ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគយ!…តើ​ដូច​ម្ចាស់ឡាន​ប្រាប់​ទេ​?

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង​មាន​ដឹក​ពូក​ពេញ​ហៀរហូរ លុះ​បើក​មក​ដល់​ត្រង់​ចំណុច​មុខ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត ស្ថិត​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ត្រូវ​បាន​កម្លាំង​គយ​ឃាត់​ទុក​តាំងពី​យប់​ថ្ងៃ​ទី​៣ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ មេ​សា ឆ្នាំ​២០១៩…

ខេត្តកំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង​មាន​ដឹក​ពូក​ពេញ​ហៀរហូរ លុះ​បើក​មក​ដល់​ត្រង់​ចំណុច​មុខ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត ស្ថិត​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ត្រូវ​បាន​កម្លាំង​គយ​ឃាត់​ទុក​តាំងពី​យប់​ថ្ងៃ​ទី​៣ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ មេ​សា ឆ្នាំ​២០១៩ ដោយសារ​តែ​មិន​ត្រូវ​តំលៃ​គ្នា ហើយ​រហូត​មកដល់​ពេល​ល្ងាច​ថ្ងៃ​
ទី​៤ មេ​សា ក៏​បាត់​រថយន្ត​នោះ សង្ស័យ​តែ​ច​ចារ​ត្រូវ​តំលៃ​គ្នា​ហើយ ទើប​រថយន្ត​បើក​ចេញ​ទៅ​បាត់​។

តាម​ប្រភព​ពី​ម្ចាស់​រថយន្ត​ដឹក​ពូក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​គ្នា​ចំនួន​៤​នាក់​បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្តកំពង់ធំ​ដោយ​មាន​ដឹក​ពូក​ប្រមាណ​ចំនួន​២៥០​ពូក និង​បើកបរ​រថយន្ត​តាម​ផ្លូវជាតិ​លេខ​៧ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​មុខ​សាខា​គយ និង​រដ្ឋាករ​ខេត្ត ត្រូវ​បាន​កម្លាំង​គយ​ហៅ​ឲ្យ​ឈប់​អែប​ខាង និង​តម្រូវ​ឲ្យ​គាត់​បង់ប្រាក់​ចំនួន​១​លាន​រៀល ទើប​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា ការ​ឃាត់​រថយន្ត​របស់​គាត់​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៣ មេ​សា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ មេ​សា គាត់​ក៏​យល់ព្រម​បង់ប្រាក់​ចំនួន​២០​ម៉ឺន​រៀល តែ​មិនដឹង​ថា​កម្លាំង​គយ​ខេត្ត​យល់ព្រម​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ។ កន្លង​មក​គាត់​បាន​ដឹក​ពូក​ចេញពី​ខេត្តកំពង់ធំ​មក​ដាក់​ឲ្យ​ម៉ូយ នៅ​ក្នុងស្រុក​អូរ​រាំង​ឪ​បាន​ប្រមាណ​ជា​១០​ជើង​មក​ហើយ ក្នុង​នោះ​ពូក​មួយ​គាត់​ទទួល​បាន​កម្រៃ​ចំនួន​៥០០០​រៀល ហើយ​ក្នុង​មួយ​ជើង​អាច​ដឹក​បាន​ចំនួន​២៥០​ពូក រាល់​ការ​ចំណាយ​ផ្សេង​ៗ​បង់​តាម​ផ្លូវ គឺ​គាត់​(​ម្ចាស់​រថយន្ត​)​ជា​អ្នក​ចំណាយ​ទាំងអស់ ក្នុង​ចន្លោះ​ពី​៣០​ទៅ​៤០​ម៉ឺន​រៀល ហើយ​រាល់​លើក​គយ​ខេត្តកំពង់ចាម​យក​តែ​៥​ម៉ឺន​រៀល​ទេ តែ​មក​ដល់​លើក​ចុង​ក្រោយ​នេះ​បែរជា​ឲ្យ​បង់​១​លាន​រៀល​ទៅ​វិញ បើ​បង់​បែប​នេះ គាត់​អស់​ចំណេញ ណាមួយ​គាត់​ត្រូវ​ចំណាយ​ទៅ​លើ​កម្មករ​លើ​ដាក់ និង​ថ្លៃ​ប្រេង​រថយន្ត​ជាដើម ។

ទាក់ទិន​នឹង​ករណី​ខាងលើ នា​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា ២០១៩ នេះ​កោះសន្តិភាព​បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក ប្រាក់ ចាន់​ធី នាយក​សាខា​គយ និង​រដ្ឋាករ​ខេត្ត ដោយ​ទូរស័ព្ទ​ចុច​ចូល​ជា​ច្រើន​លើក មិន​មាន​អ្នក​លើក​និយាយ ហើយ​ចុង​ក្រោយ​ពេល​ទូរស័ព្ទ​ចូល មិន​ឮ​និយាយ​ឡើយ​។

តាម​ប្រភព​ពី​មន្ត្រី​គយ​ម្នាក់​បាន​ប្រាប់​ថា លោក​ប្រធាន​សាខា​គយ​ខេត្ត មិនសូវ​នៅ​កន្លែង​នោះ​ទេ​ដោយ​គាត់​បាន​ចុះ​ទៅ​បំពេញការងារ​តាម​មូលដ្ឋាន​ឆ្ងាយ​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ