ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លាត់បន្តិចប៉ុណ្ណោះ…ឆាបឆេះទ្រុល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ រថយន្ត​ធុន​ធំ​១​គ្រឿង​បាន​ត្រូវ​ភ្លើង​ឆេះ ខណៈ​ជាង​កំពុង​ផ្សារ​ទ្រុង​ខាងក្រោយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែមេសា នៅ​ចំណុច​ទល់មុខ​ប៉េ​ត្រូ​ណាស់ ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ…

ខេត្តកណ្ដាល ៖ រថយន្ត​ធុន​ធំ​១​គ្រឿង​បាន​ត្រូវ​ភ្លើង​ឆេះ ខណៈ​ជាង​កំពុង​ផ្សារ​ទ្រុង​ខាងក្រោយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែមេសា នៅ​ចំណុច​ទល់មុខ​ប៉េ​ត្រូ​ណាស់ ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។

រថយន្ត​ដែល​ឆេះ​នេះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ៥​តោន ពណ៌​សលាយ​ខៀវ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-​២៤២៥ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ហ្វៀ​ង ហាំ​ង​វិ​ន ជនជាតិ​វៀតណាម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ។ ចំណែក​អ្នក​រង​របួស​ជា​អ្នកបើកបរ​ឈ្មោះ វឿ​ន កៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ត្រូវ​ភ្លើង​ឆេះ​រោល​ពេញ​ខ្លួន រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ ។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​អ្នកបើកបរ​ឈ្មោះ វឿ​នកៅ ត​ខ្សែភ្លើង​មក​ផ្សារ​ទ្រុង​រថយន្ត​ផ្នែក​ខាងក្រោយ ។ ខណៈ​កំពុង​ផ្សារស្រាប់តែ​ឆ្លង​ចរន្ត​ទុ​ស្សេ ទៅ​ប៉ះ​នឹង​ក្រដាស​នៅ​លើ​រថ​យន្តក៏​បង្ក​ទៅ​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​និង​បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួស​តែ​ម្តង ។

ក្រោយ​កើតហេតុ លោក​អនុសេនីយ៍ឯក ហួត សីហា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ បាន​ដឹកនាំ​កម្លាំង​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ និង​ប្រជា​ការពារ​ភូមិ ទៅ​ជួយ​អន្តរាគមន៍ ដោយ​ហៅ​រថយន្ត​ដឹក​ទឹក​លក់​តាម​ភូមិ​មក​ជួយ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៤​រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​រថយន្ត​ខូចខាត​របក​តែ​ថ្នាំ​ខាងក្រៅ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ