ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រសើប​មួយ​នៅ​កោះកុង​…​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទៀត

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ប្រភព​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ខ្សឹប​ត​ៗ​គ្នា​ថា ដី​កម្មសិទ្ធិ​របស់​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កោះកុង​ចំនួន​២​ប្លង់ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​ចាត់ចែង​វ៉ៃ​ចេញ​លក់​ហ្មត់​ដូចអាចម៍​ទីទុយ​ឱ្យ​ឧត្តមសេនីយ៍ទោ​ទា ហាន​ម្នាក់ពុះ​ឡូ​តិ៍លក់​ស្រេច​បាត់​ទៅ​ហើយ មាន​ទំហំ​១៤ហិ​កតា បាន​តម្លៃ​ដល់​ទៅ​រាប់​លាន​ដុល្លារ​ឯណោះ​។ ទំនង​លោក​ប្រធាន​ស្មាន​តែ​សុ​ី​ហើយ​ជូត​មាត់​ស្អាត ដឹង​អី​បែកការ​ធ្លាយ​ដល់​ឋាន​លើ…

ខេត្តកោះកុង ៖ ប្រភព​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ខ្សឹប​ត​ៗ​គ្នា​ថា ដី​កម្មសិទ្ធិ​របស់​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កោះកុង​ចំនួន​២​ប្លង់ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​ចាត់ចែង​វ៉ៃ​ចេញ​លក់​ហ្មត់​ដូចអាចម៍​ទីទុយ​ឱ្យ​ឧត្តមសេនីយ៍ទោ​ទា ហាន​ម្នាក់ពុះ​ឡូ​តិ៍លក់​ស្រេច​បាត់​ទៅ​ហើយ មាន​ទំហំ​១៤ហិ​កតា បាន​តម្លៃ​ដល់​ទៅ​រាប់​លាន​ដុល្លារ​ឯណោះ​។

ទំនង​លោក​ប្រធាន​ស្មាន​តែ​សុ​ី​ហើយ​ជូត​មាត់​ស្អាត ដឹង​អី​បែកការ​ធ្លាយ​ដល់​ឋាន​លើ ព្រោះតែ​ឋាន​ទេវតា​មិន​ឯកភាព​ក៏​បាន​ចាត់តាំង​មន្ត្រី​ឱ្យ​ចុះ​មក​បើក​កកាយ​រឿង​នេះ​សា​ជា​ថ្មី ព្រោះ​ហេតុ​អី​ក៏​ថ្លើមពាសមេឃ​ហ៊ាន​យក​ដី​រដ្ឋ​ទៅ​លក់​ស្រេច​តែ​ចិត្ត​បែប​នេះ​កំពុង​ធ្វើ​ឱ្យ​រញ្ជួយ​ពិភព​ខេត្ត និង​រសើប​មិន​ទាន់​បាត់​នៅឡើយ​។

តា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​សុំ​មិន​ចេញ​ឈ្មោះ បាន​បង្ហើប​ថា ជុំវិញ​ការ​លក់​ដី​រដ្ឋ​នេះ លោក​ប្រធាន​មន្ទីរ​បាន​ចាត់​ឱ្យ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង​ខេមរៈភូមិន្ទ​ម្នាក់ ឈរឈ្មោះ​ជា​អ្នកលក់​ដី​រដ្ឋ​នេះ​ជំនួស​លោក​ប្រធាន ។ ប៉ុន្តែ​បន្ទាប់​ពី​ដឹង​ថា ថ្នាក់លើ​មិន​ឯកភាព​ឱ្យ​លក់ មិន​ចូល​ហ៊ុនហយ​ជាមួយ ខ្លាច​ជាប់​រឿង​បែក​ពាង​ប្រហុក​ជាមួយ​ក៏​សុំ​ផ្ទេរ​ចេញពី​ខេត្តកោះកុង​យ៉ាង​តក់ក្រហល់​។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៧ មីនា ២០១៩ ក្រសួង ដែល​ជា​ឋាន​លើ​បាន​ចេញ​លិខិត​មួយ​ច្បាប់ ព្រមាន​និង​បញ្ជា​ឱ្យ​ប្រធាន​មន្ទីរ​អនុវត្តន៍​ជា​បន្ទាន់​នូវ​កំហុសឆ្គង​១០​ចំណុច ក្នុង​នោះ​មាន​ចំណុច​សំខាន់​គួរ​កត់សម្គាល់ គឺ​រឿង​បាត់ដី​របស់​រដ្ឋ ដែល​ត្រូវ​តែ​ប្រមូល​ទីតាំង​ដី​រដ្ឋ​របស់​មន្ទីរ​ដែល​បាន​លួច​លក់​ឬ​ជួល យក​មក​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ​ជា​កំហិត ។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មាន​ដំណឹង​មិន​ច្បាស់​សោះ​ថា លោក​ប្រធាន​មន្ទីរ​នៅ​មិន​ទាន់​អនុវត្ត​តាម​ការ​ណែនាំ​របស់​ឋាន​លើ​នៅឡើយ​ទេ ទំនង​អាងខ្នង​ណាមួយ​ហើយ​។ តើ​ខ្នង​ណាមួយ​ទៅ​ហ្ន៎​…​ដែល​លោក​ប្រធាន​យក​មក​ផ្អែក​ជាប់​ខ្នង​នោះ ?

កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក អុ​ី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿងអាស្រូវ​ខាងលើ​នេះ​តាម​រយៈ​មន្ត្រី​រដ្ឋបាល របស់​មន្ទីរ​ដែរ​តែ​លោក​ប្រធាន​មន្ទីរ​មិន​បាន​ឆ្លើយ​តប​មក​វិញ​ឡើយ ធ្វើ​ឱ្យ​ការ​ផ្សាយ​របស់​កោះសន្តិភាព​មិន​ទាន់​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ដែល​អ្នកខ្លះ​គិត​ថា ធ្វើ​ជ្រូក​មិន​គួរ​រាទឹក​ក្តៅ​បែប​នេះ​សោះ​ដូច​ពាក្យ​ថា ហ៊ានស៊ី​តែ​មិន​ហ៊ាន​សង ។

មជ្ឈដ្ឋាន​នានា​លើក​ឡើង​ថា ពាង​ប្រហុក​បែក​ជះក្លិន​ស្អុយ​អា​សោច​បែប​នេះ​ទៅ​ហើយ ហេតុ​អី​សា​មុ​ី​ក្រសួង​នៅ​តែ​មិន​ហ៊ាន​កាត់​សាច់​ស្អុយ​នេះ​ចោល​ឬ​ក៏​ចង់​យក​សាច់​ស្អុយ​នេះ​មក​ធ្វើ​គ្រឿងក្លែម​ដែរ ? ពេល​ណា​មាន​ព័ត៌មាន​ប្លែក ឬ​បាន​ទទួល​ការ​បំភ្លឺ​លើ​បញ្ហា​ដ៏​រសើប​នេះ កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​ដើម្បី​កុំឱ្យ​មជ្ឈដ្ឋាន​នានា​យល់​ច្រឡំ​ថា​លោក​ប្រធាន​ស៊ី​ច្រើន​មិន​បែក​ពោះ​សោះ​។ ល ។

អត្ថបទសរសេរ ដោយ