ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​លទ្ធផល​ព្រឹក​មិ​ញ​គណៈរដ្ឋមន្ត្រី​មាន​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​២​ទីតាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដំណើរការ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួច​មក​គណរដ្ឋមន្ត្រី​បាន​អនុម័ត និង​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​សម័យប្រជុំ​លើ​របៀបវារៈ​ដែល​បាន​លើក​ឡើង​រួម​មាន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដំណើរការ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួច​មក​គណរដ្ឋមន្ត្រី​បាន​អនុម័ត និង​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​សម័យប្រជុំ​លើ​របៀបវារៈ​ដែល​បាន​លើក​ឡើង​រួម​មាន ៖

១-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ។ ២-​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ កន្លែង​ទំហំ​៨០MW និង​នៅ​កំពង់ឆ្នាំង​១​កន្លែង ៦០MW ។ ៣-​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​សុខភាព​សិក្សា ។ ៤-​បញ្ហា​ផ្សេង​ៗ​សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖

កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស​ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ ។ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អា​រ៉ាប់​អេ​មី​រ៉េ​ត ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ ។ កិច្ច​ព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តី​ពី​ការ​ជំរុញ និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ ។ សំណើសុំ​ចូល​ជា​សមាជិក​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី និង​ផ្ដៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ