ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជិត​២០​ឆ្នាំ ពេល​បែក​ធ្លាយ ទើប​អាជ្ញាធរ​ខ្នះខ្នែង ស្ទុះស្ទារ​នាំ​គ្នា​ចុះ​ត្រួតពិនិត្យ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បញ្ហា​ទំនាស់​ដីធ្លី​អស់​រយ​:​ពេល​១៧​ឆ្នាំ រវាង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ជាមួយនឹង​មន្ត្រី​គយ​ម្នាក់ ដែល​គេ​ចាត់​ទុក​ថា វា​ជា​បញ្ហា​ដ៏​រ៉ាំរ៉ៃ​មួយ ដែល​រហូត​មក​ដល់​ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទុះស្ទារ នាំ​គ្នា​ចុះ​ទៅ​ត្រួតពិនិត្យ ដើម្បី​បន្ត​ធ្វើការ​ដោះស្រាយ​ឆាប់​ៗ ក្រោយ​ពី​បែកធ្លាយ​សារព័ត៌មាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ…

ខេត្ត​ប៉ៃលិន ៖ បញ្ហា​ទំនាស់​ដីធ្លី​អស់​រយ​:​ពេល​១៧​ឆ្នាំ រវាង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ជាមួយនឹង​មន្ត្រី​គយ​ម្នាក់ ដែល​គេ​ចាត់​ទុក​ថា វា​ជា​បញ្ហា​ដ៏​រ៉ាំរ៉ៃ​មួយ ដែល​រហូត​មក​ដល់​ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទុះស្ទារ នាំ​គ្នា​ចុះ​ទៅ​ត្រួតពិនិត្យ ដើម្បី​បន្ត​ធ្វើការ​ដោះស្រាយ​ឆាប់​ៗ ក្រោយ​ពី​បែកធ្លាយ​សារព័ត៌មាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

បញ្ហា​ទំនាស់​ដីធ្លី​នេះ គឺ​ស្ថិត​នៅ​លើ​ដែនដី​តំបន់​អភិរក្ស​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ក្នុង​ចំណោម​ផ្ទៃដី​ជាង​២០០​ហិ​កតា ។ គេ​ឆ្ងល់​ថា តើ​ប្រជាពលរដ្ឋ​ទាំងនេះ បាន​ដី​ពី​ក្នុង​ដែន​តំបន់​អភិរក្ស​រដ្ឋបាល​ព្រៃឈើ ដោយ​របៀប​ណា? ហេតុការណ៍​អាជ្ញាធរ​ខេត្ត​ចុះ​ត្រួតពិនិត្យ​ដីធ្លី​ទំនាស់​រ៉ាំរ៉ៃ​នេះ បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ជាប់ជើង​ភ្នំ​កែស ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ និង​ភ្នាក់ងារ​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ធូ ភា អភិបាលរង​ខេត្ត បានឱ្យ​ដឹង​ថា មិនមែន​ទាល់តែ​សារព័ត៌ មាន​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ខាងលើ ទើប​អាជ្ញាធរ​ស្ទុះស្ទារ​ទៅ​ត្រួតពិនិត្យ​នោះ​ទេ គឺ​អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោះស្រាយ​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ទាន់​ចប់​សព្វគ្រប់ ដោយ​ជំហាន​ដំបូង​ខាង​ខេត្ត​ចុះ​ធ្វើការ​សិក្សា​ទំហំ​ដី​របស់​រដ្ឋបាល​ព្រៃឈើ ដែល​មន្ត្រី​គយ​ម្នាក់​ឈ្មោះ យស់ សា​រ៉ា​វុ​ធ បាន​រំលោភ​យក​នៅ​ត្រង់​ផ្នែក​មួយ ។ ចំណែកឯ​ផ្នែក​មួយទៀត ត្រូវ​បាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ទេព វ៉ារី បាន​កាន់កាប់​នៅ​ជាប់​នឹង​ជើងភ្នំ​កែស ដែល​ជា​ដី​រដ្ឋបាល​ព្រៃឈើ​ដែរ ដោយ​យក​ទៅ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

លោក​បញ្ជាក់​ទៀត​ថា លើស​ពី​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ​ទៀត ដែល​បាន​យក​ដី​រដ្ឋបាល​ព្រៃឈើ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​ខាង​រដ្ឋបាល​សាលាខេត្ត នឹង​សម្រេច​ថា តើ​គួរ​យក​ដី​ទាំងនោះ​មក​វិញ​ប៉ុណ្ណា ហើយ​ត្រូវ​ទុក​ឱ្យ​ប៉ុណ្ណា?

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ