ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ព្រះបរមបដិមា​ព្រះបរមរតនកោដ្ឋ​ កំពុង​ទាក់​ទាញ​​ភ្ញៀវទេសចរ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ បន្ទាប់ពីបាន​សម្ពោធដាក់​ឲ្យប្រជាពលរដ្ឋ ​និងភ្ញៀវបរទេស​ចូលគោរពវិញ្ញាណក្ខន្ឋ​កាលពីព្រឹក​ថ្ងៃទី១១​ តុលា ​២០១៣​នោះរួចមក​ វិមាន​ព្រះបរម​បដិមា​​ព្រះ​បរម​រតនកោដ្ឋ ​កំពុងទាក់ទាញ​ប្រជាពលរដ្ឋ​ខ្មែរគ្រប់រូប​និងភ្ញៀវទេសចរ​អន្តរជាតិ​ចូលទៅ​គោរពព្រះវិញ្ញាណក្ខន្ឋ និង​ផ្តិតយករូបភាព ​។

ជាក់ស្តែង​ចាប់តំាងពីថ្នាក់​ដឹកនំានិង​មន្រ្តីជាន់​ខ្ពស់ព្រឹទ្ឋសភា ​រដ្ឋសភា ​និង រាជរដ្ឋាភិបាល​ បានបញ្ចប់ការ​បា្ររព្ឋពិធី​គោរពព្រះវិញ្ញាណ​ក្ខន្ឋព្រះបរមរតន​កោដ្ឋ​កាលពី​ព្រឹកថ្ងៃទី១៥

រាជធានីភ្នំពេញ​៖ បន្ទាប់ពីបាន​សម្ពោធដាក់​ឲ្យប្រជាពលរដ្ឋ ​និងភ្ញៀវបរទេស​ចូលគោរពវិញ្ញាណក្ខន្ឋ​កាលពីព្រឹក​ថ្ងៃទី១១​ តុលា ​២០១៣​នោះរួចមក​ វិមាន​ព្រះបរម​បដិមា​​ព្រះ​បរម​រតនកោដ្ឋ ​កំពុងទាក់ទាញ​ប្រជាពលរដ្ឋ​ខ្មែរគ្រប់រូប​និងភ្ញៀវទេសចរ​អន្តរជាតិ​ចូលទៅ​គោរពព្រះវិញ្ញាណក្ខន្ឋ និង​ផ្តិតយករូបភាព ​។

ជាក់ស្តែង​ចាប់តំាងពីថ្នាក់​ដឹកនំានិង​មន្រ្តីជាន់​ខ្ពស់ព្រឹទ្ឋសភា ​រដ្ឋសភា ​និង រាជរដ្ឋាភិបាល​ បានបញ្ចប់ការ​បា្ររព្ឋពិធី​គោរពព្រះវិញ្ញាណ​ក្ខន្ឋព្រះបរមរតន​កោដ្ឋ​កាលពី​ព្រឹកថ្ងៃទី១៥ តុលា ​ដែលជាថ្ងៃគម្រប់​ខួប១ឆ្នាំគត់​នៃការយាងសោយ​ទិវង្គតរបស់​សម្តេចឪ នរោត្តម សីហនុ​នោះរួចមក ​គេសង្កេតឃើញប្រជាពលរដ្ឋ​ខ្មែរ ភ្ញៀវបរទេស​ជាច្រើន​​បានទៅអុជ​ធូប​គោរព​ព្រះវិញ្ញាណក្ខន្ឋ ​និង ​ផ្តិតយករូបភាព ​។ ចំណែក​នៅជុំវិញ​បរិវេណវិមាន​ព្រះបរមបដិមា​ព្រះបរមរតន​កោដ្ឋនោះវិញ ​គេសង្កេត​ឃើញមាន​ការលក់​ដូរផ្កា​ ធូប ​ទៀន ​និង​ព្រះឆាយាលក្ខណ៍​សម្តេច​ឪនោះផង​ដែរ ។

ចាប់ពីពេលនេះ​តទៅវិមានព្រះបរមបដិមា​ព្រះបរមរតនកោដ្ឋ​ ដែលស្ថិតនៅខាង​កើតវិមានឯករាជ្យ​ នឹងក្លាយទៅជាតំបន់​ទេសចរណ៏​មួយកន្លែង​ក្នុងចំណោម​ទីតំាង​​ទាក់ទាញភ្ញៀវ​ទេសចរ​ជាច្រើន​ទៀតនៅរាជធានីភ្នំពេញ​ ដូចជារមណីយ​ដ្ឋានវត្តភ្នំ​ ​សារមន្ទីរជាតិ​ ​សារមន្ទីរ​ប្រល័យពូជសាសន៏ទួលស្លែង​ និងសារមន្ទីរ​ប្រល័យពូជសាសន៏​បឹងជើងឯកជាដើម ៕