ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខេត្តព្រៃវែង​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ គឺជា​ឱកាស​ដ៏​សំខាន់​មួយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី​ទោះបី​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងណា​ក៏​តែងតែ​ត្រឡប់​មក​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត​វិញ ដើម្បី​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ទៅ​ដល់​បុព្វការី​ជន​របស់​ខ្លួន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅ​ផង និង​បាន​ជួបជុំ​ញាតិ​សាច់​សារ​លោហិត​ដែល​ខាន​ជួប​គ្នា​យូរ​ផង ។ យ៉ាងណាមិញ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង​ក៏​មិន​ខុស​គ្នា​ដែរ គឺ​តែងតែ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ​គ្រប់​ៗ​គ្នា…

ខេត្តព្រៃវែង ៖ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ គឺជា​ឱកាស​ដ៏​សំខាន់​មួយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី​ទោះបី​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងណា​ក៏​តែងតែ​ត្រឡប់​មក​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត​វិញ ដើម្បី​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ទៅ​ដល់​បុព្វការី​ជន​របស់​ខ្លួន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅ​ផង និង​បាន​ជួបជុំ​ញាតិ​សាច់​សារ​លោហិត​ដែល​ខាន​ជួប​គ្នា​យូរ​ផង ។

យ៉ាងណាមិញ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង​ក៏​មិន​ខុស​គ្នា​ដែរ គឺ​តែងតែ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ​គ្រប់​ៗ​គ្នា និង​ជា​រៀង​រាល់​ឆ្នាំ ហើយ​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​២០១៩ ដែល​និង​ខិតចូល​មក​ដល់​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ពួក​គាត់​បាន​ប្រាប់​កោះសន្តិភាព​ថា ពួក​គាត់​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ទាំង​កម្មវិធី​បុណ្យ និង​កម្មវិធី​ជួបជុំ​បងប្អូន និង​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ។

អ្វី​ដែល​សំខាន់​ពួក​គាត់​បាន​បញ្ជាក់​ពី​អារ​ម្ម​ណ៌​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ចង់បាន​អី​ទេ ចង់បាន​អោយ​តែ​ក្រុម​គ្រួសារ​ខ្ញុំ​មាន​សុខភាព​ល្អ រកស៊ី​មានបាន ហើយ​ប្រទេស​ជាតិ​យើង​មាន​ភាព​ជឿនលឿន​រីក​ចម្រើន ។ ហើយ​ម្នាក់​ទៀត​គាត់​និយាយ «​មាន​ចង់បាន​អី ចង់បាន​ថា អោយ​បងប្អូន​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា អោយ​សុខ​សប្បាយ ហើយ​គោរព​ច្បាប់​ចរាចរណ៍​ពាក់មួក​សុវត្ថិភាព ហើយ​ពេល​ចូល​ឆ្នាំ​ហ្នឹង​អោយ​ទេវតា​ទាំងអស់​ជួយ​ចម្រុងចម្រើន​ក្រុម​គ្រួសារ​ខ្ញុំ ហើយ​ហ្នឹង​ទូ​ទាំង​ប្រទេស​ប្រជាជន​ទាំងអស់​ហ្នឹង អោយ​បាន​ស្រណុក​សប្បាយ រកស៊ី​មានបាន​ត្រជាក់ត្រជុំ​ទៅ​ណា​ជិត​ឆ្ងាយ​ទេវតា​តាម​ថែរក្សា​ឆ្នាំ​ថ្មី​នេះ​គ្រប់​ក្រុម​គ្រួសារ​ទាំងអស់​ទូ​ទាំង​ប្រទេស ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ និង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤- ១៥ និង​១៦ ខែមេសា​ខាង​មុខ​នេះ នៅ​ទូ​ទាំង​ប្រទេស​ដោយឡែក​ខេត្តព្រៃវែង​អាជ្ញាធរ​ខេត្ត​ក៏​បាន​រៀបចំ​ធ្វើ​កម្មវិធី​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ដ៏​ធំ​មួយ​ផង​ដែរ​ដែល​មាន​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ មេ​សា ក្រោម​ប្រធានបទ រួម​គ្នា ដើម្បី​កម្ពុជា​រុងរឿង ដោយ​មានកម្ម​វិធី​កម្សាន្ត​ជា​ច្រើន​ប្រភេទ​ដែល​ទាក់ទង​ទៅ​នឹង​វប្បធម៌​ប្រពៃណី​ទំនៀមទំលាប់ និង​សាសនា​របស់​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ