ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យធ្វើ​ប្រធាន​មន្ទីរ​ដូច​ឱ្យទៅ​កើប​លុយ​… ចាំ​មើល​! តើ​ឋាន​លើ​ហ៊ាន​ដែរ​ឬ​អត់? (មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ប្រភព​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ខ្សឹប​ត​ៗ​គ្នា​ថា ដី​កម្មសិទ្ធិ​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កោះកុង ចំនួន​២​ប្លង់ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​ចាត់ចែង​វ៉ៃ​ចេញ​ឱ្យ​ឧត្តមសេនីយ៍ទោ ទាហាន​ម្នាក់​ពុះ​ឡូ​តិ៍​ស្រេច​បាត់​ទៅ​ហើយ មាន​ទំហំ​១៤​ហិ​កតា បាន​តម្លៃ​ដល់​ទៅ​រាប់​លាន​ដុល្លារ​ឯណោះ ប៉ុន្តែ​លោក​ប្រធាន​ស្មាន​តែ​ស៊ី​ហើយ​ជូត​មាត់​ស្អាត…

ខេត្តកោះកុង ៖ ប្រភព​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ខ្សឹប​ត​ៗ​គ្នា​ថា ដី​កម្មសិទ្ធិ​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កោះកុង ចំនួន​២​ប្លង់ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​ចាត់ចែង​វ៉ៃ​ចេញ​ឱ្យ​ឧត្តមសេនីយ៍ទោ ទាហាន​ម្នាក់​ពុះ​ឡូ​តិ៍​ស្រេច​បាត់​ទៅ​ហើយ មាន​ទំហំ​១៤​ហិ​កតា បាន​តម្លៃ​ដល់​ទៅ​រាប់​លាន​ដុល្លារ​ឯណោះ ប៉ុន្តែ​លោក​ប្រធាន​ស្មាន​តែ​ស៊ី​ហើយ​ជូត​មាត់​ស្អាត ដឹង​អី​បែក​ការណ៍​ដល់​ទេវតា ព្រោះតែ​សំណែន​ទេវតា​តិច​ពេក ជា​ហេតុ​ធ្វើ​ឱ្យ​ទេវតា​ក្តៅ​ក្រហល់ក្រហាយ​ចាត់​ក្រុម​អា​ម៉ាត​ឱ្យ​ចុះ​មក​បើក​កកាយ​រឿង​នេះ​សា​ជា​ថ្មី ។

តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​សុំ​មិន​ចេញ​ឈ្មោះ​បាន​បង្ហើប​ថា ជុំវិញ​ការ​លួច​លក់​ដី​រដ្ឋ​នេះ លោក​ប្រធាន​មន្ទីរ បាន​ចាត់​ឱ្យ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ ក្រុង​ខេមរៈភូមិន្ទ​ម្នាក់​ឈរឈ្មោះ​ជា​អ្នកលក់​ដី​រដ្ឋ​នេះ​ជំនួស​លោក​ប្រធាន ប៉ុន្តែ​បន្ទាប់​ពី​ដឹង​ថា ខ្លួន​យក​សំណែន​តិចតួច​ទៅ​សែន​ទេវតា​មិន​ត្រូវ កើតក្តី​ក្តៅក្រហាយ ហើយ​លោក​ប្រធាន​បាន​ជួយ​អន្តរាគមន៍ ផ្ទេរ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​គ្រាប់​ល្ពៅ​ម្នាក់​នោះ​ចេញពី​ខេត្ត​កោះកុង​យ៉ាង​តក់ក្រហល់​។

​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​០៧ មីនា ឆ្នាំ​២០១៩ ឋាន​ទេវតា​បាន​ចេញ​លិខិត​មួយ​ច្បាប់ ព្រមាន និង​បញ្ជា​ឱ្យ​ប្រធាន​មន្ទីរ​អនុវត្តន៍​ជា​បន្ទាន់​នូវ​កំហុសឆ្គង​10​ចំណុច ក្នុង​នោះ​ចំណុច​សំខាន់​ត្រូវ​ប្រមូល​ទីតាំង​ដី​រដ្ឋ​របស់​មន្ទីរ​ដែល​បាន​លួច​លក់ ឬ​ជួល​យក​មក​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ​ជា​កំហិត​។ តែ​រហូត​មក​ដល់​ពេល​នេះ លោក​ប្រធាន​មន្ទីរ​នៅ​មិន​ទាន់​អនុវត្ត​តាម​ការ​ណែនាំ​របស់​ឋាន​ទេវតា​នៅឡើយ​ទេ ។

កោះសន្តិភាព បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក អុី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿងអាស្រូវ​ខាងលើ​នេះ​តាម​រយៈ​មន្ត្រី​រដ្ឋបាល​របស់​មន្ទីរ​ដែរ តែ​លោក​ប្រធាន​មន្ទីរ​មិន​បាន​ឆ្លើយ​តប​មក​វិញ​ឡើយ ។ មជ្ឈដ្ឋាន​នានា​លើក​ឡើង​ថា ពាង​ប្រហុក​បែក​ជះក្លិន​ស្អុយ​អា​សោច​បែប​នេះ​ទៅ​ហើយ ហេតុ​អី​សា​ម៉ី​ក្រសួង​នៅ​តែ​មិន​ហា៑ន​កាត់​សាច់​ស្អុយ​នេះ​ចោល ឬ​ក៏​ចង់​យក​សាច់​ស្អុយ​នេះ​មក​ធ្វើ​គ្រឿងក្លែម​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ