ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ពិតជា​ធំ​មហិមា​ទៀត​ហើយ ប៊ូ​ស​ស្ត្រ​ង មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ខេត្ត​កំពង់​ឆ្នាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​ល្អ​ប្រពៃ និង​ត្រេកអរ​សម្រាប់​អ្នក​ខេត្តកំពង់ឆ្នាំង​ខ្លាំង​ណាស់​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង​ដំ​ធំ​ជាងគេ BOOSTRONG Energy Drink បាន​រៀបចំ​កម្មវិធី​អបអរ​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ទឹកដី​ខេត្ត​ជំនាញ​ធ្វើ​ក្អមឆ្នាំង ឆ្នាំ​2019 នេះ​បន្ត​ទៀត​។…

រាជធានី​ភ្នំពេញ ៖ ពិតជា​ល្អ​ប្រពៃ និង​ត្រេកអរ​សម្រាប់​អ្នក​ខេត្តកំពង់ឆ្នាំង​ខ្លាំង​ណាស់​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង​ដំ​ធំ​ជាងគេ BOOSTRONG Energy Drink បាន​រៀបចំ​កម្មវិធី​អបអរ​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ទឹកដី​ខេត្ត​ជំនាញ​ធ្វើ​ក្អមឆ្នាំង ឆ្នាំ​2019 នេះ​បន្ត​ទៀត​។

កាលពី​ឆ្នាំ​មុន​ក្នុង​មហាសង្ក្រាន្ត​អបអរ​ទេវតា​ឆ្នាំ​ថ្មី​ក្រុមហ៊ុន​ប៊ូ​សស្ត្រ​ង​បាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ម្ដង​រួច​មក​ហើយ​នៅ​ខេត្តកំពង់ឆ្នាំង ដែល​មាន​ចំនួន​បងប្អូន​យើង​មក​ពី​គ្រប់​ទិស​ទី​ចូលរួម​យ៉ាងច្រើន​កុះករ​រាប់​ម៉ឺន​នាក់​។ ដោយឡែក​នៅ​ឆ្នាំ​២០១៩​នេះ​វិញ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង​ប៊ូ​សស្ត្រ​ង​ក៏​បាន​រៀបចំ​សង្ក្រាន្ត​ដ៏​ធំ​មហិមា​នៅ​ឆ្នាំ​នេះ​បន្ត​ដែល​មានការ​រៀបចំ​កម្មវិធី​រិ​ត​តែ​ធំ​នឹង​សម្បើម​អស្ចារ្យ​ជាង​ឆ្នាំ​ទ្វេ​ដង​។ ទាំង​ការ​តុបតែង​ទីធ្លា និង​បែងចែក​តំបន់​លេងល្បែង​កំសាន្ត​ប្រជាប្រិយ​ជា​ច្រើន​លក្ខណៈ​ជា​លក្ខណៈ​ប្រជាប្រិយ​ខ្មែរ​សុទ្ធសាធ​។

ក្នុង​កម្មវិធី​នេះ​បងប្អូន​នឹង​បាន​សប្បាយ​ជាមួយ ៖
1.​ ​ក្លោ​ង​ទ្វារ​ជ្រូក
2.​ ​អក្សរ​កំពង់ឆ្នាំង​ធ្វើ​ពី​កំប៉ុង​ប៊ូ​សស្ត្រ​ង
3.​ ​រូប​ឆ្នាំង​យក្ស​ធ្វើ​ពី​កំប៉ុង​ប៊ូ​សស្ត្រ​ង
4.​ ​ឆាក​តន្ត្រី​ដ៏​ធំ​មហិមា​ប៊ូ​សស្ត្រ​ង
5.​ ​ទីធ្លា​រាំ​លេង​កំសាន្ត និង​បាញ់​ទឹក
6.​ ​ក្លោ​ង​ទ្វារ​សង្ក្រាន្ត​ឆ្នាំ​ថ្មី
7.​ ​ក្រមា​វេហា
8.​ ​ឆ្នាំងដី​ចំបើង
9.​ ​ផ្ទះស្បូវ
10.​ ​ភូមិ​ទេសភាព​ស្រុកស្រែ
11.​ ​ភូមិ​ល​ង្វេ​ក
12.​ ​ភូមិ​អូន​អ៊ូ​ក បង​អ៊ូ​ក
13.​ ​ភូមិ​ក្អមឆ្នាំង
14.​ ​ភូមិ​ថតរូប
15.​ ​ភូមិ​តម្បាញ
16.​ ​ភូមិ​ចម្រៀង

ក្រៅពី​មាន​តំបន់​លេង​កំសាន្ត​ជា​ច្រើន​បែប​មក​ហើយ​ក្នុង​កំឡុង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ទាំង​បី​ថ្ងៃនេះ​បងប្អូន​ក៏​នឹង​បាន​ជួប​រាំ​លេង​សប្បាយ​ជាមួយ​កំពូល​តារាចម្រៀង​ជា​ច្រើន​ដួង​ទៀត​ដូច​ជា ៖ កញ្ញា ឱ​ក សុគន្ធ​, កញ្ញា ពេជ្រ សោភា​, លោក ណុ​ប បា​យ៉ា​រិ​ទ្ធ​, អ្នក​នាង សុគន្ធ នី​សា​, លោក ហ្សូ​ណូ​, កញ្ញា សុខ ស្រី​នាង​, កញ្ញា សួ​ស វី​ហ្សា​, កញ្ញា វី ឌី​ណែ​ត​, លោក វង្ស ដា​រ៉ា​រតនា​, កញ្ញា រ៉េ​ត ស៊ូ​ហ្សា​នា​, លោក ស្ទែ​ប​, កញ្ញា ចំរើន សុ​ភ័​ក្រ​, ប៉ាច គី​ម​មួយ​, លោក ឃី សុ​ឃុន​, កុមារ​ពេជ្រ ថៃ​, កុមារី សុខ សុជាតា​, កុមារ ទេព ពិសិដ្ឋ​, កុមារ ឡុ​ង លីង​គ័​ង្គ​, និង​កុមារ រ៉េ​ត រ៉ែ​ន​។

ឆ្នាំ​នេះ​ពិតជា​មាន​ភាព​អស្ចារ្យ និង​សប្បាយ​មហិមា​ប្រចាំឆ្នាំ​ហើយ សូម​បងប្អូន​ចូលរួម​ទាំងអស់​គ្នា​ដោយ​សេរី និង​ក្រេប​រសជាតិ​ដ៏​វិសេសវិសាល​នៃ​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង ព្រម​ជាមួយ​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ