ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ចប់​ទេបើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​សម្លា.ប់​កាត់​ក្បាល​យាយ​និង​ចៅ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក​របស់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ទីបំផុត​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ី​ម ខេ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក​របស់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ទីបំផុត​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ី​ម ខេ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន
ស្រុក​ព្រៃឈរ បាន​ត្រូវ​ឃាត់ខ្លួន​ជាប់ចោទ​ជា ឃាតករ​ដ៏​ឃោរឃៅ សម្លាប់​ជីដូន​និង​ចៅ រួច
កាត់​ក្បាល​បោះចោល​បាត់​រក​មិនឃើញ​ក្នុង​ដីចម្ការស្វាយចន្ទី​ក្រោយ​ផ្ទះ​ប្រមាណ​៣៥០​ម៉ែត្រ ។
សំណុំរឿង​សម្លាប់​ជីដូន​និង​ចៅស្រី​រួច​កាត់ក្បាល​យក​ទៅ​បាត់​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល
ជា​ទូទៅ​ព្រោះ​ការ​សម្លាប់​នេះ​មាន​ភាព​សាហាវព្រៃផ្សៃ​បំផុត ដែល​មហាជន​បាន​ថ្កោលទោស​ពេញ​ផ្ទៃ​ប្រទេស ហើយ​ករណី​បែប​នេះ​ក៏​មិន​ធ្លាប់​មាន​ដែរ​នៅ​ក្នុង​ខេត្តកំពង់ចាម ។

កូនស្រី​រៀបរាប់​ពី​បុរស​ចំណាស់​២​នាក់​តាម​ស្រឡាញ់​ម្តាយស្រី្ត​ឈ្មោះ ស្តើង ច​ន្ថា អាយុ​២៤​ឆ្នាំ ជា​កូនស្រី​របស់​ស្ត្រី​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែមេសា​ថា ក្រោយ​ពី​ឪពុក​ស្លាប់​ដោយ​ជំងឺ ម្តាយ​នាង​ឈ្មោះ វង្ស អូន អាយុ​៥៦​ឆ្នាំ បាន​ក្លាយជា​ស្ត្រី​មេម៉ាយ​មានកូន​៤​នាក់ តែ​មិន​បាន​រស់នៅ​ជុំ​គ្នាន​ទេ ព្រោះ​សុទ្ធតែ​មាន​ប្តី​ប្រពន្ធ​រៀង​ៗ​ខ្លួន​ទៅ​រស់នៅ​ខេត្ត​ឆ្ងាយ​ៗ ប្រកប​របរ​ផ្សេង​ៗ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ តែ​មិន​មាន​អ្នក​ណា​ធូរធារ​ទេ ដូច​ជា​រូប​នាង​និង​ប្តី​ជាដើម​គឺ​រស់នៅ​ស៊ីឈ្នួល​គេរ​ស់ទាំង​លំបាក ។

កូនស្រី​ជន​រង​គ្រោះ​រៀបរាប់​ទៀត​ថា កាលពី​១​ទៅ​២​ឆ្នាំ​មុន​មាន​បុរស​ពោះម៉ាយ​ម្នាក់ រស់នៅ​ឃុំ​ផ្អាវ ស្រុក​បា​ធា​យ បាន​មក​សួរនាំ​ចង់បាន​ម្តាយនាង​ធ្វើ​ជា​ប្រពន្ធ ដោយ​ប្រគល់​លុយ​ចំនួន​១​លាន
រៀល​សិន ចំណែក​នៅ​សល់​ប៉ុន្មាន​ទៀត​នឹង​ប្រគល់​ឲ្យ​តាម​ក្រោយ ។ ក្នុង​ពេល​ប្រគល់​លុយឲ្យ​នោះ ម្តាយ​នាង​និយាយ​ថា គាត់​ពិតជា​ស្រឡាញ់ និង​ពេញចិត្ត​បុរស​ពោះម៉ាយ​នោះ ហើយ​គិត​ថា​នឹង​ផ្សំផ្គុំ​នៅ​ពេល​ណាមួយ​ខាង​មុខ​តាម​ការ​គួរ​ ។ ស្រាប់តែ​ស្អែក​ឡើង​បាត់​ម្តាយ​ប្រហែល​១​ម៉ោង និង​ឃើញ​ដើរមក​ពី​ចម្ការ​នៅ​ក្រោយ​ផ្ទះ ដោយ​មាន​ទឹកមុខ​ស្រពាប់​ស្រពោន និង​មិន​និយាយ​ស្តី​អ្វី​ទាំងអស់ ។

កូនស្រី​រូប​នេះ​រៀបរាប់​បន្ត​ថា លុះ​ពេល​សួរនាំ​ម្តាយ​រក​មូលហេតុ​ផ្សេង​ៗ ត្រូវ​បាន​គាត់​តប​ថា​«​កូន​ឯង​កុំ​ចេះ​អី រឿង​មនុស្ស​ចាស់​ទុក​ឲ្យ​មនុស្ស​ចាស់​ជា​អ្នក​ដោះស្រាយ​» ។ ក្រោយមក​ក៏​បាន
ដឹង​ថា បុរស​កូន​២​ឈ្មោះ សុ​ី​ម ខេ​ង នៅ​ភូមិ​ត្រពាំង​បឹង មានផ្ទះ​ឃ្លាត​ពី​គ្នា​ប្រមាណ​១.៥០០​ម៉ែត្រលួច​ស្រឡាញ់​ម្តាយ​នាង ។ ការ​ដែល​មាន​ទឹកមុខ​ស្រពាប់​ស្រពោន​នោះ សង្ស័យ​តែ​ម្តាយ​នាង​ទទួល​ការ​ព្រមាន​ណាមួយ ទើប​ក្រោយ​ពី​ទទួល​លុយ​បាន​១​ថ្ងៃ ម្តាយ​នាង​ក៏​យក​លុយ​នោះ​ទៅប្រគល់​ឲ្យ​បុរស​ពោះម៉ាយ​នៅ​ផ្អាវ ស្រុក​បា​ធា​យវិញ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ក៏​មិន​មានការ​ទាក់ទង​គ្នា​ជាមួយ​អ្នក​នៅ​ផ្អាវ​នោះ​ទៀត​ដែរ ។

ចាប់ខ្លួន​បុរស​ពោះម៉ាយ​ដែល​លួច​ស្រឡាញ់​ម្តាយនៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ ស្រាប់
បាត់​ម្តាយ​និង​ក្មួយ​ស្រី​តូច​រក​មិនឃើញ លុះ​ពេល​ដើរ​រក​ក៏​ប្រទះ​ឃើញ​សព​នៅ​ក្រោយ​ផ្ទះ​ចម្ងាយ
ប្រមាណ​៣៥០​ម៉ែត្រ ដោយ​ត្រូវ​គេ​កាត់​ក្បាល​ទាំង​២​នាក់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ។ ក្រោយមក សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​មាន​ស្នងការ​នគរបាល​ខេត្ត ស្នងការ​រង ដោយ​មានការ​ចូលរួម​ពី​នគរបាល​អូស្ត្រាលី​ផង បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជន​ម្នាក់​ឈ្មោះ ស៊ឹ​ម
ខេ​ង ដែល​លួច​ស្រឡាញ់​ម្តាយ​នាង​ដោយ​ជាប់​សង្ស័យ​ជា​អ្នក​សម្លាប់​ម្តាយ​នាង​និង​ក្មួយ​ស្រី ។

ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា សមត្ថកិច្ច​បាន​នាំ​បុរស​សង្ស័យ​រូប​នេះ​ទៅ​ក្រោយ​ផ្ទះ ហើយ​ឲ្យ​វាស់
ស្នាមជើង​នៅ​ក្នុង​ដីចម្ការ​ដែល​សមត្ថកិច្ច​រក្សា​ទុក ឃើញ​ថា​ត្រូវ​គ្នា ។ មួយទៀត​មាន​ក្រមា​មួយ​ប្រ
ឡាក់​ឈាម ក៏​បាន​រក​ឃើញ​នៅ​កន្លែង​កើត ហេតុដែរ​កាលពី​ថ្ងៃ​ទី​៥ ខែមេសា តែ​ជនសង្ស័យ​បាន​បដិសេធ​ថា​មិនមែន​ជា​ក្រមា​របស់​ខ្លួន​ទេ ។

កូនស្រី​ជន​រង​គ្រោះ​រៀបរាប់​ទៀត​ថា ក្រោយ​ពី​បាន​រៀបចំ​បុណ្យខួប​៧​ថ្ងៃ​ឲ្យ​សព​ម្តាយ ​និង​ក្មួយ
ស្រី​រួចរាល់​ហើយ រូប​នាង​និង​ប្តី​ត្រូវ​នាំ​គ្នា​ចេញ​ទៅ​ស៊ីឈ្នួល​គេ​ដើម្បី​ចិញ្ចឹមជីវិត ឯ​ផ្ទះ​ដែល​ម្តាយ​នាង​រស់នៅ​រាល់ថ្ងៃ ដោយសារ​អ្នក​ភូមិ​មានការ​ភ័យ​ខ្លាច​ក៏​សំណូមពរ​ឲ្យ​រុះ​ជញ្ជាំង​មួយ​ចំហៀង​ចេញ ហើយ​នាង​នឹង​ធ្វើ​តាម​សំណូមពរ​នេះ ដូច្នេះ​ផ្ទះ​នេះ​លែង​មាន​អ្នក​ណា​រស់នៅ​ទៀត​ហើយ ។ កន្លង​មក នាង​នៅ​ជាមួយនឹង​ម្តាយ តែបើ​គាត់​ស្លាប់​ចោល​នាង​នៅ​ម្នាក់ឯង​មិន​ហ៊ាន​នៅទេ ព្រោះ​ផ្ទះ​នៅ​ដាច់​ពី​គេ​ទៀត ចំណែក​ប្តី​ចេញ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ស្រុក​ឆ្ងាយ ដូច្នេះ​ដើម្បី​សុវត្ថិភាព​មាន​តែ​នាង​ទៅ​តាម​ប្តី ។

គួរ​រំឭក​ថា លោក ស្តើង ទូច អាយុ​២៩​ឆ្នាំជា​កូន​របស់​សព​បាន​ប្រាប់​ថា បច្ចុប្បន្ន​គាត់​បាន
ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ឯ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ហើយ​ជីវភាព​ក៏​ខ្វះខាត​ដែរ យូរ​ៗ​ម្តង​ទើប​មក​លេង​ម្តាយ​នៅ​ស្រុក​ព្រៃឈរ​នេះ ភាគច្រើន​តែ​ក្នុង​រដូវ​បុណ្យ​ទាន​ប៉ុណ្ណោះ ។ នា​រសៀល​ថ្ងៃ​ទី​៣ ខែមេសា ស្រាប់​ប្អូនស្រី​ផ្តល់​ដំណឹង​ថា​ម្តាយ​និង​ក្មួយ​ស្រី​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្រោយ​ផ្ទះ ក៏​ប្រញាប់​ធ្វើ​ដំណើរ​មក​បុណ្យសព​ម្តាយ ។

លោក ស្តើង ទូច និយាយ​ទៀត​ថា ម្តាយ​គាត់​ជា​មនុស្ស​ស្លូត រស់នៅ​លើ​ផ្ទះ​ឈើ ជញ្ជាំង​ស្លឹក​ប្រក់​សង្ក​សី​ជាមួយ​និង​ក្មួយ​ស្រី​តូច​ឈ្មោះ ខេ​ង សា​វឿ​ន អាយុ​៦​ឆ្នាំ និង​ប្អូនស្រី​ពៅ ។ ករណីឃាតកម្ម​ដ៏​សាហាវ​នេះ រូប​គាត់​សំណូមពរ​ដល់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ សូម​ស្រាវជ្រាវ​តាម​ប្រមាញ់​ចាប់​ក្រុម​ឃាតករ​ដៃដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន ។ ជាមួយ​នេះ សូម​តាម​រក​ក្បាល​ម្តាយ​និង​ក្មួយ​ស្រី​តូច​នៅ​ក្នុង​ចម្ការ​ក្រោយ​ផ្ទះ​បន្ត​ទៀត ហើយ​តាម​រយៈ​ការ​ខិ​ខំប្រឹង​ប្រែង​នេះ មិនយូរ​ទេ​អាច​នឹង​រក​ឃើញ​ជាក់​ជា​មិន​ខាន​ឡើយ ។

សព​ម្តាយ​និង​ក្មួយ​ស្រី​ត្រូវ​បាន​ដង្ហែ​តាម​រថយន្តយក​ទៅ​បញ្ចុះ​នៅ​វត្ត​ថ្ម​ពូន នា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេ
សា ទាំង​គ្មាន​ក្បាល​និង​រំពឹង​ថា ពេល​ណា​រក​ក្បាល​ឃើញ​នឹង​គាស់​ផ្នូរ​ត​ក្បាល​ជាមួយ​ខ្លួន​សព​វិញ ។ លុះ​នៅ​រសៀល​ថ្ងៃ​ដដែល​រូប​គាត់​និង​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​បន្ត​ទៅ​ក្រោយ​ផ្ទះ​តាមរក​ក្បាល​ម្តាយ​និង​ក្មួយ​ស្រី​នៅ​តាម​ព្រៃ​ឫស្សី និង​ក្នុង​ចម្ការ​ស្វាយចន្ទី ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ។

រហូត​មក​ដល់​ពេល​នេះ សព​នៅ​តែ​រង់ចាំ​ត​ក្បាលអ្នកស្រី ផាត់ ពៅ អាយុ​៦៤​ឆ្នាំ ក្រុមប្រឹក្សា​ឃុំ​ថ្ម
ពូន ប្រាប់​ថា ស្ត្រី​ដែល​ត្រូវ​ឃាតករ​សម្លាប់​នេះបាន​មក​រស់នៅ​ក្នុងភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក
ព្រៃឈរ រយៈពេល​២៦​ឆ្នាំ​មក​ហើយ ។ នៅ​ក្នុងស្រុកភូមិ គាត់​ជា​មនុស្ស​ស្លូត និង​ចូល​ចិត្ត​ធ្វើ
បុណ្យ​ដាក់​ទាន​ណាស់ ។ អ្នកស្រី​មាន​ច​ម្ង​ល់​ថា ចុះ​ហេតុ​អី្វ​បានជា​ឃាតករ​ប្រល័យ​សង្ខារ​ជីដូន​និង​ចៅស្រី​តូច​យ៉ាង​ដូច្នេះ​ទៅ​វិញ ហើយ​ដែល​កាន់តែ​តក់ស្លុត​ទៀត​នោះ គឺ​កាត់​ក្បាល​យក​ទៅ​បាត់​ទៀត ។

អ្នក​ភូមិ​និយាយ​ថា នៅ​ថ្ងៃ​ទី​២ ខែមេសា ជីដូន​និង​ចៅស្រី បាន​ចេញពីផ្ទះ​ទៅ​ដាំ​ដើម​ស្វាយចន្ទី​​នៅ​ក្រោយ​ផ្ទះ​ដោយ​ដាំ​បាន​២​ដើម នៅ​លើ​ដី​ដែល​មាន​ថ្មដុះ​រដិបរដុប​ច្រើន ហើយ​ដី​នោះ​តាម​ឮ​ថា​គាត់​បាន​ចែក​ឲ្យ​ទៅ​កូន​ហើយ តែ​ដោយសារ​កូន​ជាប់រវល់​ទៅ​រកស៊ី​នៅ​ឆ្ងាយ​ទើប​ម្តា​យមក​ដាំ​ឲ្យ ។ ឯ​នៅ​ឃ្លាត​ពី​ដើម​ស្វាយចន្ទី​ប្រមាណ​២០​ទៅ​៣០​ម៉ែត្រ ជា​ដីចម្ការ​របស់​អ្នក​ផ្សេង​ដែល​មិន
ទាន់​បាន​ដាំ​ដុះ​នោះ គេ​ឃើញ​មាន​ស្នាមជើង​មនុស្ស ដែល​ទំនងជា​រត់​ដេញ​ចៅស្រី​អាយុ​៦​ឆ្នាំ ដែល​រត់​សំដៅ​មក​ផ្ទះ ។ ស្នាម​ដានជើង​នេះ ទំនងជា​ចៅស្រី​ឃើញ​មនុស្ស​ធ្វើបាប​ជីដូន​ក៏​ខំប្រឹង​រត់គេច តែ​រត់​មិន​រួច​ហើយ​ត្រូវ​ឃាតករ​តាម​ទាន់​សម្លាប់​ទាំង​២​នាក់​បំបិទមាត់ រួច​កាត់​ក្បាល​យក​ទៅ​បាត់​រក​មិនឃើញ ។

ទោះបីជា​បែប​ណា ស្នាម​ដានជើង​នោះ ខ្លះ​ថា​ជា​ដានជើង​មនុស្ស​ដែល​តាម​រក​សព​ទៅ​វិញ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា មនុស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​បន្ត​តាម​រក​នៅ​កន្លែង​ប្រទះ​ឃើញ​សព ដោយ​មាន​ខ្លះ​និយាយ​ថា បាន​យល់សប្តិ​ថា​ក្បាលមនុស្ស​ត្រូវ​ឃាតករ​បោះចោល​ប្រមាណ​២ទៅ​៣​ម៉ែត្រ ដោយ​ជីកដី​កប់ ។ ម្នាក់​ៗ​នាំ​គ្នា​តាម​រក ដោយ​មាន​កំណាត់ឈើ​ដើរ​ចាក់​ដី​ដែល​សើម​ក្រោយ​ពី​ភ្លៀង​រួច ប៉ុន្តែ​នៅ​តែ​មិនឃើញ​ដដែល សូ​ម្បី​តែ​ក្លិន​ក៏​មិន​បាន​ភាយ​ចេញពី​កន្លែង​ណាមួយ​ដែរ ។

លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរ​បាល​ស្រុក​ព្រៃឈរ ថ្លែង​ថា ព្រឹក​ថ្ងៃ​ទី​៤ ខែមេ​សា លោក គួ​ច ចំរើន អភិបាលខេត្ត លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត និង​កម្លាំង​សមត្ថកិច្ច​ទៅ​ពី​ភ្នំពេញ បាន​បន្ត​តាម​រុករក​ឃាតករ​ដ៏​សាហាវឃោរឃៅ ដែល​បាន​សម្លាប់​ជីដូន​និង​ចៅស្រី រួច​កាត់​ក្បាល​យក​ទៅ​បាត់ នៅ​ចម្ការ​ស្វាយចន្ទី​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ ។ ពិសេស​នោះ នៅ​ក្នុង​ប្រតិបត្តិការ​នេះ ក៏​មានការ​ចូលរួម​ពី​នគរបាល​ប​ច្ចេ​ទេស​អូស្ត្រាលី​និង​សហការី​ជា​ច្រើន​នាក់​ផង​ដែរ ។

ជនសង្ស័យ​បដិសេធ​ថា​ខ្លួន​មិនមែន​ជា​ឃាតករក្រោយ​កើតហេតុ បុរស​ម្នាក់​ឈ្មោះ ស៊ី​ម ខេ​ង
អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ត្រូវ​បាន​ឃាត់​ជា​ខ្លួន​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ ស្រប​ពេល​ដែលនាំ​ខ្លួន​មក​ពិនិត្យ​ដានជើង​នៅ​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​បាន​ទទួលស្គាល់​ថា​ពិតជា​ដានជើង​របស់ខ្លួន​មែន ។ ប៉ុន្តែ​ជន​នេះ​ឆ្លើយ​ថា នៅ​ថ្ងៃក្រោយ​កើតហេតុ​នោះ​កូនស្រី​បាន​ដើរមក​រក​សព​ម្តាយ​ឃើញ​ក៏​សន្លប់ ហើយ​គាត់​បាន​យក​ប្រេងកូឡា​ទៅ​ជួយ​រឺត ។ ចំណែក​ក្រមា​ដែល​ប្រឡាក់​ឈាម គឺ​បុរស​នេះ​បដិសេធ​ថា​មិនមែន​របស់​ខ្លួន​ឡើយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា សមត្ថកិច្ច​បន្ត​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ