ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំ​ក្នុង​ក្រុង​កំពង់ឆ្នាំង​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដោយសារ​មូល​ហេតុ​២​យ៉ាង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​ក្នុង​ក្រុង​កំពង់ឆ្នាំង បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​មូលហេតុ​ទី​១​គឺ​មក​ពី​ការ​ធ្វើ​ផ្លូវ​មិន​មាន​ដាក់​លូ​បង្ហូរទឹក និង​ទី​២​មក​ពី​ម្ចាស់​ដី​ចាក់​ដី​លុប​លូ​បង្ហូរទឹក ចូល​ស្រះ​ដែល​ជា​ផ្លូវទឹក…

ខេត្តកំពង់ឆ្នាំង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​ក្នុង​ក្រុង​កំពង់ឆ្នាំង បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​មូលហេតុ​ទី​១​គឺ​មក​ពី​ការ​ធ្វើ​ផ្លូវ​មិន​មាន​ដាក់​លូ​បង្ហូរទឹក និង​ទី​២​មក​ពី​ម្ចាស់​ដី​ចាក់​ដី​លុប​លូ​បង្ហូរទឹក ចូល​ស្រះ​ដែល​ជា​ផ្លូវទឹក ។

ចាប់ពី​ព្រលឹម​ស្រាង​ៗ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ក្នុង​ក្រុង​កំពង់ឆ្នាំង បណ្តាល​ឱ្យ​លិច​នៅ​តាម​ផ្លូវ​មួយ​ចំនួន គឺ​ដោយសារ​តែ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរទឹក​អោយ​ធ្លាក់​ទៅ​ក្រោម ទើប​លិច​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​សម្ភារៈ​ទំនិញ​មួយ​ចំនួន​ដែល​នៅ​តាម​ដងផ្លូវ​ពី​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម ។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ដោយសារ​តែ​ការ​កសាង​ផ្លូវ​ថ្មី​ចាក់​កៅ​កៅស៊ូ គ្មាន​លូ​បង្ហូរទឹក​ចេញ ទើប​ធ្វើ​ឲ្យ​លិច និង​ដក់​ទឹក​គ្រប់​ទីកន្លែង​ចាប់ពី​ចំណុច​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម ។ ជាមួយ​គ្នា​នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​មន្ទីរ​ពាក់ព័ន្ធ​សូម​មេត្តា​ធ្វើ​លូ​បង្ហូរទឹក​ចេញ​ឲ្យ​បាន​ត្រឹមត្រូវ ។

ដោយឡែក​នៅ​ចំណុច​ផ្លូវបែក​ជា​៤​ក្រោយ​មន្ទីរ​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី​ឯណោះ​វិញ​ក៏​មានការ​ជន់​លិច​ដូច​គ្នា​នេះ​ដែរ មូលហេតុ​គឺ​ដោយសារ​លោក​ឧត្តមសេនីយ៍ទោ ធន ធឿ​ន ដែល​មាន​ដី​ស្រះ​មួយ​កន្លែង​នៅ​ជិត​ចំណុច​នោះ ហើយ​គាត់​បាន​ចាក់​ដី​លុប​លូ​បង្ហូរទឹក​ចូល​ស្រះ​របស់​គាត់ ទើប​ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះ​ជា​ច្រើន​ខ្នង និង​ខូចខាត​ទ្រព្យសម្បត្តិ​ជា​ច្រើន​ផង​ដែរ ក្នុង​នោះ​មាន​ទាំង​កុំព្យូទ័រ​យួរដៃ​ទៀត​ផង​។

ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​លើក​ឡើង​ថា ដី​នៅ​ចំណុច​នោះ មាន​ប្រ​ព័​ន្ឋ​លូ​ជា​ច្រើន​បាន​ធ្លាក់​ចូល​លូ​តែ​មួយ ហើយ​លូ​នោះ​បាន​ហូរ​ធ្លាក់​ចូល​ស្រះ​របស់​លោក ធន់ ធឿ​ន ហើយ​បន្ត​ហូរ​ចេញ​ទៅ​មុខ​ទៀត ។ ប៉ុន្តែ​នៅ​ពេល​ដែល​លោក ធន់ ធឿ​ន ចាក់​ដី​ទប់​មុខ​លូ​ជាប់ ធ្វើ​ឲ្យ​ទឹក​ច្រាល​ឡើង និង​លិច​គ្រប់​ទីកន្លែង ។ ប្រជាពលរដ្ឋ សំណូមពរ ដល់​ម្ចាស់​ដី លោក ធន់ ធឿ​ន សូម​មេត្តា​កាយ​ដី​បើកផ្លូវ​ទឹក​នោះ​វិញ​ផង​។

ជុំវិញ​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ទោ ធន ធឿ​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មូលហេតុ​ដែល​លោក​ចាក់​ដី គឺ​លោក​មាន​បំណង​ដាក់​លូ ស្រប​តាម​មាត់​ស្រះ​របស់​គាត់ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ចាក់​ដី​បម្រុង​នឹង​ធ្វើ​ដាក់​លូ​ម្តង​ៗ ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្រែ​កថា គាត់​ចាក់​ដី​លុប​បឹង លុប​ត្រពាំង ឬថា​ជា​ដី​៥​ធាន ដែល​ជា​កន្លែង​រំដោះ​ទឹកជា​ដើម ។ ម្ល៉ោះហើយ​គាត់​បាន​ចាក់​ដី​បន្តិច លុះ​ធ្វើ​អី្វ​មិនកើត ក៏​ទុក​ដី​នោះ​ចោល បណ្តាល​អោយ​ស្ទះ​បែប​នេះ​ទៅ តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ គាត់​ថា ដី​នោះ​គឺជា​ដី​របស់​គាត់​ជា​អ្នក​ជីក​នៅ​ឆ្នាំ​១៩៨០​សោះ បែរជា​ថា​ដី​បឹង​រំដោះ​ទឹក​ទៅ​វិញ ។ ទោះបីជា​យ៉ាងនេះ​ក្តី លោក​ថា នឹង​អោយ​គេ​ទៅ​កាយ​ចេញ ។

ជុំវិញ​ការ​បកស្រាយ​របស់​លោក ធន ធឿ​ន ថា​ធ្វើ​អ្វី​មិន​បាន​នេះ គឺ​មិនមែន​ត្រឹមតែ​រឿង​ចោទ​ថា ចាក់​ដី​លុប​ស្រះ​ស្តុក​ទឹក ប៉ុណ្ណោះ​ទេ អាជ្ញាធរ​មូលដ្ឋាន​បានដឹង​រឿង​នេះ​ច្បាស់ គឺ​លោក​ឧត្តមសេនីយ៍ទោ ធន់ ធឿ​ន នៅ​មាន​ទំនាស់​ដី​ជាមួយ​ប្រជាពលរដ្ឋ មួយ​គ្រួសារ​ទៀត ទើប​លោក​ធ្វើ​អ្វី​មិន​បាន​ត្រូវ​អាជ្ញាធរ​ហាមឃាត់​។
ទោះបីជា​យ៉ាងនេះ​ក្តី ក្រោយ​ពេល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ឃើញ​មាន​ចំណុច​អវិជ្ជមាន​ជា​ច្រើន​កន្លែង ដែល​ទាំង​អស់នេះ អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់​ព​ន្ឋ័​គួរ​គិ​រ​គួ​ពិចារណា​ថា តើ​ត្រូវ​ដោះស្រាយ​របៀប​ណា ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការ​លំបាក​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ