ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិតឆ្លងដែន​ថ្មី​អង់គ្លេស ​គ្មាន​ពាក្យ​សហ​ភាព​អឺរ៉ុប

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កាលពី​ថ្ងៃ​ទី​៦ ខែ​មេ​សា ឆ្នាំ២០១៩ ​គេ​នៅ​បន្ត​ការ​ចរចា​ជុំវិញ​ BREXIT ​ដែល​អាច​ពន្យា​ពេល​ជា​ថ្មី តែ​ប្រទេស​អង់គ្លេស​ចាប់ផ្ដើម​ផ្ដល់​លិខិតឆ្លងដែន ដោយ​ពុំ​មាន​និយាយ​ពី​សហភាព​អឺរ៉ុប…

ប្រទេស​អង់គ្លេស ៖ កាលពី​ថ្ងៃ​ទី​៦ ខែ​មេ​សា ឆ្នាំ២០១៩ ​គេ​នៅ​បន្ត​ការ​ចរចា​ជុំវិញ​ BREXIT ​ដែល​អាច​ពន្យា​ពេល​ជា​ថ្មី តែ​ប្រទេស​អង់គ្លេស​ចាប់ផ្ដើម​ផ្ដល់​លិខិតឆ្លងដែន ដោយ​ពុំ​មាន​និយាយ​ពី​សហភាព​អឺរ៉ុប ដែល​នោះ​ជា​ការ​ផ្លាស់​ប្ដូរ​ជា​និមិត្តរូប​មួយ ដែល​បង្ហាញ​ពី​ការ​លំបាក​នានា​នៃ​ដំណើរការ​ចែកផ្លូវ​គ្នា​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ស្ត្រី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អង់គ្លេស ថ្លែង​កាលពី​ថ្ងៃ​ទី​៦​មេ​សា​ថា លិខិត​ឆ្លងដែន​ទាំងនេះ ដែល​ពុំ​មាន​ពាក្យ​សហភាព​អឺរ៉ុប​នៅ​លើ​ក្រប ត្រូវធ្វើ​ចរាចរណ៍​ចាប់តាំងពី​ថ្ងៃ​ទី​៣០​មីនា​មក​។ លោកស្រី​បញ្ជាក់​ថា លិខិតឆ្លងដែន​មាន​ដាក់​ពាក្យ​សហភាព​អឺរ៉ុប ក៏​នឹង​បន្ត​ចែកចាយ​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ដំណាក់កាល​នេះ ដើម្បី​ឲ្យ​អស់ពី​ស្តុក​។

វត្តមាន​ឬ​អវត្តមាន​នៃ​ពាក្យ​សហភាព​អឺរ៉ុប​លើ​លិខិត​ឆ្លង​ដែន ពុំ​ប៉ះពាល់​ដល់​អ្នក​កាន់​ប្រើ​ឡើយ ក្នុង​ការ​ធ្វើ​ដំណើរ​។ ការ​ដក​ចេញ​ជា​និមិត្តរូប​នេះ​នូវ​ពាក្យ​សហភាព​អឺរ៉ុប​ពីលើ​លិខិតឆ្លងដែន​ថ្មី នាំ​ឲ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​តាម​បណ្ដាញ​សង្គម ទាំង​ចំពោះ​ពួក​អ្នកគាំទ្រ​BREXIT ទាំង​ពួក​អ្នកប្រឆាំង​BREXIT​។

ពួក​គេ​ខ្លះ​សួរ​ថា យើង​ស្ថិត​នៅ​ក្នុង​សហភាព​អឹ​រ៉ុ​ប​នៅឡើយ ហេតុ​អី​លិខិតឆ្លងដែន​ថ្មី​ពុំ​មាន​ដាក់​ពាក្យ​សហភាព​អឹ​រ៉ុ​ប? ចំណែក​ពួក​អ្នកគាំទ្រ​BREXIT​និយាយ​ថា យើង​ត្រូវ​ដូរ​លិខិតឆ្លងដែន​ថ្មី ហើយ​យើង​រង់ចាំ​យូរហើយ​ការ​ដក​ពាក្យ​ដ៏​ធុញ​នោះ​ចេញពី​លិខិតឆ្លងដែន​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ