ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​ចរិត​ស្រី​ អាជ្ញាធរ​កែ​ឯកសារ​ប្តូរ​ភេទ​ឱ្យ​

10 ឆ្នាំ មុន

សារព័ត៌​មានបរទេស​កាល​ពី​ពេល​ ថ្មីៗ​កន្លង​មក​ផ្សាយថា​ អាជ្ញាធរ​អាហ្សង់​ទីន​បាន​យល់​ព្រម​ចេញ​ប័ណ្ណ​បញ្ជាក់​ជា​នារី​ភេទ​ដល់​ក្មេង​ប្រុស​ម៉ានូ​អេល​ អាយុ​៦ឆ្នាំ​ ដែល​មាន​ឫក​ពាស្រដៀង​ក្មេង​ស្រី​តាំងពី​អាយុ​៤ឆ្នាំ​ ដូច​ជា​ទុក​សក់​វែង​ ស្លៀក​សំពត់​ ពិសេស​ស្នើ​ដល់​សមាជិក​គ្រួសារ​ហៅ​ខ្លួន​ថា​ កូនស្រី​លូលូ ។​ម្តាយ​របស់​នាង​លូលូ​ បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​ឯកសារ​ពី​អាជ្ញាធរ​ រួម​ទាំង​ថ្លែង​អំណរ​គុណ

សារព័ត៌​មានបរទេស​កាល​ពី​ពេល​ ថ្មីៗ​កន្លង​មក​ផ្សាយថា​ អាជ្ញាធរ​អាហ្សង់​ទីន​បាន​យល់​ព្រម​ចេញ​ប័ណ្ណ​បញ្ជាក់​ជា​នារី​ភេទ​ដល់​ក្មេង​ប្រុស​ម៉ានូ​អេល​ អាយុ​៦ឆ្នាំ​ ដែល​មាន​ឫក​ពាស្រដៀង​ក្មេង​ស្រី​តាំងពី​អាយុ​៤ឆ្នាំ​ ដូច​ជា​ទុក​សក់​វែង​ ស្លៀក​សំពត់​ ពិសេស​ស្នើ​ដល់​សមាជិក​គ្រួសារ​ហៅ​ខ្លួន​ថា​ កូនស្រី​លូលូ ។​ម្តាយ​របស់​នាង​លូលូ​ បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​ឯកសារ​ពី​អាជ្ញាធរ​ រួម​ទាំង​ថ្លែង​អំណរ​គុណ​ដល់​គ្រប់​ភាគី​ដែល​ផ្តល់​ទំនុក​ចិត្ត​ និងគោរព​សិទ្ធិ​លើ​ការ​សម្រេចចិត្ត​ពី​កូនស្រីរបស់​ខ្លួន ។​

រឿង​ក្តីរបស់​ក្មេង​ស្រី​លូលូ ចាត់​ទុក​ថាជា​លើក​ដំបូង​ក្នុងប្រវត្តិ​សាស្ត្រ​អាហ្សង់​ទីន​ ដែល​ប្តូរ​ឯកសារ​បញ្ជាក់​ភេទ​ គិត​ចាប់​តាំង​ពី​សភា​ឆ្លង​ច្បាប់​រៀប​ការ​ដល់​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​កាល​ពីឆ្នាំ​២០១០ និង​ច្បាប់​ស្តីពី​ការ​ប្តូរ​ឈ្មោះ​ និង​ភេទ​កាលពីឆ្នាំ​២០១២ មក ៕​