ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​គិត តើ​ជន​កំណាច​នេះ​កាត់​ក្បាល​សព​ជីដូន​និង​ចៅស្រី ​បោះចោល​ទីណា​?

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អំពើ​ឃោរឃៅ​យ៉ាង​ព្រៃផ្សៃ​បំផុត​មួយ​ ដែល​ឃាតករ​មានចិត្ត​សាហាវ​បំផុត បាន​ចាប់​ជីដូន​និង​ចៅស្រី​ យក​ទៅ​សម្លាប់​នៅ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​៣៥០​ម៉ែត្រ​ក្នុង​ចម្ការ រួច​កាត់​ក្បាល​យក​ទៅ​បាត់រក​មិនឃើញ និង​មិនដឹង​ថា​ ជន​កំណាច​នោះ​យក​ក្បាល​សពជីដូន​និង​ចៅ​ទៅ​បោះចោល​នៅ​ទីណា​នោះទេ ។…

ខេត្តកំពង់ចាម ៖ អំពើ​ឃោរឃៅ​យ៉ាង​ព្រៃផ្សៃ​បំផុត​មួយ​ ដែល​ឃាតករ​មានចិត្ត​សាហាវ​បំផុត បាន​ចាប់​ជីដូន​និង​ចៅស្រី​ យក​ទៅ​សម្លាប់​នៅ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​៣៥០​ម៉ែត្រ​ក្នុង​ចម្ការ រួច​កាត់​ក្បាល​យក
​ទៅ​បាត់រក​មិនឃើញ និង​មិនដឹង​ថា​ ជន​កំណាច​នោះ​យក​ក្បាល​សពជីដូន​និង​ចៅ​ទៅ​បោះចោល​នៅ​ទីណា​នោះទេ ។

ហេតុការណ៍​នេះ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​និង​សែន​រន្ធត់​ចិត្ត​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ទី​៣ មេ​សា ក្នុងភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ
​ចុះ​ស្រាវជ្រាវ​ដើម្បី​តាម​ប្រមាញ់​រក​ឃាតករ​ឈាមខ្មៅ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ស្ត្រី​ចំណាស់​ជា​ជីដូន​១-​ឈ្មោះ វង្ស អូន អាយុ​៥៦​ឆ្នាំ ឯ​ចៅស្រី​ឈ្មោះ ខេ​ង សា​វឿ​ន អាយុ​៦​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​និង​សាច់ញាតិ​រង​គ្រោះ រក​ឃើញ​នៅ​ក្នុង​ព្រៃ​ចម្ការ​ស្វាយចន្ទី​ក្រោយ​ផ្ទះ ដោយ​សាកសព​នៅ​ឆ្ងាយ​ពី​គ្នា ។ ចំណែក​ក្បាល​ជីដូន​និង​ចៅ​រហូត​មក​ដល់​វេលា​ម៉ោង​៤​រសៀល ទៅ​ហើយ មិន​ទាន់​រក​ឃើញ​នៅឡើយ ។

តាម​ប្រភព​បន្ត​ថា ស្រី្ត​ឈ្មោះ ដើ​ង ថន ជា​កូន នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា បាន​មក​ដល់​ផ្ទះ​វិញ​ឃើញ​បិទទ្វារ​ចាក់​សោ ក៏​បាន​ដើរ​សួរ​ញាតិ​ជិតខាង មិន​មាន​អ្នក​ណា​បានដឹង​ទេ ។ ដោយ​មានការ​សង្ស័យ​ស្ត្រី​ជា​កូន បាន​មក​ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​ពូន ដើម្បី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​តាម​រក​ម្តាយ​និង​ក្មួយ​ស្រី​តូច អាយុ​៦​ឆ្នាំ​នេះ​ឱ្យ​ផង ព្រោះ​មិន​ធ្លាប់​បាត់​ពី​ផ្ទះ​ទេ ។

បន្ទាប់​មក​លោកនាយ​ប៉ុស្តិ៍​បាន​រាយការណ៍​ជូន​លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ដោយ​បាន​ឲ្យ​កម្លាំង​សមត្ថកិច្ច​តាម​ស្វែងរក​នៅ​ជុំវិញ​ផ្ទះ ។ ពេល​ដើរ​តាម​រក​ស្រែកហៅ​ផង​នៅ​តែ​មិន​មាន​ចម្លើយ​តប ក៏​ដើរ​បន្ត​ទៀត​ទៅ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​៣៥០​ម៉ែត្រ ក៏​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ចំណាស់​ជា​ជីដូន​និង​បន្ទាប់​មក​សព​ចៅស្រី ត្រូវ​បាន​ឃាតករ​កាត់​ក្បាល​យក​ទៅ​បាត់​ទាំង​ពីរ​នាក់ ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ និង​បាន​រង់ចាំ​នគរបាល​បច្ចេកទេស​ចុះ​មក​ពិនិត្យ​សព​ដែល​​តាម​ការ​សន្និដ្ឋាន គឺ​ឃាតករ​ចាប់​អូស​យក​ទៅ​ក្រោយ​ផ្ទះ និង​សម្លាប់​តាំងពី​យប់​ថ្ងៃ​ទី​២ មេ​សា ២០១៩ រហូត​មក​ដល់​ថ្ងៃ​ទី​៣ មេ​សា ទើប​ប្រទះ​ឃើញ​សាកសព ។

លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បញ្ជាក់​ថា ករណី​សម្លាប់​កាត់​ក្បាល​ដ៏​សាហាវ​ខាងលើ ជា​អំពើ​ឃាតកម្ម​អាច​ជា​ការ​សម្លាប់​បំបិទមាត់ ព្រោះ​ជា​មនុស្ស​ស្គាល់គ្នា តែ​គេ​មិនដឹង​ថា​ការ​សម្លាប់​នេះ​ដោយ​មូលហេតុ​អ្វី​ឡើយ ។ រហូត​មក​ដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣ មេ​សា​ទៅ ហើយ​ក្បាល​របស់​ស្ត្រី​ចំណាស់​ជា​ជីដូន​និង​ចៅស្រី មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ។

កម្លាំង​មាន​សមត្ថកិច្ច​ជា​ច្រើន​នាក់​ក៏​កំពុង​បន្ត​រុករក​ក្បាល​សាកសព​ក្នុង​ព្រៃ​ជុំវិញ​កន្លែង​កើតហេតុ និង​ស្រាវជ្រាវ​រក​វត្ថុ​តាង​ផង​ដែរ ក្រែង​ទទួល​បាន​ពន្លឺ​ខ្លះ​ៗ​នៅ​កន្លែង​កើតហេតុ​ហើយ​ក្រុម​ឃាតករ​ក៏​មិន​ទាន់​ដឹង​ចេញពី​ប្រភព​ណា​មក​ដែរ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​និង​ក្រុមការងារ​មូលដ្ឋាន​បាន​អញ្ជើញ​ទៅ​ចូល​ក្នុង​ពិធីបុណ្យ និង​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជិត​៤​លាន​រៀល សម្រាប់​ពិធី​បុណ្យសព​និង​សូម​ឱ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ចាប់​ឃាតករ​មក​ផ្តន្ទាទោស​ឱ្យ​ខាង​តែ​បាន ។ពេល​ណា​មាន​ព័ត៌មាន​ប្លែក​យើង​នឹង​ផ្សាយ​ជូន​ជា​បន្ត​ទៀត​នៅ​លេខ​ក្រោយ ៕​

អត្ថបទសរសេរ ដោយ