ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរ​ជាតិ​សៀមរាប​អង្គរ​លំដាប់​ថ្នាក់​ទី 4E គ្រោង​នឹង​ដាក់​ឲ្យ​ដំណើ​ការ​ហើយ​

5 ឆ្នាំ មុន
  • សៀមរាប

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នឹង​ត្រូវ​សាងសង់​នៅ​លើ​ទីតាំង​នៅ​ជាប់​ព្រំប្រទល់​ស្រុក​បី គឺ​ស្រុក​សូទ្រនិគម ស្រុក​ជីក្រែង និង ស្រុក​ស្វាយ​លើ របស់​ខេត្តសៀម​រាប លើ​ផ្ទៃដី​ទំហំ…

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នឹង​ត្រូវ​សាងសង់​នៅ​លើ​ទីតាំង​នៅ​ជាប់​ព្រំប្រទល់​ស្រុក​បី គឺ​ស្រុក​សូទ្រនិគម ស្រុក​ជីក្រែង និង ស្រុក​ស្វាយ​លើ របស់​ខេត្តសៀម​រាប លើ​ផ្ទៃដី​ទំហំ ៧០០​ហិ​កតា ក្នុង​ចំណោម​ផ្ទៃដី​សរុប ១៧០០​ហិ​កតា និង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ​២០២៤ នា​ពេល​ខាង​មុខ​នេះ ។

ខណៈ​អ្នកជំនាញ​ខាង​វិស័យ​ដីធ្លី និង​អចល​ទ្រព្យ​រំពឹង​ខ្ពស់​ថា វត្តមាន​របស់​ព្រ​លាន​យន្តហោះ​ថ្មី មិន​ត្រឹមតែ​ជួយ​ដល់ វិស័យ​ទេសចរណ៍​តែ​ប៉ុណ្ណោះ​ទេ តែ​នឹង​ជម្រុញ សេដ្ឋកិច្ចជាតិ និង​តម្លៃ​អចល​ទ្រព្យ​ក្នុង​ខេត្ត សៀមរាប​កើនឡើង​ផង​ដែរ ។

លោក Lu Yanwen ប្រធាន​ក្រុមហ៊ុន យូ​ណា​ន​គ្រុប​ខូ​អិ​ល​ធី​ឌី នៅ​ឯ​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាង​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ​នៅ​សាលាខេត្ត​សៀមរាប បាន​ជម្រាប​ជូន​អភិ​បាលខេត្ត​សៀមរាប លោក ទា សីហា ក៏​ដូច​ជា​លោក តឹក​រ៉េ​ត សំរេច ប្រធាន​គណៈកម្មការ តម្រង់​ទិស​ការ​សាងសង់ និង ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ទី​ស្តី ការ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី ០៤ ខែ មេ​សា ឆ្នាំ​២០១៩ ឲ្យ​ដឹង​ថា

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ ជា​គម្រោង​ដ៏​សំខាន់​ដែល​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ទាំង​ពីរ កម្ពុជា ចិន ក្នុង​គោលនយោបាយ​(​ខ្សែ​ក្រ​វ៉ា​ត់​មួយ និង ផ្លូវ​មួយ ) ហើយ​នៅ​ថ្ងៃ​ទី ១៣ តុលា ឆ្នាំ​២០១៦ Yuntou​គ្រុប និង ទីស្តីការគណៈរដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​ចុះ ហត្ថលេខា ព្រម​ព្រៀង BOT ស្តី​ពី​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក​ប្រធានាធិបតី ស៊ីជី​ង ពីង នៃ​សាធា​រណរដ្ឋ​ប្រជាមានិត​ចិន ។

លោក Lu Yanwen បាន​បញ្ជាក់​ថា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​នេះ មាន​ចម្ងាយ​ពី​ក្រុង​សៀម​រាប ៥១​គីឡូម៉ែត្រ នៅ​លើ​ផ្ទៃដី សរុប ៧០០​ហិ​កតា ហើយ​សាងសង់​តាម​ស្តង់ដារ​រចនាបថ​អាកាសយាន​ដ្ឋាន លំដាប់ថ្នាក់​ទី 4E ដែល​អាច​ប្រតិបត្តិការ​យន្ត ហោះ​ខ្នាត​ធំ​មាន​លេខ​កូដ​E ។

ម្យ៉ាងទៀត​តាម​កំណើន​​នៃ​ចរាចរណ៍​ផ្លូវអាកាស​នា​ពេល​អនាគត និង ត្រូវ​ធ្វើការ​ពង្រីក​ទៅ​ជា អាកាស​យានដ្ឋាន​ប្រភេទ​4F ហើយ​គម្រោង​នេះ ប្រតិបត្តិការ​តាម​កម្មវិធី BOT ដែល​មានការ​វិនិយោគ​ដោយ Yuntou គ្រុប យូ​ណា​ន វិនិយោគ​បរទេស និង យូ​ណា​ន ព្រ​លាន​យន្តហោះ​គ្រុប ដែល​បាន​បណ្តាក់ទុន​វិនិយោគ ២២០​លាន​ដុល្លា ដើម្បី​បង្កើត ក្រុម ហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អង្គរ អុីន​វេស​មេន (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី (​ហៅ​កាត់​ក្រុមហ៊ុន​អង្គរ​) ដែល​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​វិនិយោគ​លើ​គម្រោង​សាង​សង់ និង គ្រប់គ្រង​ប្រតិបត្តិការ ។

លោក Lu Yanwen បាន​បញ្ជាក់​ទៀត​ថា រយៈពេល​នៃ​ការ​សាងសង់ និង ប្រតិបត្តិការ​គម្រោង សរុប​៥៥​ឆ្នាំ ហើយ​រយៈពេល​នៃ​ការ​សាងសង់​ដោយ​រំពឹង​ថា​ប្រើ​រយៈពេល​ពី ៣​ឆ្នាំទៅ​៥​ឆ្នាំ ។

លោក​បន្ត​ទៀត​ថា ក្នុង​ដំណាក់កាល​ទី​១ នៃ​គម្រោង​នេះ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៨៨០​លាន​ដុល្លា អា​មេ​រិ​ក និង មាន​សាងសង់​ផ្លូវ​រត់​ល្បឿន​លឿន ទំហំ ៣​ពាន់​៦០០​ម៉ែត្រ គុណ​៤៥​ម៉ែត្រ​មួយ​ផ្លូវ និង ប៉ា​រ៉ា​ឡែល​សម្រាប់​យន្តហោះ ធ្វើការ​ហោះហើរ និង ចុះ​ចត និង ចំណត​យន្តហោះ ព្រមទាំង​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ ដែល​ពាក់ព័ន្ធ​ផ្សេង​ៗ និង បរិក្ខា​ជំនួយ ស្ថានីយ​អ្នកដំណើរ​ដែល​មាន​ទំហំ ៥០​ពាន់​ម៉ែត្រ​ក្រឡា ហើយ​អាកាស​យានដ្ឋាន​នេះ ក្នុង​មួយ​ឆ្នាំ​អាច​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ពី ៧​លាន ទៅ​១០​លាន​នាក់​ផង​ដែរ ។

លោក Lu Yanwen ភាគី​ក្រុមហ៊ុន​វិ​និ យោគ​គម្រោង​សាងសង់​ចិន បាន​បន្ត​ទៀត​ថា «​នៅ​ពេល​បញ្ចប់​គម្រោង​នេះ នឹង​បង្កើន​នូវ​សមត្ថភាព​ដឹក​ជញ្ជូន​នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន និង ជម្រុញ​សក្តានុ​​​ពល​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន នៅ​ក្នុង​តំបន់ ព្រមទាំង​ផ្តល់​ផលប្រយោជន​ដល់​ការ​ការពារ​ប្រវត្តិសាស្ត្រ​អង្គរ និង​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អនុ​តំបន់​ទន្លេ​ឡាន​ឆាង​មេគង្គ និង ការ​អភិវឌ្ឍន៍​បន្ថែម លើ​កិច្ច​ទំនាក់​ទំនងជា​មិត្តភាព និង ធ្វើ​ឲ្យ ចំណងមិត្តភាព​កម្ពុជា ចិន​កាន់តែ​មាន​ភាពរឹងមាំ និង ជា​បងប្អូន​តែ​មួយទៀត​ផង​» ។

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នៅ គម្រោង​មួយ​នេះ ក្រោយ​ពេល​បញ្ចប់​និង​បើក​ដំណើរការ​នោះ គឺជា​បង្អួច​មួយ ដែល​បាន​បង្ហាញ​ពី​កម្ពុជា ទៅ​លើ​ពិភពលោក ហើយ​មាន​សង្ឃឹម​ជឿជាក់​ថា គម្រោង​នេះ​ជា​សារៈសំខាន់ ក្នុង​ការ​លើកកម្ពស់​នូវ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ខេត្តសៀមរាប និង លើកកម្ពស់​នៃ​ទំនាក់​ទំ​នាង​សេដ្ឋកិច្ច​រវាង​កម្ពុជា ចិន ឲ្យ​កាន់តែ​ស៊ីជម្រៅ​ឡើង​ថែម​ទៀត ។

លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក្នុង​នាម​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ខេត្ត​សៀម​រាប ក៏​បាន​សម្តែង​នូវ​សេចក្តី​រំភើប ចំពោះ​សម​ទ្ធិ​ផល​ថ្មី​ដ៏​ធំ​មួយ ដែល​នឹង​ចាប់បដិសន្ធិ​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ ដែល​ជា​ព្រ​លាន​យន្តហោះ​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​យើង​នេះ ។

លោក ទៀ សីហា មាន​ប្រសាសន៍​ថា «​នៅ ពេល​ដែល​អាកាសយានដ្ឋាន​ថ្មី​បាន​សាងសង់​រួចរាល់ និង បើក​កិច្ច​ដំណើរការ​នោះ និង​ធ្វើ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​ទ្វេរ​ដង និង កាន់តែ​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប សំខាន់​នៅ​ស្រុក​ទាំង​បី ដែល​មាន​ភូមិ​សាស្ត្រ​ជាប់​នឹង​អាកាសយានដ្ឋាន​នេះ​ផង​ដែរ ។

ក្នុង​នោះ​ដែរ​លោក តឹក​រ៉េ​ត សំរេច ក៏​បាន​លើក​ឡើង​ពី​ជីវប្រវត្តិ នៃ​ការ​បង្កើត​អាកាស យានដ្ឋាន​អន្តរជាតិ សៀមរាប អង្គរ រហូត​ដល់​ពេល​កិច្ច​ដំណើរការ​សាងសង់​ដោយ​ក្រុមហ៊ុន យូ​ណា​ន​គ្រុប​ខូ​អិ​ល​ធី​ឌី ។ ឯក​ឧត្តម​ក៏​បាន​ធ្វើការ​ណែនាំ​មួយ​ចំនួន​ដល់​ក្រុមហ៊ុន ត្រូវ​តែ​បន្តដំណើរ​ប្រតិបត្តិការ​ក្នុង​ការ​សាងសង់​របស់​ខ្លួន ព្រមទាំង​ត្រូវ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ។

ម្យ៉ាងទៀត​ចំពោះ​ការ​បើក​ការដ្ឋាន​សាងសង់ យើង​នឹង​ធ្វើការ​ជ្រើសរើស​ពេលវេលា​មួយ​ដ៏​សមគួរ ដើម្បី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ តែ​ចំពោះ​កិច្ច​ការងារ​ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​នោះ គឺ​ត្រូវ​តែ​បន្ត​ទៅ​ទៀត ។ ក្នុង​នោះ​ដែរ ឯកឧត្តម ក្នុង​នាម​ជា​អ្នក​សៀមរាប សូម​សាទរ​នូវ​គម្រោង​នេះ ដែល​បាន​ផ្តល់​ប្រយោជន៍​​ដល់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ក្នុង​ការ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ គ្រប់​រូបភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ