ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រំលូតកូន គួរតែ​ធ្វើ​នៅ​ពេល​ណា​ទើប​ល្អ និង​ត្រឹមត្រូវ?

5 ឆ្នាំ មុន

ការ​រំលូតកូន មិនមែន​ដូច​គ្នា​នឹង​ការ​រលូត​កូន​ទេ ព្រោះ​វា​ជា​របៀប​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​ការ​បញ្ចប់​ការ​នៅ​ក្នុង​​ផ្ទះ​របស់​ខ្លួន​ដោយ​មិន​មានការ​វះកាត់​អ្វី​ទាំងអស់ តែ​ជា​ការ​ប្រើ​ថ្នាំ ឬ​ដំណើរការ​សម្អាត​កូន​ក្នុង​ផ្ទៃ​តែ​ម្តង​។​បើសិនជា​អ្នកមាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ឬ​មិន​ចង់បាន ឬ​មាន​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ យក​ល្អ​អ្នក​គួរតែ​ជ្រើសរើស​វិធី​រំលូតកូន​នេះ​ចោល​ទៅ​។ ការ​រំលូតកូន​មាន​ច្រើន​ប្រភេទ​ណាស់​អាស្រ័យ​ទៅ​តាម​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​យក​ល្អ​យើង​គួរតែ​ស្វែង​យល់​អំពី​វា​ឲ្យ​អស់​សិន​មុន​នឹង​សម្រេចចិត្ត​។…

ការ​រំលូតកូន មិនមែន​ដូច​គ្នា​នឹង​ការ​រលូត​កូន​ទេ ព្រោះ​វា​ជា​របៀប​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​ការ​បញ្ចប់​ការ​នៅ​ក្នុង​​ផ្ទះ​របស់​ខ្លួន​ដោយ​មិន​មានការ​វះកាត់​អ្វី​ទាំងអស់ តែ​ជា​ការ​ប្រើ​ថ្នាំ ឬ​ដំណើរការ​សម្អាត​កូន​ក្នុង​ផ្ទៃ​តែ​ម្តង​។​បើសិនជា​អ្នកមាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ឬ​មិន​ចង់បាន ឬ​មាន​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ យក​ល្អ​អ្នក​គួរតែ​ជ្រើសរើស​វិធី​រំលូតកូន​នេះ​ចោល​ទៅ​។ ការ​រំលូតកូន​មាន​ច្រើន​ប្រភេទ​ណាស់​អាស្រ័យ​ទៅ​តាម​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​យក​ល្អ​យើង​គួរតែ​ស្វែង​យល់​អំពី​វា​ឲ្យ​អស់​សិន​មុន​នឹង​សម្រេចចិត្ត​។

ចំពោះ​ហេតុផល​ដែល​ស្ត្រី​ម្នាក់​អាច​នឹង​សម្រេចចិត្ត​រំលូតកូន​បាន​មាន​ដូច​ជា​៖ ១-កាលៈទេសៈ​ផ្ទាល់ខ្លួន
២-មានការ​ប្រឈម​នឹង​សុខភាព​របស់​ម្តាយ និង​៣- កូន​អាច​នឹង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ខ្ពស់។

ចំពោះ​ការ​រំ​លូក​កូន​ភាគច្រើន​គឺ​ប្រើ​វិធី​មួយ​ហៅ​ថា កៀ​រ៉េ​តា (Suction Curette)​។ ដំណើរ​ការណ៍​នៃ​ការ​រំលូតកូន​មួយ​នេះ​គឺ​មានការ​ចូលរួម​ដោយ​ការ​បា​ចេញ​នូវ​ភ្នាស់ និង​អ្វី​ៗ​ទាំងអស់​ដែល​មាន​ក្នុង​ស្បូន​តាម​រយៈ​ការ​បូម​ថ្នម​ៗ​ជាមួយនឹង​បំពង់​ផ្លាស​ស្ទិ​ច​តូច​មួយ​។ វា​គឺជា​វិធី​ដែល​មាន​សុវត្ថិភាព សាមញ្ញ និង​មានការ​ប្រឈម​តិចតួច ហើយ​អាច​ធ្វើ​បាន​នៅ​ពេល​មាន​ផ្ទៃពោះ​ចាប់ពី ៧ ទៅ​១២​ស​ប្តា​ហ៍​។ ដំណើរ​ការណ៍​នៃ​ការ​ធ្វើ​បែប​នេះ​អាច​ស៊ីពេល​ប្រហែល ១៥​នាទី ប៉ុន្តែ​អាច​នឹង​ត្រូវ​សម្រាក​ក្នុង​ពេទ្យ​រហូត​ដល់ ៤​ម៉ោង​ឯណោះ​។

ចំពោះ​វិធី​រំលូតកូន​មួយ​ប្រភេទ​ទៀត ដែល​គេ​ហៅ​ថា ការ​ប្រើ​ថ្នាំ​រំលូត​នោះ​អាច​ធ្វើ​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់ពី ៧ ទៅ​៩​ស​ប្តា​ហ៍​។ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​សម្រេចចិត្ត​បញ្ចប់​ការ​មាន​ផ្ទៃពោះ​មាន​ច្រើន និង​មាន​សុវត្ថិភាព​បាន​លុះត្រាតែ​មានការ​សម្រេចចិត្ត​ត្រឹមត្រូវ​ជាមួយ​គ្រួសារ និង​គ្រូពេទ្យ​ដែល​មានការ​ណែនាំ​បាន​ត្រឹមត្រូវ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ