ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខេត្តបន្ទាយមានជ័យ​ម្នាក់​ទៀត​ហើយ មានសំណាង​ត្រូវ​រង្វាន់​១០០​លាន​រៀល​ពី​តែ​បៃតង អុី​ឈី​តាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

អតិថិជន​ម្នាក់​ទៀត​ហើយ​ដែល​រស់នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​មានសំណាង​បាន​ត្រូវ​រង្វាន់​ធំ​ពី​តែ​បៃតង​អុី​ឈី​តាន់ នូវ​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ។ ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន​ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ អ្នក​នាង សៅ ស៊ា​ង​ហៃ ដែល​ជា​អ្នកមាន​សំណាង​បាន​ត្រូវ​រង្វាន់​ប្រាក់​លាន​របស់​តែ​បៃតង…

អតិថិជន​ម្នាក់​ទៀត​ហើយ​ដែល​រស់នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​មានសំណាង​បាន​ត្រូវ​រង្វាន់​ធំ​ពី​តែ​បៃតង​អុី​ឈី​តាន់ នូវ​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន​ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ អ្នក​នាង សៅ ស៊ា​ង​ហៃ ដែល​ជា​អ្នកមាន​សំណាង​បាន​ត្រូវ​រង្វាន់​ប្រាក់​លាន​របស់​តែ​បៃតង អុី​ឈី​តាន់ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​៖ ស្ទើរតែ​រាល់ថ្ងៃ ជា​ពិសេស​បន្ទាប់​ពី​ត្រឡប់​មក​ពី​រៀន​កាត់ដេរ​វិញ អ្នក​នាង​តែង​ទិញ​តែ​បៃតង​អុី​ឈី​តាន់​ទទួលទាន​ជា​ប្រចាំ ដោយឡែក​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ អ្នក​នាង​បាន​ទិញ​តែ​បៃតង អុី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេ​ន​ពី​អ្នកលក់​ដែល​នៅ​ជិត​ផ្ទះ​ទទួលទាន លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ 100​លាន​រៀល នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង ។

ភ្លាម​នោះ​អ្នក​នាង​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​បាន​ស្រែក​ប្រាប់​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​ជិតខាង​ឱ្យមក​ចោមរោម​មើល រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។ អ្នក​នាង​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា តាំងពី​មុន​មក​អ្នក​នាង​មិន​ធ្លាប់​នឹកគិត​ថា អាច​មាន​លុយ​ច្រើន​សន្ធឹកសន្ធាប់​ដូច្នេះ​នោះ​ទេ ប៉ុន្តែ​ពេល​នេះ តែ​បៃតង អុី​ឈី​តាន់ បាន​ធ្វើ​ឱ្យ​ជីវិត និង​ក្រុម​គ្រួសារ​របស់​អ្នក​នាង​មាន​ភាពល្អ​ប្រសើរ​ហើយ​។ ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ 100​លាន​រៀល អ្នក​នាង​នឹង​ប្រគល់​ជូន​ម្តាយ ហើយ​ទុក​មួយ​ចំណែក​ទៀត បង្កើត​មុខរបរ​ជា​កន្លែង​កាត់ដេរ ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​3 ឆ្នាំ​2019 នេះ ក្រុមហ៊ុន តែ​បៃតង អុី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ 100​លាន​រៀល រហូត​ដល់ 70​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​70​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​70​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតងអុី​ឈី​តាន់ រាប់​លាន​រង្វាន់​ទៀត​។ រួស​រាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់ អាច​ជា​រូប​អ្នក ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ