ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៧​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៤ ខែមេសា​ ឆ្នាំ​២០១៩​ កើតឡើង​១០​លើក​(​យប់​៥​លើក​)​ស្លាប់​ប្រុស​៧​នាក់ របួសធ្ងន់​១៣​នាក់​(​ស្រី​៨​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​៥​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៤ ខែមេសា​ ឆ្នាំ​២០១៩​ កើតឡើង​១០​លើក​(​យប់​៥​លើក​)​ស្លាប់​ប្រុស​៧​នាក់ របួសធ្ងន់​១៣​នាក់​(​ស្រី​៨​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​៥​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធ​១​លើក​ស្លាប់​១​នាក់​,​ប្រជែង​១​លើក​,​បត់​គ្រោះថ្នាក់​២​លើក​ស្លាប់​២​នាក់​,​កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។​

សរុប​ស្លាប់​៧​នាក់​:​ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​) រថ​ន្ត​តូច​២​នាក់​,​ថ្មើរជើង​២​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​៣​លើក​ស្លាប់​៣​នាក់​,​រថយន្ត​តូច​ក្រឡាប់​ខ្លួនឯង​១​លើក​,​រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១​គ្រឿង​នោះ​មាន : ម៉ូតូ​៥​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​៤​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង​,​ថ្មើរជើង​៤​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៣​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តព្រៃវែង​២​លើក​ស្លាប់​២​នាក់​,​ក្រចេះ​១​លើក​ស្លាប់​២​នាក់​របួស​១​នាក់​,​ ខេត្ត​កំពង់ធំ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​, ខេត្ត​​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​និង​ខេត្ត​តាកែវ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៤ ​ខែមេសា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣៤៩០​គ្រឿង​​(​ម៉ូតូ​៦០%) មធ្យោបាយ​ល្មើស​៦៤៩​គ្រឿង ​(៣៥%) អប់រំ​២២៦​គ្រឿង (​ម៉ូតូ​៦២%) មធ្យោបាយ​ពិន័យ​៤២៣​គ្រឿង​(​ម៉ូតូ​៨០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៤ ខែ​មិ​នា ឆ្នាំ​២០១៩ ​បាន​ចុះ​អនុវត្ត​៣៧​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២០៣៩​គ្រឿង​ អប់រំ​១៣១​គ្រឿង ពិន័យ​ចំនួន​សរុប​៣៦១​គ្រឿង (​មួក​២៣៨​គ្រ កញ្ចក់​៨៩​គ្រឿង ស្រវឹងគ្មាន ផ្សេង​ៗ៣៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ