ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​ហើយ​មុន​នេះ​…​លើករណី​ឃាតក.ម្ម​កាត់​ក្បាល​យាយ​និង​ចៅស្រី

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទីបំផុត ឃាតកម្ម​សម្លាប់​ជីដូននិងចៅស្រីដោយកាត់ក្បាល​រកមិនឃើញនោះ គឺ​ត្រូវ​កម្លាំង​សមត្ថកិច្ច​​​ស្រាវជ្រាវតាម​រហូត​​ចាប់មុខសញ្ញា​​​បាន​ហើយ នៅមុននេះ ​​រសៀល​ថ្ងៃ​ទី​០៦ ​មេសា ស្ថិត​នៅ​ចំណុច​​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន…

ខេត្តកំពង់ចាម ៖ ទីបំផុត ឃាតកម្ម​សម្លាប់​ជីដូននិងចៅស្រីដោយកាត់ក្បាល​រកមិនឃើញនោះ គឺ​ត្រូវ​កម្លាំង​សមត្ថកិច្ច​​​ស្រាវជ្រាវតាម​រហូត​​ចាប់មុខសញ្ញា​​​បាន​ហើយ នៅមុននេះ ​​រសៀល​ថ្ងៃ​ទី​០៦ ​មេសា ស្ថិត​នៅ​ចំណុច​​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃ​ឈរ ខេត្តកំពង់ចាម ដែលចម្លើយបឋម គឺផ្តើមចេញពី​គំនុំរឿង​សេ្នហា ​។

​ជនសង្ស័យ​ខាងលើ មាន​ឈ្មោះ ស៊ឹ​ម ខេ​ង អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​-ឃុំខាងលើ ។ បើ​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី បាន​ឱ្យ​ដឹង​​ថា ​ជន​សង្ស័យ​​រូបនេះបាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួនសម្លាប់​ជនរង​គ្រោះ​នោះ ​គឺផ្តើម​ចេញ​ពី​​រឿង​​គំនុំ​​សេ្នហា ​ព្រោះតែ​មាន​​​អ្នក​ផ្សេង​​មកតាម​​ស្រឡាញ់​ស្ត្រីរងគ្រោះដែរ ខណៈ​ដែល​ខ្លួន​កំពុងស្រឡាញ់​ដែរនោះ ទើប​​សម្លាប់តែម្តង ។

ទោះបីជាយ៉ាងណា សមត្ថកិច្ចនៅសួរចម្លើយលើ​ជនសង្ស័យនេះបន្តទៀត ដើម្បីឈានទៅរក​មូល​ហេតុ​ច្បាស់ និង​ឈានទៅ​រក​ក្បាលសព​យាយ និងចៅស្រីផងដែរ​ ។ ព័ត៌មាបន្ថែមនឹង​មាន​ផ្សាយជូនបន្តទៀត។​

គួររំលឹកថា ករណី​សម្លាប់​បាត់​ក្បាល​…​ចូលរួម​អង្កេត​ជាមួយ​​នគរបាល​ប​ច្ចេស​ទេស​អូស្ត្រាលី

អត្ថបទសរសេរ ដោយ