ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីរំលឹកគុណគ្រូ​របស់អតីតសិស្ស​វិទ្យា​ល័យ​កោះសូទិនឆ្នាំ1986-1990

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីជាការរំលឹកនិង​ដឹងគុណ​ដល់លោកគ្រូ-អ្នកគ្រូ ដែលបានជួយ​​​​បង្ហាត់បង្រៀន​កាលពី​ពេលកន្លង​មកនោះ​ អតីត​សិស្សទាំងអស់​នៃ​វិទ្យា​ល័យ​កោះសូទិនក៏បានរៀបចំ​​​កម្ម​វិធី​ជួបជុំនិង​សំណេះ​សំណាលគ្នា ដើម្បីរំលឹក​ពីអនុស្សាវរីយរវាង​សិស្ស ​និងគ្រូ ។ ក្នុងនោះ ​មាន​ការ​​ពិសាអាហារជុំគ្នា​…

រាជធានីភ្នំពេញ ៖ ដើម្បីជាការរំលឹកនិង​ដឹងគុណ​ដល់លោកគ្រូ-អ្នកគ្រូ ដែលបានជួយ​​​​បង្ហាត់បង្រៀន​កាល
ពី​ពេលកន្លង​មកនោះ​ អតីត​សិស្សទាំងអស់​នៃ​វិទ្យា​ល័យ​កោះសូទិនក៏បានរៀបចំ​​​កម្ម​វិធី​ជួបជុំនិង​សំណេះ​សំណាលគ្នា ដើម្បីរំលឹក​ពីអនុស្សាវរីយរវាង​សិស្ស ​និងគ្រូ ។ ក្នុងនោះ ​មាន​ការ​​ពិសាអាហារជុំគ្នា​ និង​មាន​​
កម្ម​វិធី​រាំ​កម្សាន្ត​សប្បាយ​​ផងដែរ ហើយជា​ពិសេស​នោះ គឺមានការ​ចែក​​​នូវ​អំណោយខ្លះ​ៗ​ទៅដល់​​អតីត​​លោកគ្រូ-​អ្នកគ្រូ​ដែល​បានចូល​និវត្តន៍ទៀតផង ។

ពិធីនេះ ធ្វើឡើង​នៅព្រឹកថ្ងៃទី​០៦ មេសា ស្ថិតនៅក្នុងវិទ្យាល័យកោះសូទិន ដោយមាន​ការចូលរួ​ម​ពី​​អតីត​​សិស្ស​​​មធ្យមសិក្សា​កម្រិត១នៃវិទ្យាល័យកោះសូទិន ឆ្នាំ​១៩៨៦ និងឆ្នាំ១៩៩០ រួមទាំងអតីត​លោក​គ្រូ-អ្នក​គ្រូ​ផងដែរ ។

​ក្នុងកម្ម​វិធីនេះដែរ​ ក៏មានវត្តមាន​លោក​សោម សេរី ​ជាអតីត​នាយកសាលា​ ក៏បានឡើងថ្លែង​​​ពី​អារម្មណ៍​
​​​រីក​​រាយ​យ៉ាងក្រៃ​លែងដែលបានមកជួបជុំគ្នា​នេះ ហើយលោក​ក៏បានអរគុណ ចំពោះ​ការ​រៀប​ចំនូវ​កម្មវ​ិធី​នេះ​ឡើង ដើម្បីបង្ហាញពីសេចក្តី​​នឹក​រលឹកគ្នាទៅវិញទៅមក ដោយសារតែ​ម្នាក់ៗ​មិនសូវ​មានពេល​​នោះទេ ព្រោះ​​តែជាប់​​​រវល់​បំពេញ​ការងាររៀងៗខ្លួនមកនោះ ។

​​

អត្ថបទសរសេរ ដោយ