ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរតែ​គ្រប់​ម៉ូ​ដែល​របស់ Audi នឹង​មាន​ជម្រើស​ប្រើ​អគ្គិសនី

5 ឆ្នាំ មុន

នា​ពេល​កន្លង​មក យើង​ដឹង​ថា​ក្រុមហ៊ុន​រថយន្ត Audi កំពុង​រៀបចំ​ផែនការ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ច្រើន​នៅ​ពេល​អនាគត ដោយសារ​តែ​គេ​បាន​ប្រកាស​រួច​មក​ហើយ​ថា នឹង​ចេ​ញក់​រថយន្ត​អគ្គិសនី ១២​ម៉ូ​ដែល​នៅ​ត្រឹម​ឆ្នាំ​២០២៥​។ យោង​តាម​ទស្សនាវដ្តី​រថយន្ត Automobile Magazine…

នា​ពេល​កន្លង​មក យើង​ដឹង​ថា​ក្រុមហ៊ុន​រថយន្ត Audi កំពុង​រៀបចំ​ផែនការ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ច្រើន​នៅ​ពេល​អនាគត ដោយសារ​តែ​គេ​បាន​ប្រកាស​រួច​មក​ហើយ​ថា នឹង​ចេ​ញក់​រថយន្ត​អគ្គិសនី ១២​ម៉ូ​ដែល​នៅ​ត្រឹម​ឆ្នាំ​២០២៥​។

យោង​តាម​ទស្សនាវដ្តី​រថយន្ត Automobile Magazine យើង​អាច​រំពឹង​ថា​នឹង​ឃើញ​រថយន្ត​អគ្គិសនី​សេ​រ៊ី E-Tron នៅ​ស្ទើរតែ​គ្រប់​ម៉ូ​ដែល​របស់​រថយន្ត Audi​។ ក្រៅពី​ការ​ផលិត​រថយន្ត SUV ប្រើប្រាស់​អគ្គិសនី គេ​ក៏​គ្រោង​នឹង​ចេញ​ម៉ូ​ដ​រថយន្ត​អគ្គិសនី​ស្ព័​រ​ហៅ​ថា E-Tron GT ដែល​ជា​គូប្រជែង​នឹង​រថយន្ត Tesla Model S​។

នៅ​ឆ្នាំ​២០២១ Audi ក៏​មិន​បាន​បង្ហាញ​ពី​ភាព​មិន​ទាន់​ចាប់ផ្តើម​របស់​ខ្លួន​ដែរ​។ តាម​របាយការណ៍​មួយ​បានឱ្យ​ដឹង​ថា គេ​នឹង​ផលិត​រថយន្ត E-Tron GT ឱ្យ​រួចរាល់ ដើម្បី​ចេញ​ឱ្យទាន់​ពេល​ជាមួយនឹង Porsche Taycan Sport Turismo ក៏​ដូច​ជា Q2 E-Tron និង Q4 E-Tron ដែល​បច្ចុប្បន្ន​បាន​បញ្ចេញ​ជា​ម៉ូ​ដែល Concept នៅ​ក្នុង​កម្មវិធី​បង្ហាញ​រថយន្ត Geneva Motor Show ឆ្នាំ​២០១៩​។

នៅ​ឆ្នាំ​បន្ទាប់​ពី ២០២១ គេ​នឹង​ចេញ​រថយន្ត Audi Q5 E-Tron ដែល​នឹង​យក​មក​ដល់​កន្លែង​ដាក់​តាំង​លក់​តែ​ម្តង​។ ក្រោយមក​នៅ​ឆ្នាំ​២០២៣ គេ​នឹង​ចេញ​ម៉ូ​ដែល​មួយ​ប្រភេទ​ទៀត ដែល​ជា​ប្រភេទ Hypercar Concept​។ ចំពោះ​ម៉ូ​ដែល​ផ្សេង​ៗ​ទៀត ដែល​នឹង​ចេញ​មុខ​នៅ​ឆ្នាំ​២០២៣ មាន​ដូច​ជា Q6 E-Tron, Q7 E-Tron និង Q9 E-Tron ដែល​នឹង​មាន​ទំហំ​ស្រ​ដៀង​ទៅ​នឹង Audi Q8​។

បន្ទាប់​ពី​ម៉ូ​ដែល​ទាំងនេះ​ដាក់​បង្ហាញមុខ ក្រុមហ៊ុន​រថយន្ត Audi នឹង​ចេញ​ម៉ូ​ដែល​រថយន្ត A4 E-Tron ដែល​ជា​គូប្រជែង​ជាមួយនឹង Tesla Model 3 និង រថយន្ត A6 E-Tron និង A8 E-Tron​។ បើសិនជា​របាយការណ៍​នេះ​ត្រឹមត្រូវ យើង​អាច​មើលឃើញ​ថា សង្គ្រាម​រវាង Audi និង Tesla នឹង​កើតឡើង​នៅ​ក្នុង​ពេល​ឆាប់​ៗ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។ តែ​យើង​គួរតែ​ចាំ​ដែរ​ថា ម៉ូ​ដែល​ជា​ច្រើន​ដែល​រៀបរាប់​ខាងលើ មិន​ទាន់​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ពី​ក្រុមហ៊ុន Audi ជា​ផ្លូវការ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ