ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! អង្គុយ​ជក់បារី​ដាក់​ដៃ​ចំ​ខ្សែភ្លើង​ដាច់​ឆក់​ស្លា.ប់​ទាំង​យប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មករ​សំណង់​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ឆក់​ចរន្តអគ្គិសនី​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្នុងភូមិ និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​៧ មេ​សា នេះ…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មករ​សំណង់​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ឆក់​ចរន្តអគ្គិសនី​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្នុងភូមិ និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ទី​៧ មេ​សា នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ន ម៉ាច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ​សំណង់ និង​មាន​ទីលំនៅ​ក្នុងភូមិ និង​ឃុំ​ឱ​ឡោក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ បុរស​ម្នាក់​ឈ្មោះ ស៊ន ម៉ៅ អាយុ​២៩​ឆ្នាំ ជា​បងប្រុស​បង្កើត​ជន​រង​គ្រោះ​ប្រាប់​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​សម្រាក​ពី​ការងារ​សំណង់​អង្គុយ​ជក់បារី​ផ្អែក​ជញ្ជាំង ប៉ុន្តែ​ដាក់​ដៃ​ចំ​ខ្សែភ្លើង​ដាច់​ក៏​ឆក់​របួសធ្ងន់ ហើយ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

សព​ជន​រង​គ្រោះ​ត្រូវ​សាច់ញាតិ​ជួល​រថយន្ត​ដឹក​ចេញពី​មន្ទីរពេទ្យ​ទៅ​លំនៅ​ដ្ឋា​ន​ឯ​ខេត្តសៀមរាប​ម៉ោង​ជិត​១​ទាប​ភ្លឺ​ព្រឹក ថ្ងៃ​ទី​៨ ខែ​ឆ្នាំ​ដដែល ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ