ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះអត់ដូចឆ្នាំមុន…ពលករខ្មែរ​ដែល​មក​​​ស្រុក​កំណើត​​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​មកទល់​ថ្ងៃ​ទី០៤ ​មេ​សា នេះ ​ទីតាំង​បែបបទ​ចូល​ប្រទេស​ នៅ​មាត់ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត គឺ​​មាន​សភាព​ស្ងប់ស្ងាត់​ ពោល​គឺ​ពលករ​ដែល​ធ្វើ​ការងារ​តាម​បណ្តា​ខេត្ត​និង​ក្រុង​បាងកក​ប្រទេស​ថៃ​ មិន​ទាន់​ឃើញ​វិល​ត្រឡប់​គគ្រឹកគគ្រេង​ដូច​ឆ្នាំ​មុន​ៗ​នោះ​ឡើយ​…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​មកទល់​ថ្ងៃ​ទី០៤ ​មេ​សា នេះ ​ទីតាំង​បែបបទ​ចូល​ប្រទេស​ នៅ​មាត់ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត គឺ​​មាន​សភាព​ស្ងប់ស្ងាត់​ ពោល​គឺ​ពលករ​ដែល​ធ្វើ​ការងារ​តាម​បណ្តា​ខេត្ត​និង​ក្រុង​បាងកក​ប្រទេស​ថៃ​ មិន​ទាន់​ឃើញ​វិល​ត្រឡប់​គគ្រឹកគគ្រេង​ដូច​ឆ្នាំ​មុន​ៗ​នោះ​ឡើយ​ ។ ​ការ​វិល​ត្រឡប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ​គេ​ឃើញ​មាន​តែ​ពលករ​កាន់​ប័ណ្ណ​ព្រំដែន​(Border Pass)​ដែល​ចូល​ទៅ​ធ្វើការ​តាម​ខេត្ត​ជាប់​ព្រំដែន​ ដូច​ជា​កាប់​អំពៅ​/​ដក​ដំឡូង​/​និង​ធ្វើ​ចំការ​តែ​ប៉ុណ្ណោះ​ ។​

មានការ​កត់​សម្គាល់ថា​ ឆ្នាំ​មុន​ៗ​រាល់​ចុងខែ​មីនា ​ឬ​ដើម​ខែមេសា​ គឺឃើញ​ពលករ​វិល​ត្រឡប់​ពី​ថៃ​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តច្រើន​​ជា​ហូរ​ហែ ​ដើម្បី​មក​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​​ជាតិ​ ហើយ​ឆ្នាំ​ខ្លះ​ស្ទើរ​រក​រថយន្ត​ជិះ​មិន​បាន​ទៀត​ផង​។​

មន្ត្រី​នគរបាល​អន្តោ​ប្រវេ​ស​ន៍ ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​ ប្រាប់​តាម​បណ្តាញ​សង្គម​វ៉ាត់​អាប់​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ​នេះ​ ពលករ​កាន់​លិខិតឆ្លងដែន​ការងារ​ ពុំ​ទាន់​មានការ​វិល​ត្រឡប់​ច្រើន​ដូច​ពលករ​កាន់​ប័ណ្ណ​ព្រំដែន​Border Pass​ឡើយ​ ។ ​

តែ​យ៉ាងណា​ក៏​​ដោយ ​ពលករ​មួយ​ក្រុម​ដែល​វិល​ត្រឡប់​ពី​ក្រុង​បាងកក​ប្រទេស​ថៃ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ​មេ​សា ​នេះ បាន​​និយាយ​ថា​ ចាប់ពី​ថ្ងៃស្អែក​ ទី៥ ​ពលករ​វិល​ត្រឡប់​ពី​ថៃ​និង​មាន​ច្រើន ​ព្រោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ ​ពិសេស​ថៅកែ​រោងចក្រ​ និង​សហគ្រាស​នានា​គេ​អនុញ្ញាត​ និង​សម្រួល​ឲ្យ​វិល​ត្រឡប់​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​នៅ​ព្រំដែន​ មិន​យក​ប្រាក់​លើ​សេវា​ប្រថាប់ត្រា​ផ្សេង​ៗ​ឡើយ​ ។

​ដោយឡែក​ ពលករ​ខុសច្បាប់​ ដែល​ភាគី​ថៃ​ចាប់​ និង​បញ្ជូន​ដោយ​រថយន្ត​ទ្រុង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ខាងលើ​ក៌​មាន​ចំនួន​តិច​ដូច​គ្នា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ៗ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​នៅ​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។

​មន្ត្រី​ដដែល​ប្រាប់​ថា​រយៈពេល​3​ថ្ងៃ​នៃ​ដើម​ខែមេសា​​នេះ ​ចំនួន​ពលករ​បញ្ជូន​ពី​ថៃ​សរុប​65​នាក់ ​ក្នុង​នោះ​មាន​កុមា​12​នាក់ ​ដោយ​ថ្ងៃ​ទី០១ ​មេ​សា ​មាន​ចំនួន​15​នាក់​ ថ្ងៃ​ទី​០២ មាន​ចំនួន១២​នាក់​ និង​ថ្ងៃ​ទី​០៣ ​មាន​ចំនួន​38​នាក់ ​ដែល​ចំនួន​នេះ​មន្ត្រី​អះអាង​ថា បើ​ប្រៀបធៀប​ទៅ​នឹង​​ដើម​ខែមេសា​ឆ្នាំ​មុន​ៗ ​គឺ​ឆ្នាំ​នេះ​ពលករ​ខុស​ច្បាប់ ​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ត្រឡប់ ​មាន​តិច​បំផុត​។

អត្ថបទសរសេរ ដោយ