ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត…​​​ឡើងមកបុក​ដាច់.​កគ្នាទៀត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រង្វង់​មូល​រូប​គោ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក​បាក់​ប្រេះ​ដាច់​ត្រឹម​.​ក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ក្រុង​ស្វាយ​រៀង ក៏​ដូច​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បាន​បង្ហាញ​ការ​សោក ស្តាយ ​ដែល​មិន​គួរ​អ្នក​បើករថយន្ត​មក​បុក​បណ្តាល​ឲ្យ​ខូចខាត​បែប​នេះ​សោះ ដែល​អ្នកខ្លះ​និយាយ​ទាំង​ហួសចិត្ត​ថា សូ​ម្បី​រូបសំណាក​តាំង​ក្នុង​រង្វង់​មូល​ក៏​មិន​លើកលែង​ឱ្យ​ដែរ ។…

ខេត្តស្វាយរៀង ៖ រង្វង់​មូល​រូប​គោ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក​បាក់​ប្រេះ​ដាច់​ត្រឹម​.​ក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ក្រុង​ស្វាយ​រៀង ក៏​ដូច​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បាន​បង្ហាញ​ការ​សោក ស្តាយ ​ដែល​មិន​គួរ​អ្នក​បើករថយន្ត​មក​បុក​បណ្តាល​ឲ្យ​ខូចខាត​បែប​នេះ​សោះ ដែល​អ្នកខ្លះ​និយាយ​ទាំង​ហួសចិត្ត​ថា សូ​ម្បី​រូបសំណាក​តាំង​ក្នុង​រង្វង់​មូល​ក៏​មិន​លើកលែង​ឱ្យ​ដែរ ។

បើ​តាម​លោក ណុ​ប ចំរើន អភិបាលក្រុង​ស្វាយ​រៀង​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌ មាន​ខាងលើ​លោក​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ឃើញ​ថា​រូបចម្លាក់ គោ​ដែល​បែរមុខ​រក​ទិស​ទាំង​៤ ត្រូវ​បាន​រង​ការ​ខូចខាត​រូប​គោមួយ ដែល​បែរមុខ​ទៅ​ទិស​ខាងលិច គឺ​បាក់​ប្រេះ​ដាច់​ត្រឹម​.​ក ។ លោក​បាន​បន្ត​ទៀត​ថា ករណី​នេះ​អាច​កើតឡើង​នៅ​ពេល​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ មេ​សា ។

លោក ណុ​ប ចំរើន បាន​បន្ត​ទៀត​ថា នៅ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​៥០​ម៉ែត្រ មាន​រោង​ប្រជា​ការពារ​នៅ​យាម​ប្រចាំការ​រហូត​ដល់​ម៉ោង​១១​ទៅ​១២​យប់ ក្រុម​គេ​មិន​ទាន់​សម្រាក​ទេ ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​រសៀល​នេះ​អាជ្ញាធរ​ក្រុង​កំពុង​តែ​រក​ជាង​មក​ជួសជុល​ហើយ តែ​ពិបាក​បន្តិច​ព្រោះ​ជាងសំណង់​មិន​ចេះ​ធ្វើ​ទេ មាន​តែ​ជាងចម្លាក់​ទើប​អាច​ធ្វើ​បាន ។

លោក​បញ្ជាក់​ទៀត​ថា ចំពោះ​រថយន្ត​បង្ក​ឱ្យ​បាក់​ប្រេះ​រូបចម្លាក់​គោ​នេះ​សមត្ថកិច្ច​យើង​កំពុង​តាម​ស្រាវជ្រាវ​រក​ដើម្បី​ឲ្យ​មក​ទទួលខុសត្រូវ​និង​ដោះស្រាយ​ជាមួយ​ខាង​អាជ្ញាធរ ។ បុក​រួច​រត់​បាត់​ប៉ុណ្ណេះ​ហើយ ទៅ​រក​ឯណា​ឃើញ​ទៅ​ម្ចាស់​ថ្លៃ ។ សង្ស័យ​ស្វែងរក​ចាប់ខ្យល់ ព្រោះ​បុក​ពេល​យប់ ហើយ​រត់​បាត់​ស្រមោល​ទៀត ទៅ​រក​ឋាន​ណា​ទៅ​ហ្ន៎ ?

អត្ថបទសរសេរ ដោយ