ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AIA ប្រកាស​ពានរង្វាន់​ទីប្រឹក្សា​ផែនការ​ជីវិត​លំដាប់​ពិភពលោក COT និង MDRT

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិ​ន​សួ​រេ​ន ម​.​ក (“AIA”) បាន​ប្រកាស​ផ្តល់​ពានរង្វាន់​ជា​ច្រើន​ដល់ទី​ប្រឹក្សា​ផែនការ​ជីវិត​ឆ្នើម​របស់​ខ្លួន ដែល​ក្នុង​នោះ​មាន​អ្នក​សម្រេច​បាន​នូវ​បទដ្ឋាន​ផលិតភាព​លំដាប់​អន្តរជាតិ គឺ​លំដាប់ Court of the Table (“COT”) ចំនួន ២​រូប​។ នេះ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​កម្ពុជា ជា​ពិសេស​គឺ​ចេញពី​ក្រុមហ៊ុន​ដែល​ទើបតែ​មាន​ប្រតិបត្តិការ​ត្រឹមតែ​២​ឆ្នាំ​ក្នុង​ទីផ្សារ​កម្ពុ​ជាមួយ​នេះ​។

ទីផ្សារ​ធានា​រ៉ាប់រង​អាយុជីវិត បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១២ មក​ម្ល៉េះ​។ រីឯ​ក្រុមហ៊ុន AIA ទើបតែ​បាន​ចាប់ផ្តើម​ដំណើរការ​ក្នុង​ខែឧសភា ឆ្នាំ​២០១៧​។ ក្នុង​ដំណាក់កាល​ដំបូង​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន AIA បាន​ប្រកាស​ពានរង្វាន់​ដល់​ភ្នាក់ងារ​លក់​របស់​ខ្លួន ឬ​ហៅ​ថា​ទីប្រឹក្សា​ផែនការ​ជីវិត លំដាប់ Million Dollar Round Table (“MDRT”) ចំនួន​២​នាក់​ភា្ល​ម​ៗ​។ ហើយ​ក្នុងឆ្នាំនេះ​ផ្ទាល់ ចំនួន​នេះ​បាន​កើនឡើង​ដល់​ទៅ​៥​ដង គឺ​សរុប​ចំនួន ១០​រូប​។ បើ​ធៀប​នឹង​ចំនួន​ទីប្រឹក្សា​ផែនការ​ជីវិត​សរុប​របស់​ខ្លួន ដែល​នៅ​មាន​ទំហំ​តូច​នៅឡើយ​នៅ​ក្នុង​ទីផ្សារ ស្ថិតិ​សមាជិក MDRT ១០​រូប​នេះ រួម​ទាំង​សមាជិក COT ២​រូប​ទៀត​នោះ គឺជា​សមាស​ភាគ​ដ៏​ធំ សម្រាប់​កម្ពុជា​។

គួរ​កត់​សម្គាល់ថា MDRT គឺជា​បទដ្ឋាន​លំដាប់​អន្តរជាតិ​នៃ​ផលិតភាព និង​លក្ខណៈ​អាជីព​ល្អ​ឥត​ខ្ចោះ​របស់​ភ្នាក់ងារ​លក់ ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង​ទូ​ទាំង​ពិភពលោក​។ ចំណែកឯ COT គឺជា​កម្រិត​បទដ្ឋាន​លំដាប់​សាកល​ផង​ដែរ ដែល​ខ្ពស់​ជាង MDRT ដល់​ទៅ​៣​ដង​។ នេះ​គឺជា​មោទនភាព​សម្រាប់​ថ្នាក់ដឹកនាំ បុគ្គលិក ទីប្រឹក្សា​ផែនការ​ជីវិត និង​អតិថិជន AIA ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​នេះ ដែល​បាន​សម្រេច​នូវ​ស្នាដៃ​នេះ ត្រឹមតែ​រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ​។

​លោក សំ​រិ​ទ្ធ មុនី នាយក​ទីប្រឹក្សា​ផែនការ​ជីវិត ប្រចាំ AIA បាន​មាន​ប្រសាសន៍​ថា “​សមិទ្ធផល​នេះ គឺជា​ស្នាដៃ​របស់​យើង​ទាំងអស់​គ្នា ជា​ស្នាដៃ​របស់​សម្ព័ន្ធ AIA តាម​រយៈ​ទំនុកបម្រុង​បច្ចេកទេស និង​ហិរញ្ញវត្ថុ ជា​ស្នាដៃ​របស់​ក្រុមការងារ​តាម​មុខងារ​នានា​របស់ AIA តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន និង​ជា​ពិសេស​បំផុត​នោះ​គឺ ជា​ស្នាដៃ​របស់​ទីប្រឹក្សា​ផែន​ជីវិត AIA តាម​រយៈ​ការ​យកចិត្តទុកដាក់​ផ្តល់​ដំណោះ​ស្រាយ​ធានា​រ៉ាប់រង​ជីវិត​ឈានមុខ​គេ ទៅ​កាន់​អតិថិជន​ប្រកបដោយ​ចំណេះដឹង​វិជ្ជាជីវៈ​ខ្ពស់​។​”

សមាជិក COT និង MDRT ទាំង​១២​រូប នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​សិក្ខាសាលា MDRT សាកល នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី នៅ​ខែកញ្ញា ឆ្នាំ​នេះ​។

ក្នុង​កម្មវិធី​នេះ​ផង​ដែរ រង្វាន់​ជា​ច្រើន​ដទៃ​ទៀត ក៏​ត្រូវ​បាន​ផ្តល់​ជូន​ទីប្រឹក្សា​ផែនការ​ជីវិត​ឆ្នើម​ជា​ច្រើន​ទៀត ទៅ​តាម​លក្ខណៈសម្បត្តិ​ពិសេស​ៗ ដូច​ជា​៖
ទីប្រឹក្សា​ផែនការ​ជីវិត AIA ជំនាន់​ថ្មី ឆ្នើម – Top Rookie Life Planner
ទីប្រឹក្សា​ផែនការ​ជីវិត AIA ឆ្នើម – Top Life Planners
ក្រុម​ទីប្រឹក្សា​ផែនការ​ជីវិត AIA សកម្ម​បំផុត – Top Active Ratio
អ្នកដឹកនាំ​ក្រុម ដែល​រីក​ចំរើន​លឿន​បំផុត – Top Recruiter
អនុ​ក្រុម​ទីប្រឹក្សា​ផែនការ​ជីវិត AIA ឆ្នើម – Top Agency Direct Team
ក្រុម​ទីប្រឹក្សា​ផែនការ​ជីវិត AIA ឆ្នើម – Top Agency Group

លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត បាន​កត់​សម្គាល់ថា ពានរង្វាន់​យ៉ាងច្រើន​ចម្រុះ​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​សក្តានុពល​ផ្សេង​ៗ​គ្នា​របស់​ទីប្រឹក្សា​ផែនការ​ជីវិត AIA ដែល​បាន​ផ្តល់​អាទិភាព​ចំបង និង​បាន​ចំណាយ​កម្លាំងកាយ​ចិត្ត​យ៉ាង​ពេញលេញ លើ​ការ​ផ្តល់​ដំណោះស្រាយ​ការពារ​ជូន​ដល់​អតិថិជន​របស់​ខ្លួន បន្ថែម​ពីលើ​ទំនុកបម្រុង​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​ការ​បណ្តុះ​បណ្តាល​ជា​ច្រើន ព្រមទាំង​គន្លង​អភិវឌ្ឍ​អាជីព​យ៉ាង​ច្បាស់លាស់​ពី​ក្រុមហ៊ុន​។

សម្ព័ន្ធ AIA គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដោយ​ផ្អែក​លើ​ទីផ្សារ​មូលធននីយកម្ម​។ AIA មាន​សាវតា និង​បទ​ពិសោធន៍​ពេញ​មួយ​សតវត្សរ៍ ក្នុង​ការ​ផ្តល់​ការ​ការពារ​ដល់​ប្រជាជន​ជា​ច្រើន​លាន​នាក់​ទូ​ទាំង​ទីផ្សារ​ទាំង ១៨​របស់​ខ្លួន​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។ នៅ​កម្ពុជា AIA ជា​ក្រុមហ៊ុន​ដំបូង​គេ​បំផុត ដែល​ផ្តល់​ការ​ការពារ​សម្រាប់​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​យ៉ាង​ពេញលេញ ទាំង​ក្នុង និង​ក្រៅប្រទេស ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ