ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចរចា​ពន្លត់​សង្គ្រាម​ពាណិជ្ជកម្ម អា​មេ​រិ​ក​-​ចិន ឈាន​ដល់​ដំណាក់កាល​ថ្មី

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​សម្រេចការ​ចរចា​ដំណាក់កាល​ថ្មី​កាលពី​ថ្ងៃ​សុក្រ ហើយនឹង​បន្ត​ការ​ចរចា​សា​ជា​ថ្មី​ទៀត​នៅ​ស​ប្តា​ហ៍​នេះ​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ។ ភាគី​ទាំង​ពីរ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ដំណើរការ​នៃ​ការ​ចរចា​ទេ…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​សម្រេចការ​ចរចា​ដំណាក់កាល​ថ្មី​កាលពី​ថ្ងៃ​សុក្រ ហើយនឹង​បន្ត​ការ​ចរចា​សា​ជា​ថ្មី​ទៀត​នៅ​ស​ប្តា​ហ៍​នេះ​ដើម្បី​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ។

ភាគី​ទាំង​ពីរ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ដំណើរការ​នៃ​ការ​ចរចា​ទេ ខណៈ​ដែល​លោក​ឧប្បនាយករដ្ឋមន្ត្រី Liu He របស់​ប្រទេស​ចិន​បញ្ចប់​កិច្ចប្រជុំ​ជាមួយនឹង​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​គឺ​លោក Robert Lighthizer និង លោក Steven Mnuchin ដែល​ជា​រដ្ឋមន្ត្រី​រតនា​គារ ​។ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មកនេះ លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ បាន​និយាយ​ថា​កិច្ចព្រមព្រៀង​អាច​នឹង​ត្រូវ​បាន​ប្រកាស​ក្នុង​កំឡុង​ពេល​៤​ស​ប្តា​ហ៍​ទៀត​។

កាលពី​ឆ្នាំ​មុន សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​បាន​ដាក់​ពន្ធ​លើ​ផលិតផល​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​បាន​បង្ក​ឲ្យ​ភាគី​ទាំង​ពីរ​ខាតបង់​ថវិកា​រាប់​ប៊ី​លាន​ដុល្លារ និង​បាន​បង្ក​ឲ្យ​មានការ​រអា​ក់រ​អន់​នៃ​ផលិតកម្ម​និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ផង​ដែរ​។

សហរដ្ឋអាមេរិក​កំពុង​តែ​ទាមទារ​ឲ្យ​ប្រទេស​ចិន​កែទម្រង់​សកម្មភាព​ដែល​បង្ក​ឲ្យ​មានការ​លួច​កម្មសិទ្ធិបញ្ញា​របស់​សហរដ្ឋអាមេរិក និង​ការ​បង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក​ទៅ​កាន់​ក្រុមហ៊ុន​ចិន​។

ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​នៅ​មានការ​ងារ​ច្រើន​ទៀត​ដែល​នៅ​សល់ ហើយ​ប្រធាន អនុរដ្ឋមន្ត្រី និង​សមាជិក​គណៈប្រតិភូ​នឹង​បន្ត​ទាក់ទង​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ធំ​ៗ»​។ ការ​ចរចា​បាន​គ្របដណ្តប់​លើ​កម្មសិទ្ធិបញ្ញា ការ​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា ពន្ធ​ក្រៅពី​ពន្ធ ការ​ទិញ​កសិផល និង​សេវាកម្ម រួម​ជាមួយនឹង​ការ​អនុ​ម័ត​កិច្ចព្រមព្រៀង​ផង​ដែរ ។

លោក Larry Kudlow ដែល​ជាទី​ប្រឹក្សា​របស់ White House បាន​និយាយ​ថា លោក Liu នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​វិញ​បន្ទាប់​ពី​ការ​ចរចា ប៉ុន្តែ​ភាគី​ទាំង​ពីរ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​កន្លែង​ដែល​មានការ​ខ្វែងគំនិត​គ្នា​។

សហរដ្ឋអាមេរិក​ក៏​ទាមទារ​ឲ្យ​ប្រទេស​ចិន​កាត់​បន្ថយ​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​វិស័យ​ឧស្សាហកម្ម បើក​ទូលាយ​សេដ្ឋកិច្ច និង​បង្កើន​ការ​ទិញ​ផលិតផល​ពី​សហរដ្ឋអាមេរិក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ