មានជីវិត​ពិតជា​មានទុក្ខ


រាល់​ថ្ងៃនេះ​បើ​យើង​សម្លឹង​ទៅ​លើ​ជីវិត​ឃើញ​ថា តែង​ជួប​ប្រទះ​បញ្ហា​សព្វបែបយ៉ាង​ដែល​នាំ​ឱ្យ​យើង​តានតឹង​ចិត្ត ណែន​ក្នុង​អារម្មណ៍​ជួប​ការ​លំបាក​ជា​ច្រើន​សុខ​តិច​ជា​ទុក្ខ ។ រឿងរ៉ាវ​ជីវិត​ដែល​យើង​ជួប​ប្រទះ​ច្រើន​ជាង​គេ​​ដូច​ជា ទំនាស់​ក្នុង​គ្រួសារ​, ជីវភាព​ក្រលំបាក​, បន្ទុក​ការងារ​ច្រើន​ពេក​, ការ​មិន​យល់ចិត្ត​គ្នា​, ការ​មិន​ចុះស​ម្រុ​ង​ក្នុង​ការងារ​, ការ​បំពេញការងារ​ពុំ​បាន​ជោគជ័យ និង​មាន​ជំងឺ​ប្រចាំ​កាយ​ជាដើម ។ បញ្ហា​ទាំង​អស់នេះ​នាំ​ឱ្យ​ជីវិត​រស់នៅ​ពុំ​មាន​ពន្លឺសុភមង្គល​ឡើយ ។

មានការ​កត់​សម្គាល់ថា នៅ​ពេល​ដែល​យើង​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ស្មុគស្មាញ​ក្នុង​អារម្មណ៍ គឺ​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​មួម៉ៅ ឆេវឆាវ ឆាប់​ខឹង​ច្រឡោត នឿយណាយ​ធុញថប់​ក្នុង​អារម្មណ៍ ភ្លេចភ្លាំង​ច្រើន ខ្វល់ខ្វាយ​គិត​ព្រួយ​ច្រើន ពិបាក​ផ្ចង់អារម្មណ៍​ក្នុង​ការ​បំពេញការងារ ដែល​អារម្មណ៍​បែប​នេះ​ងាយ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ខ្លាំង​ណាស់ ។

ផ្អែក​តាម​ទ្រឹស្តី​វេជ្ជសាស្ត្រ​ស្រប​ទៅ​នឹង​ពុទ្ធឱវាទ​ផង​បាន​ណែនាំ​ថា នៅ​ពេល​បុគ្គល​មាន​អារម្មណ៍​តានតឹង យើង​ត្រូវ​ខំ​ពង្រឹង​ផ្លូវចិត្ត​ឲ្យ​បាន​រឹង​មាំ អប់រំ​អារម្មណ៍​ឱ្យ​បាន​ស្ងប់រម្ងាប់ ហើយ​ត្រូវ​រក​វិធី​ដោះស្រាយ​បញ្ហា​រក​ច្រកចេញ​ភ្លាម​ៗ ដើម្បី​ឲ្យ​ការ​រស់នៅ​របស់​យើង​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ