ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ ស្លា.ប់​១៥​នាក់ របួសធ្ងន់​ស្រាល​៣១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៦ និង​៧ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​២៦​លើក​(​យប់​១០​លើក​)​ស្លាប់​១៥​នាក់​(​ស្រី​៤​នាក់​) របួសធ្ងន់​២១​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១០​នាក់​(​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៦ និង​៧ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​២៦​លើក​(​យប់​១០​លើក​)​ស្លាប់​១៥​នាក់​(​ស្រី​៤​នាក់​) របួសធ្ងន់​២១​នាក់​(​ស្រី​២​នាក់​) របួសស្រាល​១០​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់​:​ល្បឿន​៦​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​៨​លើក​ស្លាប់​៥​នាក់​, មិន​ប្រកាន់​ស្តាំ​៦​លើក​ស្លាប់​៤​នាក់​, ប្រជែង​២​លើក​ស្លាប់​២​នាក់​, បត់​ឆ្វេង ស្តាំ​២​លើក​, ស្រវឹង​២​លើ​ស្លាប់​២​នាក់ ។ ម៉ូតូ​សរុប​ស្លាប់​១៥​នាក់ ម៉ូតូ​ស្លាប់​១៤​នាក់​(​មិន​ពាក់មួក​១២​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៥​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​១២​លើក​ស្លាប់​៨​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើ​ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​,​ម៉ូតូ​និង​ថ្មើរជើង​៣​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៤៧​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២៨​គ្រឿង​,​រថយន្ត​តូច​១៥​គ្រឿង​,​ថ្មើរជើង​៣​នាក់​,​រថយន្ត​ធំ​៤​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ួ​តូ​១៤​លើក​,​រថយន្ត​តូច​៧​លើក​,​រថយន្ត​ធំ​៣​គ្រឿង​,​ថ្មើរជើង​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក​,​ផ្លូវ​ខេត្ត​១៣​លើក​,​ផ្លូវលំ​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៣​លើក​ស្លាប់​១​នាក់​របួស​៤​នាក់​, ខេត្តកំពង់ធំ​៥​លើក​ស្លាប់​៤​នាក់​របួស​៥​នាក់​, ខេត្តកំពត​១​លើក​ស្លាប់​១​នាក់​របួស​៤​នាក់​,​ខេត្តកណ្តាល​២​លើក ស្លាប់​២​នាក់​របួស​២​នាក់​, ខេត្តបន្ទាយមានជ័យ​៣​លើក​ស្លាប់​២​នាក់​របួស​៥​នាក់​, ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់​, ខេត្តព្រៃវែង​១​លើក​ស្លាប់​១​នាក់​, ខេត្តស្វាយរៀង​២​លើក​ស្លាប់​២​នាក់ និង​ខេត្តក្រចេះ​១​លើក​ស្លាប​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ