ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! គ្រាន់តែឃើញក៏ស្លុតចិត្តដែរ ឡើង​ក្រឡាប់ចាក់អស់ហើយ(មានវីដេអូ)

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ដ​យី​ឌុ​ប​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០០ និង​១០១ ស្ថិត​ក្នុងភូមិ​ប្រាំបី​ឆោម ឃុំ​ពង្រ​ស្រុក​រលាប្អៀរ ។ ខណៈ​ដែល​រថយន្ត​នោះ​ដឹក​ក្បឿង​ធ្ងន់​ពេក បណ្តាល​អោយ​ផ្ទុះ​កង…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ដ​យី​ឌុ​ប​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ​៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០០ និង​១០១ ស្ថិត​ក្នុងភូមិ​ប្រាំបី​ឆោម ឃុំ​ពង្រ​ស្រុក​រលាប្អៀរ ។ ខណៈ​ដែល​រថយន្ត​នោះ​ដឹក​ក្បឿង​ធ្ងន់​ពេក បណ្តាល​អោយ​ផ្ទុះ​កង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៩ ។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ ភ្នំពេញ 3D- 8186 ។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បាន​ដឹក​ក្បឿង​ថៃ​ពី​ព្រំប្រទល់​ប្រទេស​ថៃ​ក្នុង​គោលបំណង​យក​ទៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយសារ​ដឹក​ធ្ងន់​ពេក បណ្ដាល​ឱ្យ​ផ្ទុះ​កង់​មុខ ហើយ​ក្រឡាប់​ធ្លាក់​ចូល​ស្នាមភ្លោះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ និង​ព្រូ​រថយន្ត​រង​របួសស្រាល ចំណែក​ក្បឿង​បាន​ខូចខាត​មួយ​ចំនួន​ធំ ដោយនៅ​កន្លែង​កើតហេតុ​ម្ចាស់​រថយន្ត​បាន​យក​រថយន្ត​ផ្សេង​ទៀត​មក​សាង​ក្បឿង ដើម្បី​បន្ត​ទៅ​មុខ និង​បា​នរក​រថយន្ត​ស្ទូច​មក​ស្ទូច​រថយន្ត ដើម្បី​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​មិន​រំខាន​ដល់​សមត្ថកិច្ច​នគរបាល​ឡើយ ។

យ៉ាងនេះ​ក្តី​លោក​សំ សុខា អធិការ​នគរបាល​រង​ស្រុក​រលារ​ប្អៀ​រ​បានអោយ​ដឹង​ថា នៅ​ពេល​សមត្ថកិច្ច​មក​ដល់​ដោយ​មិន​មាន​ខូចខាត​ទ្រព្យសម្បត្ដិ​សាធារណៈ​ក៏​បាន​ណែនាំ​ដល់​ម្ចាស់​រថយន្ត​មិន​ត្រូវ​ដឹក​លើស​ទម្ងន់ និង​សូម​ពិនិត្យ​សំបក​កង់​យានយន្ត​ឲ្យ​បាន​ច្បាស់ មុន​នឹង​ចេញដំណើរ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​រថយន្ដ​ដែល​សំបក​កង់​អន់​ពេក នៅ​តែ​ហ៊ាន​ដឹក​ធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ