ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ ហេតុ​អ្វី​សង្ក្រាន្ត​របស់​យុវជន​ប្រមូល​សំរាម​គេ​មិន​ឱ្យធ្វើ?

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​មានឈ្មោះ​ថា «​យុវជន​សំរាម​» ដែល​តែងតែ​នាំ​គ្នា​ធ្វើ​សកម្មភាព​ប្រមូល​សំរាម ដោយ​ស្ម័គ្រចិត្ត​ពី​ក្នុងប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក ទាំង​យប់​ទាំង​ថ្ងៃ​នា​ពេល​កន្លង​មក បាន​ធ្វើ​ឱ្យ​សាធារណ​មតិ​ចូលរួម​លើកទឹកចិត្ត​ចំពោះ​ការងារ​សង្គម​មួយ ដែល​កម្រ​មាន​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​បែប​នេះ ។…

រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​មានឈ្មោះ​ថា «​យុវជន​សំរាម​» ដែល​តែងតែ​នាំ​គ្នា​ធ្វើ​សកម្មភាព​ប្រមូល​សំរាម ដោយ​ស្ម័គ្រចិត្ត​ពី​ក្នុងប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក ទាំង​យប់​ទាំង​ថ្ងៃ​នា​ពេល​កន្លង​មក បាន​ធ្វើ​ឱ្យ​សាធារណ​មតិ​ចូលរួម​លើកទឹកចិត្ត​ចំពោះ​ការងារ​សង្គម​មួយ ដែល​កម្រ​មាន​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​បែប​នេះ ។

ទោះបីជា​បែប​ណា​ក្ដី​ការ​ប៉ុនប៉ង​រៀបចំ​ធ្វើ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​មួយ​ឈុត លើ​ប្រឡាយ​បឹង​ត្របែក ក្នុង​គោលបំណង​ដើម្បី​បំផុសបំផុល​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​រស់​ក្បែរ​ខាង​កុំឱ្យ​នាំ​គ្នា​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល​តទៅ​ទៀត និង​មាន​បំណង​ប្រែក្លាយ​តំបន់​នេះ អោយ​មាន​សោភ័ណ​ភាព មាន​សម្រស់​ស្រស់​ស្អាត​មួយ​នោះ ។

ប៉ុន្តែ​ក៏​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន​រារាំង​ដោយ​អះអាង​ថា (​ការ​ធ្វើ​សង្ក្រាន្ត​)​នៅ​ទី​នេះ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ និង​បាន​ណែនាំ​អោយ​ពួក​គេ​ធ្វើការ​រុះរើ​ចេញ​វិញ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន​ជួយ​រុះរើ​ចេញ​អស់​វិញ​ភ្លាម​ៗ​ផង​ដែរ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦ មេ​សា នៅ​ចំណុច​មាត់​ប្រឡាយ​បឹង​ត្របែក ដែល​មា​នទី​តាំងនៅ​ចំណុច​ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ មេ​សា មាន​យុវជន​មួយ​ក្រុម​ដែល​មានឈ្មោះ​ថា (​យុវជន​សំរាម​) បាន​នាំ​គ្នា​រៀបចំ​ធ្វើ​កម្មវិធី​សង្ក្រាន្ត​យុវជន​នៅ​លើ​មាត់​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក ។ តែ​ការ​នាំ​គ្នា​មក​ធ្វើ​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី នៅ​លើ​មាត់​ប្រឡាយ​បឹង​ត្របែក​ខាងលើ​នេះ គឺ​ពួក​គេ​ធ្វើ​ឡើង​ដោយ​មិន​បាន​ប្រាប់ ឬ​សុំ​ច្បាប់​អនុញ្ញាត្តិ អំពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន អោយ​បានដឹង​ពី​រឿង​នេះ​ឡើយ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដេា​យ​សារ​តែ​ការ​នាំ​គ្នា​មក​ធ្វើ​សង្ក្រាន្ត​នៅ​ទីតាំង​ខាងលើ របស់​ក្រុម​យុវជន​ដោយ​មិន​បាន​ជូនដំណឹង ឬ​សុំ​ច្បាប់​ការ​អនុញ្ញាតិ ទើប​ក្នុង​ល្ងាច​នេះ​ដែរ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ចុះ​មក​អោយ​រុះរើ​ចេញ​វិញ​បែប​នេះ​តែ​ម្តង គឺ​នាំ​គ្នា​រុះរើ​ទម្លាក់​ចេញ​វិញ​យ៉ាង​តក់ក្រហល់ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះ​មក​រុះរើ​ទីតាំង​សង្ក្រាន្ត របស់​ក្រុម​យុវជន​ដែល​មានឈ្មោះ​ថា (​យុវជន​សំរាម​) នៅ​ចំណុច​មាត់​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​ខាងលើ​នេះ​ដែរ ក្រុម​យុវជន​ទាំងនោះ​មិន​មានការ​ប្រឆាំង​តវ៉ា​អ្វី​ឡើយ បាន​យល់​ព្រមទៅ​តាម​ចំណាត់ការ​របស់​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន ឱ្យធ្វើ​ការ​រុះរើ​ចេញ​វិញ​ដោយ​សន្តិវិធី​។

ទោះបីជា​បែប​ណា សាធារណ​មតិ​បាន​យល់​ថា អាជ្ញាធរ​គួរតែ​អនុគ្រោះ ឬ​ណែនាំ​ដល់​ពួក​គេ ដែល​ការ​យល់​ដឹង​ពី​ច្បាប់ទម្លាប់​ក្នុង​សង្គម​នៅ​មាន​កម្រិត ។ ពួក​គេ​ជា​ធនធាន​មួយ​ដែល​ប្រើប្រាស់​ថាមពល​របស់​ខ្លួន ដើម្បី​ប្រយោជន៍​សង្គម​គួរតែ​មានការ​លើកទឹកចិត្ត ជា​ជាង​រារាំង​លើ​សកម្មភាព​អ្វីមួយ ដែល​ពួក​គេ​បង្កើត​ឡើង មិន​មានការ​ប៉ះពាល់​ដល់​សន្តិសុខ ឬ​សណ្ដាប់ធ្នាប់​សង្គម ដែល​អាជ្ញាធរ​គួរតែ​ជួយ​សម្រួល និង​លើកទឹកចិត្ត នោះ​ទើប​ប្រសើរ​ជាង​ប្រើ​អំណាច​បែប​នេះ​ដែល​អត់​ចំណេញ មាន​តែ​ការ​រិះគន់​ទៅ វិញ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ