ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក​សម្លា.ប់​ជីដូន និង​ចៅ​កាត់​ក្បាល​មិនទាន់​វែកមុខ​​ឃើញនៅឡើយទេ !

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រុម​ឃាតក​ដ៏​សាហាវ​បាន​លើកដៃ​សម្លាប់​ជីដូន និង​ចៅស្រី​តូច​ម្នាក់​អាយុ​៦​ឆ្នាំ រួច​បាន​កាត់​ក្បាល​យក​ទៅ​បាត់​ទាំង​២​នាក់​រក​មិន​ទាន់​ឃើញ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ២០១៩ ជាមួយ​នោះ​ក៏​មាន​កិច្ច​អន្តរាគមន៍ ពី​សំណាក់​នគរបាល​អូស្ត្រាលី បាន​ស្វះស្វែង​មក​ចូលរួម​ជួយ​រុករកទាំង​នៅ​ក្រោម​ដំណក់ទឹកភ្លៀង​។…

ខេត្តកំពង់ចាម ៖ ក្រុម​ឃាតក​ដ៏​សាហាវ​បាន​លើកដៃ​សម្លាប់​ជីដូន និង​ចៅស្រី​តូច​ម្នាក់​អាយុ​៦​ឆ្នាំ រួច​បាន​កាត់​ក្បាល​យក​ទៅ​បាត់​ទាំង​២​នាក់​រក​មិន​ទាន់​ឃើញ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ២០១៩ ជាមួយ​នោះ​ក៏​មាន​កិច្ច​អន្តរាគមន៍ ពី​សំណាក់​នគរបាល​អូស្ត្រាលី បាន​ស្វះស្វែង​មក​ចូលរួម​ជួយ​រុករកទាំង​នៅ​ក្រោម​ដំណក់ទឹកភ្លៀង​។ ក្នុង​ដីចម្ការ​ស្វាយចន្ទី​ក្រោយ​ផ្ទះ​ប្រមាណ​៣៥០​ម៉ែត្រ នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ដោយឡែក​ប្រជាពលរដ្ឋ ប្រជា​ការពារ សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​កំពុង​តែ​បន្ត​តាម​ស្វែងរក ក្បាល​ជីដូន និង​ចៅ ដោយ​ម្នាក់​ៗ​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ប្រឹងប្រែង​រក​ឲ្យ​ទាល់តែ​ឃើញ​។

លោក ស្តើង ទូច អាយុ​២៩​ឆ្នាំ ជា​កូន​របស់​សព​បាន​ប្រាប់​ថា រាល់ថ្ងៃ​គាត់​បាន​ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ហើយ​ជីវភាព​ក៏​ខ្វះខាត​ដែរ ទើប​យូរ​ៗ​មក​លេង​ម្តាយ​ឈ្មោះ វង្ស អូន អាយុ​៥៦​ឆ្នាំ នៅ​ស្រុក​ព្រៃឈរ បាន​តែ​ក្នុង​រដូវ​បុណ្យ​ទាន​ប៉ុណ្ណោះ​។ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​០៣ មេ​សា ត្រូវ​បាន​ប្អូនស្រី​ផ្តល់​ដំណឹង​ថា ម្តាយ និង​ចៅ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្រោយ​ផ្ទះ ហើយ​ក៏​ប្រញាប់​ធ្វើ​ដំណើរ​មក​បុណ្យ​ម្តាយ​។ លោក ស្តើង ទូច ជា​កូន​បាន​ប្រាប់​បន្ត​ថា ម្តាយ​របស់​គាត់​ជា​មនុស្ស​ស្លូត ដោយ​បាន​រស់នៅ​លើ​ផ្ទះ​ឈើ​ជញ្ជាំង​ស្លឹក ប្រក់​ស័ង្កសី ជាមួយនឹង​ចៅស្រី​តូច​ឈ្មោះ ខេ​ង សា​វឿ​ន អាយុ​៦​ឆ្នាំ និង​ប្អូនស្រី​ពៅ​។

ករណី​ឃាតកម្ម​ដ៏​សាហាវ​ខាងលើ​នេះ រូប​លោក​សំណូមពរ​ដល់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​ស្រាវជ្រាវ​តាម​ប្រមាញ់​ចាប់​ក្រុម​ឃាតក​ដៃដល់ មក​ផ្តន្ទាទោស​តាម​ច្បាប់​។ និង​សូម​ឲ្យ​បន្ត​តាម​រក​ក្បាល​ម្តាយ និង​ចៅស្រី​តូច​នៅ​ក្នុង​ព្រៃ​ចម្ការ​ក្រោយ​ផ្ទះ​បន្ត​ទៀត តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​នោះ​មិនយូរ​ទេ​អាច​នឹង​ត្រូវ​រក​ឃើញ​ជាក់​ជា​មិន​ខាន​ឡើយ​។ សព​ម្តាយ និង​ចៅ​ត្រូវ​បាន​ដង្ហែ​តាម​រថយន្ត​យក​ទៅ​បញ្ចុះ​នៅ​វត្ត​ថ្ម​ពូន​នា​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល រូប​លោក និង​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​បន្ត​ចុះ​ទៅ​ក្រោយ​ផ្ទះ​តាម​រក​ក្បាល​ម្តាយ និង​ចៅស្រី តាម​ព្រៃ​ឫស្សី និង​ក្នុង​ចម្ការ​ស្វាយចន្ទី​រហូត​ដល់​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល នៅ​មិន​ទាន់​រក​ឃើញ​នូវឡើយ​ទៀត​។

អ្នកស្រី ផាត់ ពៅ អាយុ​៦៤​ឆ្នាំ ក្រុមប្រឹក្សា​ឃុំ​ថ្ម​ពូន ប្រាប់​ថា​ស្ត្រី​ដែល​ត្រូវ​បាន​ឃាតក​សម្លាប់​នោះ​បានមក​រស់នៅ​ក្នុងភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ មាន​រយៈពេល​ប្រមាណ​២៦​ឆ្នាំ​មក​ហើយ កាលនៅ​រស់​គាត់​ជា​មនុស្ស​ស្លូត និង​ចូល​ចិត្ត​ធ្វើបុណ្យ​ដាក់​ទាន​។ ឲ្យ​តែ​មាន​អ្នក​ភូមិ​មាន​រវល់​បុណ្យ​ផ្សេង​ៗគាត់ (​វង្ស អូន ) តែងតែ​ទៅ​ជួយ​លាងចាន​រហូត​ដល់​រួច​បុណ្យ​បាន​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ក្នុងភូមិ​មនុស្សផង​របង​ជាមួយ​បាន​ចូល​ចិត្ត និង​រាប់អាន មិន​មាន​អ្នក​ណា​ស្អប់​ឡើយ​។ នៅ​រសៀល​ថ្ងៃ​ទី​០៣ មេ​សា២០១៩ ក្រោយ​ពី​បាន​ប្រទះ​ឃើញ​សព​២​នាក់ ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់​ហើយ​ក្នុង​គ្រួសារ​នេះ​មានជីវភាព​ក្រីក្រ ដោយ​គាត់​ឃើញ​អាណិត​ក៏​បាន​មក​ជួយ​រៀបចំ​ចាត់​ចាត់​បុណ្យ រហូត​ដល់​ពេល​យកសព​ទៅ​បញ្ចុះ​នៅ​វត្ត​ថ្ម​ពូន​។

គាត់​មាន​ច​ម្ង​ល់​ថា ចុះ​ហេតុ​អី​បានជា​ឃាតក​មិន​ស្គាល់​អត្តសញ្ញាណ​មកប្រល័យ​ជីវិត​ជីដូន និង​ចៅស្រី​តូច​យ៉ាង​ដូច្នេះ​ទៅ​វិញ ពិតជា​គួរ​ឲ្យ​អាណិត​បំផុត​ដោយ​ទប់ទឹក​ភ្នែក​មិនបាន​។ ហើយ​ក៏​សូម​ឲ្យ​សមត្ថកិច្ច​នៅ​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​ស្រាវ​ជាវ​តាម​ស្វែងរក​ក្រុម​ឃាត​កដៃ
ដល់​ដែល​ជា​ក្រុម​ឧក្រិដ្ឋ​មក​ផ្តន្ទាទោស​តាម​ច្បាប់​។ ក្នុង​ករណី​រក​ក្បាល​សព​ម្តាយ និង​ចៅ​ឃើញ​នៅពេល​ណាមួយ​នោះ​នឹង​ត្រូវ​គាស់​ផ្នូរ​យក​ក្បាល​ទៅ​ដាក់​បន្តុប​ពីលើ​ដងខ្លួន​វិញ​។ អ្នកស្រុក​វិញ​បាន​ប្រាប់​ថា នៅ​ថ្ងៃ​ទី​២ មេ​សា ជីដូន​នៅ​ចៅ​បាន​ចេញពីផ្ទះ​ទៅ​ដាំ​ដើម​ស្វាយចន្ទី​នៅ​ក្រោយ​ផ្ទះ​ដោយ​ដាំ​បាន​ចំនួន​២​ដើម នៅ​លើ​ដី​ដែល​មាន​ថ្មដុះ​រដិបរដុប​ច្រើន ហើយ​ដី​នោះ​តាម​ឮ​ថា​បាន​ចែក​ឲ្យ​ទៅ​កូន​ហើយ តែ​ដោយសារ​កូន​ជាប់រវល់​រកស៊ី​នៅ​ឆ្ងាយ​ទើប​ម្តា​យមក​ដាំ​ជំនួស​ឲ្យ​។

នៅ​ឃ្លាត​ពី​ដើម​ស្វាយចន្ទី​ប្រមាណ ២០​ទៅ​៣០​ម៉ែត្រ ជា​ដីចម្ការ​របស់​អ្នក​ផ្សេង​ដែល​មិន​ទាន់​បាន​ដាំ​ដុះ​នោះ​គេ​បានឃើញ​ស្នាមជើង​មនុស្ស ទំនងជា​រត់​ដេញ​ចៅស្រី​អាយុ​៦​ឆ្នាំ ដែល​រត់​សំដៅ​មក​ផ្ទះ​ដោយសារ​ដោយ​ឃើញ​មនុស្ស​ធ្វើបាប​ជីដូន​ខំប្រឹង​រត់គេច តែ​រត់​មិន​រួច​ត្រូវ​បាន​ក្រុម​ឃាតក​តាម​ទាន់​សម្លាប់​ទាំង​២​នាក់​បំបិទមាត់​រួច​កាត់​ក្បាល​យក​ទៅ​បាត់​រក​មិនឃើញ ខ្លះ​ថា​ជា​ដានជើង​របស់​មនុស្ស​ដែល​តាម​រក​សព​ទៅ​វិញ​។

នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​បន្ត​តាម​រក​នៅ​កន្លែង​ប្រទះ​ឃើញ​សព ដោយ​មាន​ខ្លះ​ថា បាន​យល់សប្តិ​ថា ក្បាលមនុស្ស​ត្រូវ​បាន​ឃាត​បោះចោល​ប្រមាណ​២​ទៅ​៣​ម៉ែត្រ ដោយ​ជីក​កប់​ដី​ម្នាក់​ៗ​បាន​នាំ​គ្នា​តាម​រក ដោយ​មាន​កំណាត់ឈើ​ដើរ​ចាក់​លើ​ដី​ដែល​សើម​ក្រោយ​ពី​ភ្លៀង​រួច នូវ​តែ​មិនឃើញ​ដដែល សូ​ម្បី​តែ​ក្លិន ក៏​មិន​បាន​ភាយ​ចេញពី​កន្លែង​ណាមួយ​ក៏​អត់​ទៀត​។

លោក​វរ​សេនី​យ៏​ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា លោក គួ​ច ចំរើន អភិបាលខេត្ត លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត និង​កម្លាំង​មក​ពី​ភ្នំពេញ បាន​បន្ត​បើក​កិច្ច​ប្រតិបត្តិការ តាម​រុករក​ក្រុម​ឃាតក​ដ៏​សាហាវឃោរឃៅ​ដែល​បាន​សម្លាប់​ជីដូន និង​ចៅ​រួច​កាត់​ក្បាល​យក​ទៅ​បាត់ នៅ​ព្រៃ​ចម្ការ​ស្វាយចន្ទី​ក្រោយ​ផ្ទះ​របស់​អ្នក​រង​គ្រោះ​។

ពិសេស​មានការ​ចូលរួម​ពី​នគរបាល​បច្ចេកទេស អូស្ត្រាលី និង​សហការី​ជា​ច្រើន​នាក់​ក៏​បាន​មក​ចូលរួម​សកម្មភាព​យ៉ាង​ផុលផុស​ដោយ​ម្នាក់​ៗ​បាន​ប្តេជ្ញា​បន្ត​រក​រហូត​ដល់​ពេល​ល្ងាច ក្រែង​ប្រទះ​ឃើញ​ក្បាល​ជីដូន និង​ចៅស្រី​តូច​នៅ​ក្នុង​ព្រៃ​។ សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​កំពុង​តែ​ដុតដៃដុតជើងប្រើប្រាស់​គ្រប់​បច្ចេកទេស និង​ជំនាញ​ចុង​ក្រោយ​រហូត​ដល់​បាន​ហៅ​មនុស្ស​ចំនួន​៣​នាក់​មក​សួរនាំក្រែង​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើរ​ឃាតកម្ម​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ