ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មច្ចុរាជ​លើ​ដងផ្លូវ​ចាំតែ​ឆក់​យក​ជីវិត​គ្រប់ពេល សូម​មេត្តា​ប្រុង​ប្រយ័ត្ន !

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​ប្រភព​ពី​នគរបាល​ចរាចរណ៍​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ ២០១៩​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ពីរ​ករណី​នៅក្នុងស្រុក​ទឹកឈូ បណ្តាល​ឲ្យ​មនុស្ស​ប្រុស ស្រី​បួន នាក់​រង​របួសធ្ងន់​…

ខេត្តកំពត ៖ តាម​ប្រភព​ពី​នគរបាល​ចរាចរណ៍​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ ២០១៩​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ពីរ​ករណី​នៅក្នុងស្រុក​ទឹកឈូ បណ្តាល​ឲ្យ​មនុស្ស​ប្រុស ស្រី​បួន នាក់​រង​របួសធ្ងន់​ និង​ពីរ​នាក់​រងរបួសស្រាល​មាន​ទាំង​ជនបរទេស​ផង​ដែរ ។

ហេតុ​ការ​ទី​១៖ កាលពី​វេលា​ម៉ោង០២និង៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ២០១៩ លើ​ផ្លូវជាតិ​លេខ​៣​កំពត វាល​រេញ ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​ផែ​គីឡូ​១២ ស្ថិត​ក្នុងភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ បង្ក​ឡើង​ដោយ​ម៉ូតូ​២​គ្រឿង​បុក​គ្នាក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច ។

ប្រភព​បាន​បន្ត​ថា ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ​គ្មាន​ផ្លា​ក​លេខ ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​ផ្លូវបំបែក​ចូល​ផែ​គីឡូ​១២ បាន​បង្អង់​ល្បឿន​បំរុង​បត់​ចូល​ទៅ​ផែ ដោយ​ម៉ូតូ​ចាស់គ្មាន​ភ្លើង​ស៊ី​ញ៉ូ​ផង ក៏​ស្រាប់​មាន​ម៉ូតូ​ធំ​មួយ​គ្រឿង​បើកបរ​ដោយ​ជនបរទេស​ក្នុងទិស​ដៅ​ស្របគ្នា បាន​បុក​ពីក្រោយ​ពេញ​ទំ​ហ៊ឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​សង់កូរ៉េ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ រីឯ​ជនបរទេស​ក៏​រង​របួសធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​ដែរ​ ។

អ្នក​រង​របួស​ខាង​ម៉ូតូ​សង់កូរ៉េពីរ​នាក់មានឈ្មោះ ១ – ស៊ុ​យ សង្វាត ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ​អ្នកបើកបរ (​របួសស្រាល​) និង២- ឈ្មោះ​ទុ​យ ច​ន្លី ភេទ​ស្រី អាយុ​៣២ ឆ្នាំ អ្នក​រួម​ដំណើរ​(​របួសធ្ងន់​) ទី​៣- ឈ្មោះ​ធី ភេទ​ប្រុស បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​(​ស៊ុន​យ៉ា​គៀល​) ។ ចំណែក​អ្នក​បើក​ម៉ូតូ​ធំ​ ​ពណ៌​ខ្មៅ​ គ្មាន​ផ្លា​ក​លេខ​ដូច​គ្នា បើកបរ​ដោយ​ជនជាតិរ​ស្ស៊ី រួម​ដំណើរ​ជាមួយ​ប្រ​ព​ន្ឋ​ប្តី​រង​បួស​ធ្ងន់ ប្រ​ព​ន្ឋ​របួស​ស្រាល ។ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កោះ​តូច​រង់ចាំដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​ ។

ហេតុការណ៍​ទី​២ ៖ កាលពី​វេលា០៧និង១៥​នាទីយប់​ ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ ភី​ន ស្ថិត​ក្នុងភូមិ​កំពង់​ត្នោត ឃុំ​កូ​សត្វ ស្រុក​ទឹកឈូ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​រ៉ឺ​យ៉ែ​ថយ​មិន​បាន​មើល​ក្រោយ ខណៈ​ចេញពី​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី ហើយ​បុករាន​ទេវតា​បណ្តាល​ឲ្យ​រលំ​កិន​ជើង ស្ត្រី​ម្នាក់​ឈ្មោះ​ ហ៊​ន លី​ណាយ អាយុ២២ឆ្នាំ បណ្តាល​ឲ្យ​ដាច់​ម្រាមជើង​ចំនួន​៣ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លី​និ​ច​ឯកជន​ភូមិ កំពង់​ត្នោត ឃុំ​កូន​សត្វ ។

ចំណែក​រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លា​ម ​ពណ៌​ទឹកប្រាក់​ ពាក់ផ្លា​ក​លេខ ព្រះ​ស៊ី​ហ​នុ ២A-៣៣២៤ បើកបរ​ដោយ​ឈ្មោះ ញឹ​ម ចិន្តា ភេទ​ប្រុស អាយុ​៣២ ឆ្នាំ រស់នៅ​ភូមិ​អូរ​លួស ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត​ ។ រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ