ​កំពុង​តែ​ក្រេបទឹក​ភ្នែក​នាង​ជា​អាហារ​។

ភ្នែក​របស់​ស្ត្រី​ត្រកូល He មានការ​ហើយ​នៅ​ត្របកភ្នែក និង រលាក​នៅ​គ្រាប់ភ្នែក ដោយសារ​តែ​មានការ​បង្ក​រោគ​និង​រលាក​នៅ​កែវភ្នែក ជា​មូលហេតុ​នៃ​ការ​ក្រេបជញ្ជក់​ទឹកភ្នែក​ពី​សំណាក់​សត្វ​ឃ្មុំ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ ។

លោក​វេជ្ជបណ្ឌិត​ឯកទេស Hung Chi-ting បាន​ប្រាប់​ថា​៖ «ខ្ញុំ​បានឃើញ​អ្វីមួយ​ដែល​ដូច​ទៅ​នឹង​ជើង​របស់​សត្វល្អិត ​។ ដូចនេះ ខ្ញុំ​ក៏​ទាញ​វា​ចេញ​មក​តាម​រយៈ​ការ​មើល​តាម​មីក្រូ​ទស្សន៍​។ វា​គឺជា​សត្វ​ឃ្មុំ​បួន​ក្បាល​» ។ក្រោយ​ពី​យក​ឃ្មុំ​ចេញ​អស់ហើយ គេ​បាន​ធ្វើការ​ព្យាបាល​រហូត​ទាល់តែ​អ្នកជម្ងឺ​ទៅ​ផ្ទះ​ធម្មតា​៕

អត្ថបទសរសេរ ដោយ