ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន​! បែក​កង់​ជ្រុល​បុក​របង​ផ្ទះ និង​គល់​ឫស្សី​បាក់ឆ្អឹង​.​ក​ចេញ​មក​ក្រៅ​យ៉ាង​ស្រៀវ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​បើក​ម៉ូតូ​លឿន​ពេក​បែក​កង់​មុខ​ជ្រុល​បុក​របង​ផ្ទះ​គេ និង​គល់​ឫស្សី បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បាក់ឆ្អឹង​.​ក​ចេញ​មក​ក្រៅ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ…

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​បើក​ម៉ូតូ​លឿន​ពេក​បែក​កង់​មុខ​ជ្រុល​បុក​របង​ផ្ទះ​គេ និង​គល់​ឫស្សី បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បាក់ឆ្អឹង​.​ក​ចេញ​មក​ក្រៅ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិត​ក្នុងភូមិ​កក់ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សោម មេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ត្រពាំង​ថ្កូវ ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។

យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ម៉ូតូ​បាន​បែក​កង់​មុខ បណ្តាល​អោយ​ដួល​បុក​ចូល​របង​ផ្ទះ​ប្រជាពលរដ្ឋ និង​បុក​គល់​ឫស្សី បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ធ្លុះ​ឆ្អឹង​.​ក​ចេញ​មក​ក្រៅ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ប្រគល់​សព​ជន​រង​គ្រោះ​អោយទៅ ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ