ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​អាហារ​​គ្មាន​សុខភាព​ គឺទទួលប្រាំ​ភាគ​នៃ​ការ​បាត់បង់ជីវិត​

5 ឆ្នាំ មុន

តាម​ប្រភពពីMetroបានឱ្យ​ដឹង​ថា ការ​ទទួលទាន​អាហារ​មិន​ត្រឹមត្រូវ គឺជា​កត្តា​ប្រឈម​ដល់​ការ​ស្លាប់​ដ៏​គ្រោះថ្នាក់​បំផុត បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ញ៉ាំ​អាហារ​ដែល​គ្មាន​សុខភាព​ បាន​ចូលរួម​ប្រាំ​ភាគ​នៃ​ការ​ស្លាប់​ទាំងអស់ ហើយ​បាន​អះអាង​ថា​ វា​បាន​យក​ជីវិត​មនុស្ស​ច្រើន​ជាង​ការ​ជក់បារី​ទៅ​ទៀត…

តាម​ប្រភពពីMetroបានឱ្យ​ដឹង​ថា ការ​ទទួលទាន​អាហារ​មិន​ត្រឹមត្រូវ គឺជា​កត្តា​ប្រឈម​ដល់​ការ​ស្លាប់​ដ៏​គ្រោះថ្នាក់​បំផុត បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ការ​ញ៉ាំ​អាហារ​ដែល​គ្មាន​សុខភាព​ បាន​ចូលរួម​ប្រាំ​ភាគ​នៃ​ការ​ស្លាប់​ទាំងអស់ ហើយ​បាន​អះអាង​ថា​ វា​បាន​យក​ជីវិត​មនុស្ស​ច្រើន​ជាង​ការ​ជក់បារី​ទៅ​ទៀត ដើម្បី​តែ​វា​មានការ​ទាក់ទង​ទៅ​នឹងជំងឺ​បេះដូង ជំងឺមហារីក និងជំងឺ​​ទឹកនោម
ផ្អែម​។

អ្នក​វិទ្យាសាស្ត្រ​ជាង១៣០​នាក់ ​បាន​ប្រៀបធៀប​ចំណីអាហារទៅ​នឹង​អត្រា​នៃ​ការ​ស្លាប់ និងការ​ឈឺ​ជំងឺ​នៅ​ក្នុង​ប្រទេស​ចំនួន​១៩៥​ ។ ពួក​គេ​បាន​រក​ឃើញ​ថា ​នៅ​ឆ្នាំ​២០១៧ របប​អាហារ​មិនល្អ​ គឺ​បាន​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់១១​លាន​នាក់ ឬ២២% នៃ​ចំនួន​សរុប​ ដែល​បាន​កត់ត្រា​ ។

ការ​វិភាគ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ជាតិ​ធញ្ញជាតិ ​និង​ផ្លែ​ឈើ​និង​ជាតិ​សូ​ដ្យូ​ម​ខ្ពស់ ដែល​មាន​ផ្ទុក​សារធាតុ​អំបិល គឺ​មាន​ចំនួន​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ការ​ស្លាប់​ទាក់ទង​នឹង​អាហារ ​។ ចំពោះ​ករណី​ផ្សេង​ទៀត គេ​សន្មត់​ថា​មានការ​ទទួលទាន​សាច់​ក្រហម​ និង​សាច់​កែ​ច្នៃ ភេសជ្ជៈ​ស្ករ​ផ្អែម និង​អាហារ​មិនល្អ​ដទៃ​ទៀត ដែល​រួម​មាន​អាស៊ីត​ខ្លាញ់​ឆ្អែត (​ខ្លាញ់​មិនល្អ ដែល​កក​)​ ។

ភាគច្រើន​នៃ​ការ​ស្លាប់​ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ គឺ​ដោយសារ​ជំងឺ​បេះដូង ដែល​បន្ទាប់​មក​គឺ​ជំងឺមហារីក​និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ អ្នក​ស្រាវជ្រាវ​បាន​រាយការណ៍​នៅ​ក្នុង​ទស្សនាវដ្តី The Lancet ថា របប​អាហារ​មិនល្អ​ក៏​បណ្តាល​ឱ្យ​មាន​ពិការ​ភាព​យ៉ាងធ្ងន់ធ្ងរ​។

បើ​ប្រៀបធៀប​ការ​ជក់បារី​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ស្លាប់៨​លាន​នាក់​។ អ្នក​វិទ្យាសាស្ត្រ​ឈានមុខ​គេ លោក​វេជ្ជបណ្ឌិត Ashkan Afshin មក​ពី​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន​សហរដ្ឋអាមេរិក​បាន​និយាយ​ថា «របរ​អាហារ​មិនល្អ​ គឺ​ស្មើនឹង​អ្នក​សម្លាប់​ឱកាសនិយម» ។

អត្ថបទសរសេរ ដោយ