ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១​យប់ រាលដាល​​ចូលក្រុង…បង្ខំ​ឲ្យ​មនុស្ស​ជាង​៤២០០​នាក់​រត់​ចេញពីផ្ទះ​(មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង ​YONHAP​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​៥ ​មេ​សា ២០១៩ ​ឱ្យ​ដឹង​ថា អគ្គិភ័យ​ដ៏​ធំ​មួយ​​បាន​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៤ ​មេ​សា…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង ​YONHAP​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​៥ ​មេ​សា ២០១៩ ​ឱ្យ​ដឹង​ថា អគ្គិភ័យ​ដ៏​ធំ​មួយ​​បាន​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៤ ​មេ​សា ក្នុង​ខេត្ត​ GANGWON​ ភាគ​​ខាងកើត​ប្រទេស ហើយ​ឆេះ​រាលដាល​រហូត​ដល់ទី​ក្រុង​ជាប់មាត់​សមុទ្រ ​SOKCHO បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​បង្ខំ​ឲ្យ​មនុស្ស​ជាង​៤២០០​នាក់ រត់​ភៀស​ចេញពីផ្ទះ​សម្បែង​។

តាម​YONHAP​ដែល​ដកស្រង់​ប្រភព​រដ្ឋាភិបាល​ថា ព្រៃឈើ​ជាង​៣៨៥​ហិ​កតា​និង​ផ្ទះ​ជាង​៣១០​ខ្នង ព្រមទាំង​អគារ​ឯទៀត​ៗ​ត្រូវ​ក្លាយជា​ចំណី​ភ្លើង​។ ប្រជាជន​ត្រូវ​បាន​ជម្លៀស​មក​កាន់​ទីតាំង​ហាត់​កីឡា និង​សាលារៀន​នានា​ដែល​ភាគច្រើន​ត្រូវ​បិទទ្វារ​នា​ថ្ងៃ​ទី​៥​មេ​សា​នោះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងមហាផ្ទៃ​និង​សន្តិសុខ​ថ្លែង​ថា ប្រធានាធិបតី​លោក​MOON JAE IN បាន​ចេញ​បញ្ជា​ឲ្យ​ប្រើប្រាស់​គ្រប់​ធនធាន​ចាំបាច់ ដើម្បី​ទប់ទល់​នឹង​ភ្លើង​ឆេះ​ដ៏​ធំ​នោះ​។ ឧទ្ធម្ភាគចក្រ​ប្រមាណ​ជា​៤៥​គ្រឿង រថយន្ត​ពន្លត់ភ្លើង​៧៧​គ្រឿង​និង​មនុស្ស​ប្រមាណ​ជា​១៣.០០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​៕ ប្រ​ភព​វីដេអូ ៖ Fire Outbreak / KBS뉴스(News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ