ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​បារម្ភហើយ! ​បញ្ហា​ស្បែក​ក្បាល​ខ្លាញ់​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ

4 ឆ្នាំ មុន

ស្បែក​ក្បាល​ខ្លាញ់​ជា​បញ្ហា​ទូទៅ​បំផុត​មួយ​ដែល​ភាគច្រើន​នៃ​ពួក​យើង​ជួប​ប្រទះ​។​ ប៉ុន្តែ​កុំ​បារម្ភ​! អ្នក​មិន​ចាំបាច់​ត្រូវ​តែ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​សម្រាប់​បញ្ហា​សក់​ខ្លាញ់ ៖ ១. អំបិល ៖អ្វី​ដែល​អ្នក​ត្រូវធ្វើ…

ស្បែក​ក្បាល​ខ្លាញ់​ជា​បញ្ហា​ទូទៅ​បំផុត​មួយ​ដែល​ភាគច្រើន​នៃ​ពួក​យើង​ជួប​ប្រទះ​។​ ប៉ុន្តែ​កុំ​បារម្ភ​! អ្នក​មិន​ចាំបាច់​ត្រូវ​តែ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​សម្រាប់​បញ្ហា​សក់​ខ្លាញ់ ៖

១. អំបិល ៖អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល​ពី ១ ទៅ ២ ស្លាបព្រា​កាហ្វេ​ក្នុង​សាប៊ូ​កក់សក់ រួច​កក់​សម្អាត​សក់​របស់​អ្នក​ជាមួយ​ល្បាយ​សាប៊ូ​នេះ​។ ទុក​ចោល​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​។ អនុវត្ត​អោយ​បាន ២​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

២. ទឹកក្រូច​ឆ្មារ ៖ លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​ចំនួន ១ ពែង​ជាមួយ​ទឹក​ធម្មតា​បន្តិច​។ កូរ​អោយ​សព្វ សឹម​លាប​វា​លើ​ស្បែក​ក្បាល ហើយ​ទុក​ចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។

៣. ស៊ុត និង​ទឹកក្រូច​ឆ្មារ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ស៊ុត​ចំនួន ២ គ្រាប់ ជាមួយ​ទឹកក្រូច​ឆ្មារ​ពី ២ ទៅ ៣ ដំណក់​។ កូរ​លាយ​អោយ​សព្វ​ចូល​គ្នា សឹម​លាប​ពេញ​ស្បែក​ក្បាល ហើយ​ទុក​ចោល​សម្រាប់​រយៈពេល ១០ នាទី រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​។

៤. តែ​ខ្មៅ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ខ្មៅ រួច​ទុក​អោយ​ចុះ​ត្រជាក់​សិន សឹម​ចាក់​ម៉ាស្សា​លើ​ស្បែក​ក្បាល​អោយ​សព្វ​។ ហើយ​ទុក​ចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី មុន​នឹង​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។

៥. ប្រទាល​កន្ទុយក្រពើ៖ លាយ​ទឹកក្រូច​ឆ្មាត​ស្រស់​ចំនួន ៣ ស្លាបព្រា​បាយ ជាមួយ​សាច់​ប្រទាល​កន្ទុយក្រពើ ១ ចំនួន​ស្លាបព្រា​បាយ និង​សាប៊ូ​កក់សក់ ១ ពែង​។ លាយ​ចូល​គ្នា​អោយ​សព្វ សឹម​កក់​សម្អាត​សក់ និង​ស្បែក​ក្បាល​របស់​អ្នក​ជាមួយ​ល្បាយ​នេះ ហើយ​លាង​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​អោយ​បាន ២ ដង​ក្នុង​ស​ប្តា​ហ៍​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ