ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងសើច​មិច​បាន​រឿង​«​កូន​ដំរី​ហោះ​»​វ៉ា​ដាច់​«Captain Marvel»​ឈរ​តំណែង​លេខ​១

5 ឆ្នាំ មុន

កាលពី​ស​ប្ដា​ហ៍​កន្លង​មក​ភាពយន្ត​ដែល​រក​ចំណូល​ច្រើន​បំផុត បាន​ទៅ​លើ​រឿង «Dumbo» ឬ​«​កូន​ដំរី​ហោះ​» ជា​ភាពយន្ត​ផ្សង​នឹង​គ្រោះថ្នាក់ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១​មាន​ប្រាក់​ចំណូល​ប្រហែល​៤៥​លាន​ដុល្លារ ។ នេះ​បើ​តាម​ការ​រៀប​ចំណាត់ថ្នាក់​របស់ «CinemaScore» មាន​ទស្សនិកជន​៥៣​ភាគរយ​ជា​ស្ត្រី…

កាលពី​ស​ប្ដា​ហ៍​កន្លង​មក​ភាពយន្ត​ដែល​រក​ចំណូល​ច្រើន​បំផុត បាន​ទៅ​លើ​រឿង «Dumbo» ឬ​«​កូន​ដំរី​ហោះ​» ជា​ភាពយន្ត​ផ្សង​នឹង​គ្រោះថ្នាក់ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១​មាន​ប្រាក់​ចំណូល​ប្រហែល​៤៥​លាន​ដុល្លារ ។ នេះ​បើ​តាម​ការ​រៀប​ចំណាត់ថ្នាក់​របស់ «CinemaScore» មាន​ទស្សនិកជន​៥៣​ភាគរយ​ជា​ស្ត្រី ខណៈ​ពេល​៥៤​ភាគរយ​នៃ​ទស្សនិកជន​មាន​អាយុ​ជាង​២៥​ឆ្នាំ ។

ដោយឡែក​ក្នុង​ស​ប្ដា​ហ៍​កន្លង​មក​ការ​បញ្ចាំង​នៅ​ឯ​បរទេស​អាច​រក​ចំណូល​បាន​៧១​លាន​ដុល្លារ ខណៈ​ពេល​ចំណូល​សរុប​នៅ​លើ​ពិភពលោក​បាន​ឡើង​ខ្ពស់​ដល់​១១៦​លាន​ដុល្លារ ។ ចំណូល​ពី​បរទេស​ភាគច្រើន​បាន​ពី​ប្រទេស​បារាំង អ៊ី​តា​លី អេ​ស្ប៉ា​ញ រ​ស្សុ​ី អង់គ្លេស អា​ហ្ស​ង់​ទី​ន ប្រេ​សុី​ល និង​មុិ​ក​សុិ​ក ។

ចំណាត់ថ្នាក់​ទី​២​បាន​លើ​រឿង​«Us»​ជា​រឿង​រន្ធត់​រក​ចំណូល​បាន​៣៣,៦​លាន​ដុល្លារ ។ ចំណូល​សរុប​ពី​ការ​ដាក់​បញ្ចាំង​នៅ​អា​មេ​រិ​ក​ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍​ដំបូង​មាន​ជាង​១២៨,២២​លាន​ដុល្លារ គិត​សរុប​នៅ​បរទេស​មាន​ជាង​៤៦,៣​លាន​ដុល្លារ ។ បច្ចុប្បន្ន​ភាពយន្ត​នោះ​រក​ចំណូល​នៅ​លើ​ពិភពលោក​មាន​ប្រហែល​១៧៥​លាន​ដុល្លារ ។ លំដាប់​ទី​៣​បាន​ទៅ​លើ​ភាពយន្ត​រឿង «Captain Marvel» ក្នុង​ស​ប្ដា​ហ៍​កន្លង​មក​រក​ចំណូល​បាន​២០,៥​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ