ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​រះ​! រថយន្ត​ដឹក​វង់ភ្លេង​ដាច់​កាឡេ​បុក​រះ​ស្លា.ប់​ម្នាក់​លើ​ស្ពាន​គី​ហ្ស៊ុ​ណា

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-1190 ដឹក​ឆាក​របស់​វង់​តន្ត្រី​ជី​អូ បាន​បើក​ចុះ​ស្ពាន​គី​ហ្ស៊ុ​ណា ក្នុង​ទិស​ដៅ​ពី​កើត ស្រាប់តែ​ដាក់​កាឡេ​ក៏​បាន​កៀរ​បាក់​ខូច​គំរប​លូ​ស្ពាន​៣៨​ដុំ…

ខេត្តកំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-1190 ដឹក​ឆាក​របស់​វង់​តន្ត្រី​ជី​អូ បាន​បើក​ចុះ​ស្ពាន​គី​ហ្ស៊ុ​ណា ក្នុង​ទិស​ដៅ​ពី​កើត ស្រាប់តែ​ដាក់​កាឡេ​ក៏​បាន​កៀរ​បាក់​ខូច​គំរប​លូ​ស្ពាន​៣៨​ដុំ រួច​បាន​ជ្រុល​ទៅ​បុក​មនុស្ស​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ មេ​សា ២០១៩ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មក​ជួយ​សម្រួល​ចរាចរណ៍​ផង​ដែរ ។

នគរបាល​ចរាចរណ៍​ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​បើកបរ​ដោយ​ឈ្មោះ សន ណា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បើក​ឡើង​ពី​ផ្លូវជាតិ​លេខ​៧​មក​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ស្រប​ពេល​ដែលកំពុង​បើក​ចុះ​ទួល​នោះ ស្រាប់តែ​ចៃដន្យ​ដាក់​កាឡេ​រថយន្ត​ប្រទាញ​ចង្កូត​មក​បើក​លើ​ចិញ្ចើម​កិន​បែក​គំរប​លូ​សម្រាប់​ឲ្យ​មនុស្ស​ដើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក ។

នគរបាល​ចរាចរណ៍​ក្រុង​កំពង់ចាម​ប្រាប់​បន្ត​ថា រថយន្ត​បាន​ជ្រុល​ល្បឿន​មក​បុក​ម៉ូតូ​ធូ​ដេ​១​គ្រឿង បើកបរ​ដោយ​បុរស​ជនជាតិ​វៀតណាម​ឈ្មោះ ហូ យាំំ​ង​ភឿ​ក អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ឃុំ​ពាម​បន្ទារ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បណ្តាល​ឲ្យ​ស្លាប់​ភា្ល​ម​ៗ​ដែល​បើក​ក្នុង​ទិស​ដៅ​ស្របគ្នា ។ ហើយ​រថយន្ត​ក៏​បាន​ជ្រុល​មក​បុក​ម៉ូតូ MSX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GL-4093 បើកបរ​ដោយ​ឈ្មោះ ឡុ​ង សុខុម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ថ្មដារ ឃុំ​ទួល​សុ​ភី ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ សំណាង​ម្ចាស់​លោត​ចេញ​ទាន់ ។ ករណី​នេះ​បណ្តាល​ឲ្យ​ខូច​មធ្យោបាយ​ចំនួន​០៣​គ្រឿង ម៉ូតូ​២​គ្រឿង​ខូច​កម្រិត​ធ្ងន់ រថយន្ត​ខូច​កម្រិត​ធ្ងន់ បែក​សរសរ​បង្កាន់ដៃស្ពាន​ចំនួន​២​បង្គោល ។

លោក​វរសេនីយទោ ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់ថា វត្ថុ​តាង​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ហើយ​អ្នកបើកបរ​រថយន្ត​វិញ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ។ រូប​លោក​សូម​អំពាវនាវ​ដល់​អ្នកបើកបរ​យានយន្ត​ទាំងឡាយ សូម​មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​មុន​នឹង​ចេញ​ទៅ​ណា​សូម​ពិនិត្យ​មើល​រថយន្ត​ពី​លក្ខណៈ​បច្ចេកទេស ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ