ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…សមមុខមែន !

5 ឆ្នាំ មុន
  • ភ្នំពេញ

បឹង​សំរោង​មាន​ទំហំ​៣៣៦​ហិ​កតា​…​ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ គឺជា​បឹង​ដ៏​ធំ​មួយ​មានមុខ​ងារ​រំដោះ​ទឹកជំនន់​មួយ​ផ្នែក​ធំ​ពី​រាជធានី​…ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៨​កន្លង​…​បឹង​សំរោង​ត្រូវ​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​ឯកជន​១០០​ភាគរយ​អស់​ទៅ​ហើយ​ ។ ផ្ទៃ​បឹង​ទាំងមូល​…​ត្រូវ​បាន​ឯកជន​កាន់កាប់​ទាំង​ផ្ទាំង​ៗ…​ដោយ​ចាក់​ដី​លុប​…​ក្លាយជា​ស្រះ​ធំ​ៗ​រាប់រយ​ចិញ្ចឹម​ត្រី​…​ក្លាយជា​កសិដ្ឋាន​ចម្ការ​ប្ញ​ស្សី​ទំពាំង​…​និង​ក្លាយជា​ដី​មាន​ម្ចាស់​ដែល​ភាគច្រើន​ជា​អ្នកមាន​អំណាច​…​អ្នក​មាន​ប្រាក់ អ្នកមាន​ងារ​ឧកញ៉ា​…​បោះបង្គោល​ហ៊ុំ​ព័ទ្ធ​ពេញ​ផ្ទៃ​បឹង ។ បឹង​សំរោង​មានឈ្មោះ​ថា បឹង​មែន​…​ប៉ុន្តែ​គេ​ជីក​ស្រះ គេ​ចាក់​ដី​លុប…

បឹង​សំរោង​មាន​ទំហំ​៣៣៦​ហិ​កតា​…​ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ គឺជា​បឹង​ដ៏​ធំ​មួយ​មានមុខ​ងារ​រំដោះ​ទឹកជំនន់​មួយ​ផ្នែក​ធំ​ពី​រាជធានី​…ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៨​កន្លង​…​បឹង​សំរោង​ត្រូវ​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​ឯកជន​១០០​ភាគរយ​អស់​ទៅ​ហើយ​ ។

ផ្ទៃ​បឹង​ទាំងមូល​…​ត្រូវ​បាន​ឯកជន​កាន់កាប់​ទាំង​ផ្ទាំង​ៗ…​ដោយ​ចាក់​ដី​លុប​…​ក្លាយជា​ស្រះ​ធំ​ៗ​រាប់រយ​ចិញ្ចឹម​ត្រី​…​ក្លាយជា​កសិដ្ឋាន​ចម្ការ​ប្ញ​ស្សី​ទំពាំង​…​និង​ក្លាយជា​ដី​មាន​ម្ចាស់​ដែល​ភាគច្រើន​ជា​អ្នកមាន​អំណាច​…​អ្នក​មាន​ប្រាក់ អ្នកមាន​ងារ​ឧកញ៉ា​…​បោះបង្គោល​ហ៊ុំ​ព័ទ្ធ​ពេញ​ផ្ទៃ​បឹង ។

បឹង​សំរោង​មានឈ្មោះ​ថា បឹង​មែន​…​ប៉ុន្តែ​គេ​ជីក​ស្រះ គេ​ចាក់​ដី​លុប ធ្វើ​កសិដ្ឋាន​…​គេ​ហ៊ុំ​យក​ដោយ​មាន​បង្គោល​បោះ​ចំណាំ​…​គេ​ទិញ​លក់​ត​ៗ​គ្នា​រាប់​ដង​មិន​អស់​…​រហូត​ដល់​មាន​ធ្វើ​របង​ដោយ​លួស​សំណាញ់​…​លួស​បន្លា រោង​ចាំ​ដី​ពាសពេញ​…​គ្មាន​សល់​ទីណា​ឱ្យ​ទំនេរ​ទេ​…​ម៉ដ្ឋ​ដូច​អាច​ម៌​ទីទុយ ។

តាម​ពិត​ទៅ​…​បឹង​សំរោង​មាន​អនុក្រឹត្យ​ការពារ​…​លេខ​៦៥ អន​.​ក្រ ចុះ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០០៨…​ប៉ុន្តែ​អនុ​ក្រឹត្យ​នោះ​មាន​តែ​លើ​ក្រដាស​…​ពុំ​មាន​អំណាច​ណាមួយ​ឱ្យ​មន្ត្រី​ក្រោម​អំណាច​អនុវត្ត​ឡើយ​…​គឺ​អ្នក​ណា​យក​ប៉ុន្មាន​យក​ទៅ​…​លក់ដូរ​ត​ៗ​គ្នា​ស្រេច​តែ​ចិត្ត​លក់​ទៅ​…​ទីតាំង​បឹង​សំរោង​នៅ​តែ​ដដែល​…​អត់​មាន​អ្នក​ណា​លើកយក​ទៅ​ណា​ទេ​…​មិន​ខុស​ពី​រឿង​អា​ជ័យ​ចាំចំការ​ឡើយ ។

មក​ដល់​ចុងឆ្នាំ​២០១៨…​គឺ​១០​ឆ្នាំ​កន្លង​ផុត​ទៅ​…​ទើប​អាជ្ញាធរ​រាជធានី​ចាប់ផ្តើម​យក​អនុក្រឹត្យ​មក​អនុវត្ត​…​ប្រមូល​យក​បឹង​សំរោង​ទាំងមូល​មក​វិញ​…​ដោយ​នាំ​អ្នកឯកទេស​ទៅ​កំណត់​ព្រំ​បឹង​៣៣៦​ហិ​កតា​…​ទើប​នាំ​គ្នា​ធ្វើ​ភ្នែក​ស​…​បើកភ្នែក​ធំ​ៗ​ដាក់​គ្នា​…​ព្រោះ​អត់​ឃើញ​មាន​ផ្ទៃ​បឹង​…​ឃើញ​តែ​ចំការ​ប្ញ​ស្សី ឃើញ​តែ​ស្រះ​ចិញ្ចឹម​ត្រី​…​ឃើញ​តែ​គេ​ចាក់​លុប គេ​បោះបង្គោល​ព្រំ​ដី​ចំណាំ​…​ឃើញ​តែ​រោង​ចាំចំការ​ចាំ​ដី​តែ​ប៉ុណ្ណោះ ។

លុះដល់​ពេល​លើក​អំណាច​ទៅ​អនុវត្ត​ដើម្បី​យក​បឹង​មក​វិញ​…​មាន​ម្ចាស់​ខ្លះ​ស្ទើរតែ​ច្រាន​ទ្រូង​មិន​ឱ្យធ្វើ​…​ព្រោះ​គេ​ជាប់​ចិញ្ចឹម​ត្រី​…​ជាប់​ដំណាំ​ប្ញ​ស្សី​កំពុង​ទទួលផល​ទំពាំង​…​។​ល ។

ម្ចាស់​ដី​បឹង​ខ្លះ​និយាយ​ថា​…​យូរ​ឆ្នាំ​ហើយ​ម៉េច​មិន​ហាម​…​ដល់​ពេល​គេ​ចំណាយ​លុយ​ទិញ​…​ចំណាយ​ធ្វើ​កសិដ្ឋាន​បាន​ផល​ទើប​មក​ដេញ​…​តើ​ប៉ង​យក​ដី​បឹង​នេះ​លក់​ឱ្យ​អ្នក​ណា​ទៀត​ហើយ0x017d7 សង្ស័យ​មាន​អ្នក​ប៉ុនប៉ង​ចង់បាន​ដូច​បឹង​ជប៉ុន​ពី​អតីតកាល​ទេ​ដឹង ?

អ្នកខ្លះ​ថា​…១០​ឆ្នាំ​កន្លង​ប្រសិនបើ​មានការ​រារាំង​…​មានការ​ហាមឃាត់​ប្រហែលជា​ពួក​គេ​មិន​ទិញ​…​មិន​មក​បង្កបង្កើន​ផល​លើ​បឹង​នេះ​ទេ​…​ប៉ុន្តែ​អត់​សោះ សមតែ​គេ​មិន​ឱ្យ​…​សមតែនាំ​គ្នា​រារាំង​…​សមតែ​គេ​ច្រាន​ទ្រូង​…គឺ​សម​មុខ​មែន​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ