ប្រទេសចិនចង់សហការជាមួយនឹង EU ក្នុងផ្នែកពាណិជ្ជកម្ម
អាល្លឺម៉ង់ ៖ ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងកាលពីថ្ងៃចន្ទ កន្លងមកថា លោកនាយករដ្ឋមន្ត្រី Li Keqiang របស់ប្រទេសចិនបានឲ្យដឹងថា…
អាល្លឺម៉ង់ ៖ ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងកាលពីថ្ងៃចន្ទ កន្លងមកថា លោកនាយករដ្ឋមន្ត្រី Li Keqiang របស់ប្រទេសចិនបានឲ្យដឹងថា…
អាល្លឺម៉ង់ ៖ ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងកាលពីថ្ងៃចន្ទ កន្លងមកថា លោកនាយករដ្ឋមន្ត្រី Li Keqiang របស់ប្រទេសចិនបានឲ្យដឹងថា ប្រទេសចិនចង់សហការជាមួយនឹងសហភាពអ៊ឺរ៉ុបលើបញ្ហាជាច្រើនដូចជាបម្រែបម្រួលបរិយាកាស និងពាណិជ្ជកម្មជាដើម ។
អ្នកការទូតក្នុងប្រទេសអ៊ឺរ៉ុបបាននិយាយថា ភាពតានតឹងទាក់ទិននឹងការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងសិទ្ធិជនភាគតិចមានន័យថាប្រទេសចិននិង EU អាចនឹងបរាជ័យក្នុងការសម្រេចបានសេចក្តីប្រកាសរួមមួយនៅកិច្ចប្រជុំនាថ្ងៃទី ៩ខែមេសានេះ ។
លោកនាយករដ្ឋមន្ត្រីបានបដិសេធនឹងការចោទប្រកាន់ថាប្រទេសចិនចង់បំបែកក្រុមប្រទេសអ៊ឺរ៉ុបនេះដោយវិនិយោគក្នុងប្រទេសអ៊ឺរ៉ុបខាងកើត។
លោកបានសរសេរក្នុងអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយដោយកាសែត Handelsblatt ថា «ពួកយើងគាំទ្រដំណើរការធ្វើសមាហរណកម្មរបស់អ៊ឺរ៉ុបដើម្បីសង្ឃឹមថាអាចមានអ៊ឺរ៉ុបដែលមានភាពរួបរួម និងរីកចម្រើនមួយ»។
លោកបានបន្តថា កិច្ចសហប្រតិបត្តិការជិតដិតរបស់ប្រទេសចិននិងប្រទេសអ៊ឺរ៉ុបខាងកើតផ្តល់អត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ក្នុង EU ។ ដោយមានកង្វល់ថាប្រទេសចិនអាចគ្រប់គ្រងផ្តាច់មុខក្នុងវិស័យសំខាន់ៗរបស់អ៊ឺរ៉ុប EU កំពុងតែព្យាយាមទាមទារឲ្យប្រទេសចិនបើកទីលាយទីផ្សាររបស់ខ្លួនបន្ថែម និងឲ្យប្រទេសចិនប្តេជ្ញាលុបបំបាត់ឧបសគ្គពាណិជ្ជកម្មដែលអ៊ឺរ៉ុបគិតថាមិនយុត្តិធម៌ផងដែរ ។
លោក Li បានបន្តថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយនឹងអ៊ឺរ៉ុបក្នុងការគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបរិយាកាស គាំទ្រដល់ការអភិវឌ្ឍន៍ចិរភាព រក្សាកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអន្តរជាតិជាមួយនឹងអ៊ីរ៉ង់ ព្រមទាំងប្រឆាំងនឹងអំពើភេរវកម្មផងដែរ ។
លោកបានបន្ថែមទៀតថា ប្រទេសចិនចង់ផ្លាស់ប្តូរទស្សនៈជាមួយនឹង EU ក្នុងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ ។
គួរបញ្ជាក់ថា EU គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសចិន។ កំណើននៃការគ្រប់គ្រងវិស័យសំខាន់ៗដោយប្រទេសចិនក្នុងអ៊ឺរ៉ុប និងការដែលអ៊ឺរ៉ុបគិតថាប្រទេសចិនមិនគោរពតាមពាក្យសន្យាក្នុងការគាំទ្រការធ្វើពាណិជ្ជកម្មសេរីបានប៉ះពាល់ដល់ការចរចាមុនកិច្ចប្រជុំខាងលើ ៕
ចែករំលែកព័តមាននេះ