ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​រូប​ស្រស់​ម្នាក់​ប្រកាស​រក​បុរស​ជួយ​នាង​លើ​យន្តហោះ

4 ឆ្នាំ មុន

ស្ត្រី​និស្សិត​ម្នាក់​ប្រកាស​តាម​រក​បុរស​ដែល​អង្គុយ​ក្បែរ​នៅ​លើ​យន្តហោះ ព្រោះ​រូប​គមាន​សន្ដាន​ចិត្តល្អ​ដល់​រូប​នាង​ជា​ច្រើន​យ៉ាង ប៉ុន្តែ​គ្មាន​ឪ​កាស​បាន​ស្គាល់​គេ​រយៈពេល​យូរ ទើប​តំរូវ​ឲ្យ​នាង​សម្រេចចិត្ត​សុំ​ឲ្យ​ជើងហោះហើរ​ជួយ​ស្វែងរក​បុរស​នោះ ។ ក្នុង​សេចក្ដី​ប្រកាស​តាម​រក​ខាងលើ​បាន​បញ្ជាក់​ថា សួស្ដី ! ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa…

ស្ត្រី​និស្សិត​ម្នាក់​ប្រកាស​តាម​រក​បុរស​ដែល​អង្គុយ​ក្បែរ​នៅ​លើ​យន្តហោះ ព្រោះ​រូប​គមាន​សន្ដាន​ចិត្តល្អ​ដល់​រូប​នាង​ជា​ច្រើន​យ៉ាង ប៉ុន្តែ​គ្មាន​ឪ​កាស​បាន​ស្គាល់​គេ​រយៈពេល​យូរ ទើប​តំរូវ​ឲ្យ​នាង​សម្រេចចិត្ត​សុំ​ឲ្យ​ជើងហោះហើរ​ជួយ​ស្វែងរក​បុរស​នោះ ។

ក្នុង​សេចក្ដី​ប្រកាស​តាម​រក​ខាងលើ​បាន​បញ្ជាក់​ថា សួស្ដី ! ក្រុមហ៊ុន​អាកាសចរណ៍ Lufthansa ខ្ញុំ​ជា​អ្នកដំណើរ​លើ​ជើងហោះហើរ​ LH490 ដោយ​ចាក​ចេញពី​ក្រុង​ហ្វ្រែ​ង​ហ្វើ​តទៅ​ក្រុង​សុី​អេ​តថ​ល ។ ខ្ញុំ​អង្គុយ​កៅអី ​43A មាន​បុរស​ម្នាក់​អង្គុយ​ជាប់​ខ្ញុំ​នៅ​កៅអី​ 43B គេ​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ជួយ​លើក​វ៉ា​លី​ស​ឲ្យ​ខ្ញុំ រួម​ទាំង​ជួយ​លើក​ភេសជ្ជៈ​ដល់​ខ្ញុំ​ចំនួន​៦​លើក ។

ពួក​យើង​បាន​ជិះ និង​អង្គុយ​ជាប់​គ្នា​រយៈពេល​១០​ម៉ោង ប៉ុន្តែ​មិន​បាន​ស្គាល់ឈ្មោះ​គេ ឬ​ទិន្នន័យ​ក្នុង​ការ​ទាក់ទង​គេ បញ្ហា​នេះ​គឺជា​មូលហេតុ​ខ្ញុំ​សុំ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជួយ​តាម​រក​គេ ព្រោះ​ខ្ញុំ​មិន​អាច​បំភ្លេច​រូបគេ​បាន ។ សូម​មេត្តា​ទាក់ទង​រក​គេ​ផង ។

នាង​ចូ​ម៉ៃ​កា ជនជាតិ​ហ្វ៊ី​លី​ពី​ន អាយុ​២១​ឆ្នាំ​បង្ហើប​ឲ្យ​ដឹង​ថា ដោយសារ​រូប​នាង​ត្រូវ​ប្តូរ​យន្តហោះ និង​មាន​សម្ភារៈ​ច្រើន​ក្រោយ​ពិ​លំហែកាយ​នៅ​ប្រទេស​ព៏​រ​ទុ​យ​ហ្គា​ល់ ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សម្ភារៈ​ដើម្បី​សុវត្ថិភាព​នៅ​ក្នុង​អាកាសយានដ្ឋាន ។ ជា​សំណាង​មួយ​ដែល​គេ​អង្គុយ​នៅ​ក្បែរ​ខ្ញុំ​បាន​រូបគេ​ជួយ​លើ​កាបូប និង​ជា​ចុង​ក្រោយ​ទើប​ចង់​ជួប​គេ​ដោយសារ​តែ​មាន​សន្ដាន​ចិត្តល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ