ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​សេនាប្រមុខ​ HAFTAR​ បន្ត​ការ​វាយលុក

5 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ ប្រមុខ​រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី លោក​FAYEZ AL SARRAJ​កាលពី​ថ្ងៃ​ទី​៦​មេ​សា បាន​ព្រមាន​ពី​ទស្សនវិស័យ ដែល​សង្គ្រាម​គ្មាន​អ្នក​ឈ្នះ​នៅ​លី​ប៊ី ដែល​នៅ​ទីនោះ​កងកម្លាំង​របស់​គូប្រឆាំង​លោក គឺ​របស់​សេនាប្រមុខ​KHALIFA…

ប្រទេស​លី​ប៊ី ៖ ប្រមុខ​រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី លោក​FAYEZ AL SARRAJ​កាលពី​ថ្ងៃ​ទី​៦​មេ​សា បាន​ព្រមាន​ពី​ទស្សនវិស័យ ដែល​សង្គ្រាម​គ្មាន​អ្នក​ឈ្នះ​នៅ​លី​ប៊ី ដែល​នៅ​ទីនោះ​កងកម្លាំង​របស់​គូប្រឆាំង​លោក គឺ​របស់​សេនាប្រមុខ​KHALIFA HAFTAR បន្ត​ការ​វាយលុក​លើ​រដ្ឋធានី​ក្រុង​ទ្រី​ប៉ូ​លី​។

លោក​FAYEZ AL SARRAJ​បាន​ព្រមាន​ថា យើង​ឈោង​ដៃ​ឆ្ពោះទៅ​រក​សន្តិភាព ប៉ុន្តែ ក្រោយ​ការ​ឈ្លានពាន​មួយ​ពី​សំណាក់​កងកម្លាំង​របស់​លោក​HAFTAR និង​ការ​ប្រកាសសង្គ្រាម​ប្រឆាំង​បណ្ដា​ទីក្រុង​របស់​យើង​និង​រដ្ឋធានី​របស់​យើង នោះ​គ្មាន​អ្វី​ក្រៅពី​ការ​ប្រើ​កម្លាំង​តបត​និង​ភាព​ម៉ឺងម៉ាត់​ឡើយ​។

ការ​ផ្ទុះ​ឡើង​វិញ​នូវ​ការ​ប្រទូស្ត​រា​៉​យ​គ្នា រវាង​កងទ័ព​រំដោះជាតិ​ALN របស់​សេនាប្រមុខ​HAFTAR ដែល​ត្រួតត្រា​ភាគ​ខាងកើត​លី​ប៊ី ហើយ​បើក​ការ​វាយលុក​មួយ​លើ​រដ្ឋធានី​ពី​ថ្ងៃ​ទី​៤​មេ​សា​មក និង​កងកម្លាំង​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ មាន​មូលដ្ឋាន​នៅ​ក្រុង​ទ្រី​ប៉ូ​លី អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ី​វិល​ជា​ថ្មី​ទៀត​។

លោក​FAYEZ AL SARRAJ​បាន​ចោទប្រកាន់​លោក​HAFTAR​ថា បង្ក​សង្គ្រាម​ដែល​គ្មាន​អ្នក​ឈ្នះ ហើយ​បំផ្លាញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពលរដ្ឋ​លី​ប៊ិ​និង​សហគមន៍​អន្តរជាតិ សំដៅ​ស្វែងរក​ដំណាះ​ស្រាយ​ដោយ​សន្តិវិធី​មួយ​។

ដោយ​មិន​អើពើ​ដល់​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​ឲ្យ​មានការ​អត់ធ្មត់ កងកម្លាំង​របស់​លោក​HAFTAR កាលពី​ថ្ងៃ​ទី​៦​មេ​សា​បន្ត​ការ​វាយលុក ឆ្ពោះ​មក​កាន់​ក្រុង​ទ្រី​ប៉ូ​លី តែ​ការ​រុលទៅមុខ​របស់​ពួក​គេ​ត្រូវ​បាន​បង្អាក់​ដោយ​កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​រួបរួម​ជាតិ​។ កងកម្លាំង​នោះ​បាន​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា ប្រឆាំង​កងកម្លាំង​លោក​HAFTAR​។ នៅ​លើ​ដី​កងកម្លាំង​ទាំង​២​បាន​បង្កើន​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងត្បូង​រដ្ឋធានី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ