ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​សម្រស់​ស្អាត​ព្រំដែន​កម្ពុជា​-​វៀតណាម​…៣​ឃុំ​ទទួល​បាន​ជ័យ​ជំនះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​អភិបាលក្រុង​បា​វិត​បាន​ដឹកនាំ​យុវជន ​យុវតី​ក្រុង​បា​វិត និង​ស្រុក​ច​ន្ទ្រា​ទៅ​ចូលរួម​ប្រឡង​សម្រស់​ស្អាត​ព្រំដែន​កម្ពុជា​និង​វៀតណាម​លើក​ទី​៦ នៅ​ស្រុក​ឌឿ​ក​ហ្វេ ខេ​ត្តឡុង​អាន ប្រ​ទស​វៀតណាម ជា​លទ្ធផល​យុវជន​និង​យុវតី​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ លេខ​២…

ខេត្តស្វាយរៀង ៖ លោក​អភិបាលក្រុង​បា​វិត​បាន​ដឹកនាំ​យុវជន ​យុវតី​ក្រុង​បា​វិត និង​ស្រុក​ច​ន្ទ្រា​ទៅ​ចូលរួម​ប្រឡង​សម្រស់​ស្អាត​ព្រំដែន​កម្ពុជា​និង​វៀតណាម​លើក​ទី​៦ នៅ​ស្រុក​ឌឿ​ក​ហ្វេ ខេ​ត្តឡុង​អាន ប្រ​ទស​វៀតណាម ជា​លទ្ធផល​យុវជន​និង​យុវតី​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣​គួរ​ជាទី​មោទនភាព​នៃ​សម្រស់​កូន​ខ្មែ​នៅ​តំបន់​ព្រំដែន​។

បើ​តាម​លោក​ធឿ​ន រ​ដ្ឋា នាយក​រដ្ឋបាល​សាលាស្រុក​ច​ន្ទ្រា​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ និង​ទី​២ ខែមេសា ឆ្នាំ​២០១៩​កន្លង​ទៅ លោក ងួ​ន រ៉ាំ អភិបាលស្រុក​ច​ន្ទ្រា និង​លោក​សេង សិលា អភិបាលក្រុង​បា​វិត បាន​ដឹកនាំ​គណ​:​ប្រតិភូ​ស្រុក​ច​ន្ទ្រា និង​ក្រុង​បា​វិត ចូលរួម​ក្នុង​ពិធី​ប្រឡង​សម្រស់​ស្អាត​នៃ​តំបន់​ព្រំដែន​កម្ពុជា​និង​វៀតណាម នៅ​ស្រុក​ឌឹ​ក​ហ្វេ ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម​លើក​ទី​៦ ជា​លទ្ធផល​យុវជន​និង​យុវតី​ស្រុក​ច​ន្ទ្រា​ទ​ទូល​បាន​ជ័យ​ជំនះ គឺ​យុ​ជន និង​យុវតី ឃុំ​មេសរ​ថ្ង​ក ជាប់​ចំណាត់ថ្នាក់​លេខ​១ ឃុំ​ទូល​ស្តី ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​ឃុំ​សំរោង ជាប់​ចំណាត់ថ្នាក់​លេខ​៣​។

នេះ​គឺជា​មោទនភាព​ខ្លាំង​ណាស់​ដែល​យុវជន​យុវតី​កម្ពុជា​រស់នៅ​តាម​តំបន់​ព្រំដែន​ប្រឡង​សម្រស់​ព្រំដែន​ជាប់​ចំណាត់ថ្នាក់​លេខ​១​លេខ​២​និង​លេខ​៣​។​ប្រជាពលរដ្ឋ​ខ​ត្ត​ស្វាយ​រៀង​រីករាយ​និង​កោតសរសើរ និង​ជួន​ពរ​គណ​:​ប្រតិភូ​ស្រុក​ច​ន្ទ្រា​និង​ក្រុង​បា​វិត ព្រមទាំង​ប្អូន​ៗ​យុវជន​យុវតី​សូម​អោយ​មានសំណាង​ល្អ​គ្រប់​ៗ​គ្នា និង​ជូនពរ​ឆ្នាំ​ថ្មី​ឲ្យ​ជួប​តែ​ពុទ្ធ​ពរ​បួន​ប្រការ​គឺ​អាយុ វណ្ណៈ​សុខៈ​ពលៈ​កុំបី​ឃ្លៀង​ឃាត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ