តាមប្រភពពីMetro បានឱ្យដឹងថា ស្ត្រីម្នាក់ដែលជាកីឡាការិនីកាយវប្បកម្ម បានបង្ខំចិត្តវះយកដុំស៊ី
លីកូននៅក្នុងសុដន់នាងចេញ ក្រោយពីចាប់អារម្មណ៍ថា នាងមានអាការៈឈឺក្បាលជាប្រចាំ មិនឃ្លានអាហារ មានដុំគីសនៅអូរវ៉ារី ស្ពឹកជើង រមួលសាច់ដុំ និងជ្រុះសក់ ក្រោយពីនាងធ្វើការវះកាត់បង្កើនទំហំសុដន់ ។
នាង Gabrielle Case បានចំណាយប្រាក់់៥ម៉ឺនដុល្លារ ទៅលើការវះកាត់មួយនោះ មុននឹងនាងបង្ខំចិត្តយកវាចេញ ។ គ្រាន់តែនាងយកវាចេញភ្លាម នាងក៏មានអារម្មណ៍ថា ធូរស្រាលពីអាការៈទាំងប៉ុន្មានរៀបរាប់ខាងលើ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង។ នាងជឿថា អាការៈទាំងនោះ គឺបណ្ដាលមកពីដុំស៊ីលីកូននៅក្នុងសុដន់របស់នាង ។
នាងដែលមានអាយុ២៩ឆ្នាំ បានសម្រេចចិត្តទៅធ្វើការវះកាត់បង្កើនទំហំសុដន់នៅខែឧសភាឆ្នាំ២០១៥ ក្រោយពីបំបៅដោះកូនចំនួន២នាក់ ។ គ្រាន់តែធ្វើការវះកាត់ហើយនាងក៏ចាប់ផ្ដើមមានអារម្មណ៍មិនសូវចងចាំ និងមានឡើងមុនជាច្រើននៅលើមុខ។
នាងបានលើកឡើងថា បញ្ហាដែលបង្កឡើងដោយសារតែការវះកាត់ដាក់ស៊ីលីកូន នៅក្នុងសុដន់គឺមានច្រើន តែវានៅតែពេញនិយម ព្រោះតែនាងនិងនារីដទៃទៀតនឹងមានសុដន់មិនសូវស្អាតពេលក្រោយពីបំបៅកូន។ ដូចនេះ ហើយទើបពួកគេទៅធ្វើការវះកាត់បង្កើនទំហំសុដន់ ៕
ចែករំលែកព័តមាននេះ